Additional Resource

ថ្នាក់​សិក្ខាសាលា

សិក្ខាសាលា គឺ​ជា​កម្មវិធី​អប់រំ​ខាង​សាសនា​រយៈពេល​បួន​ឆ្នាំ សម្រាប់​សិស្ស​នៅ​វិទ្យាល័យ ។ វា​បើក​សម្រាប់​យុវវ័យ​គ្រប់​ជំនឿ​ទាំងអស់ ។

សិស្ស​ទាំងឡាយ ចំណាយ​ឆ្នាំ​សិក្សា​ពេញ​មួយ​ឆ្នាំ សិក្សា​គម្ពីរ​មួយ​នៃ​ព្រះគម្ពីរ ៖ ព្រះគម្ពីរ​សញ្ញា​ចាស់, ព្រះគម្ពីរ​សញ្ញា​ថ្មី,​ ព្រះគម្ពីរ​មរមន ឬ គោលលទ្ធិ និង សេចក្តី​សញ្ញា ។ ពេល​សិស្ស​បញ្ចប់​ការសិក្សា នោះ​គាត់ ឬ​នាង នឹង​បញ្ចប់​ការ​សិក្សា​នៃ​ព្រះ​គម្ពីរ​ទាំង​បួន ។

នៅ​ក្នុង​សហគមន៍​ដែល​មាន​ចំនួន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ច្រើន នោះ​សិស្ស​ចូលរួម​ក្នុង​ថ្នាក់​សិក្ខាសាលា អំឡុង « ពេល​ទំនេរ » ពី​ថ្ងៃ​ទៅ​សាលា​រៀន​តាម​ធម្មតា​របស់​ពួកគេ ។ នៅ​ផ្នែក​ដទៃ​ទៀត​នៃ​ពិភពលោក សិស្ស​ទាំងឡាយ​ចូល​រៀន​នៅ​មុន​ម៉ោង​ទៅ​សាលា​រៀន​ពួកគេ ឬ​ចូល​រៀន​បន្ទាប់​ពី​ចេញ​ពី​សាលា​រៀន​ពួកគេ ។ ក្នុង​ករណី​ខ្លះ​ ដែល​សិស្ស​មាន​បញ្ហា​ផ្លូវ​ឆ្ងាយ ឬ​ករណី​ដែល​ពុំ​មាន​យុវវ័យ​ពួក​បរិសុទ្ធ​ច្រើន នោះ​សិស្ស​ អាច​បញ្ចប់​កម្មវិធី​សិក្សា​រយៈពេល​បួន​ឆ្នាំ តាមរយៈ​កម្មវិធី​សិក្សា​នៅ​តាម​ផ្ទះ ។

ថ្នាក់​រៀន​ទាំងឡាយ ត្រូវ​បាន​បង្រៀន​ដោយ​គ្រូ​ពេញ​ម៉ោង និង​អ្នក​ស្ម័គ្រ​ចិត្ត ។ មាន​សិស្ស​ថ្នាក់​សិក្ខាសាលា​ប្រហែល​ជា 350,000 នាក់​នៅ​ទូទាំង​ពិភពលោក ។