Additional Resource

ថ្នាក់​អង្គការ​បឋម​សិក្សា

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដាក់​សារៈសំខាន់​ដ៏​ខ្ពស់​មួយ ទៅ​លើ​ការ​បង្រៀន​កុមារ​តូចៗ​អំពី​ផែនការរបស់​ព្រះ ហើយ​ជួយ​ពួកគេ​ឲ្យ​ធ្វើ​តាម​គំរូ​របស់ព្រះយេស៊ូវគ្រីស្ទ ។ ដើម្បី​ជួយ​ឲ្យ​សម្រេច​គោលដៅ​នេះ សាសនាចក្រ​ជួយ​ឧបត្ថម្ភ​ដល់​អង្គការ​បឋម​សិក្សា​ ចំពោះ​កុមារ​ដែលមាន​អាយុ​ចន្លោះ 18 ខែ ទៅ 12 ឆ្នាំ ។

អង្គការ​បឋម​សិក្សា ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បំពេញ​បន្ថែម​នូវ​ការបង្រៀន​ខាង​សាសនា ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​ឪពុក​ម្ដាយ ។ កុមារ​តូចៗ ជួបជុំ​អំឡុងកម្មវិធី​ថ្វាយបង្គំមរមន នៅ​រាល់​ថ្ងៃ​អាទិត្យ ដើម្បី​ពិភាក្សា​អំពី​គោលលទ្ធិ​សាសនាចក្រ ចូលរួម​ក្នុង​សកម្មភាព​រៀន​សូត្រ និង​ច្រៀង​ចម្រៀង ។ កុមារ​តូចៗ​គ្រប់​វ័យ មាន​ឱកាស​ចូលរួម​ក្នុង​ការ​ប្រជុំ​ទាំង​នេះ ដោយ​ការ​ផ្ដល់​ការ​អធិស្ឋាន ការអាន​បទគម្ពីរ និង​ការ​ឡើង​និយាយ​អំពី​ប្រធានបទ​ដំណឹង​ល្អ ។ អំឡុង​ម៉ោង​ថ្នាក់​អង្គការ​បឋម​សិក្សា​នៅ​ថ្ងៃ​អាទិត្យ កុមារ​ក៏​ជួបជុំ​គ្នា​ជា​ក្រុម​តូចៗ​ផងដែរ ដើម្បី​រៀន​មេរៀន​ជាមួយ​នឹង​កុមារ​ដទៃ​ទៀត ដែល​មាន​អាយុ​ស្របាល​គ្នា ។ មេរៀន​ទាំងឡាយ ត្រូវ​បាន​បង្រៀន​ដោយ​សមាជិក​ពេញវ័យ​ក្នុង​ក្រុម​ជំនុំ ដែល​ត្រូវ​បាន​សុំ​ឲ្យ​ស្ម័គ្រចិត្ត​ចំណាយ​ពេល​វេលា​របស់​ពួកគេ​សម្រាប់​ការ​ហៅ​នេះ ។

មាន​កុមារ​អង្គការ​បឋម​សិក្សា​ច្រើន​ជាង​មួយ​លាន​នាក់​ក្នុង​ពិភពលោក ។ អង្គការ​បឋម​សិក្សា ត្រូវ​បាន​គ្រប់គ្រង​ដោយ​គណៈប្រធាន​ទូទៅ​មួយ ដែល​បច្ចុប្បន្ន​មាន បងស្រី រ៉ូស្មែរី អិម វិសុម, ជីន អេ ស្ទីវិន និងឆែរីល អេ អេសព្លីន ។