Additional Resource

ទីតាំង​ប្រវត្តិសាស្ត្រ

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គិត​ថា​វា​សំខាន់​ណាស់​ដើម្បី​អភិរក្ស និង​ចែកចាយ​អំពី​ប្រវត្តិសាស្ត្រ​ខ្លួន ។ សាសនាចក្រ បាន​ថែ​រក្សា​ទីតាំង​ប្រវត្តិសាស្ត្រ​ជាច្រើន​កន្លែង ដើម្បី​ឲ្យ​មនុស្ស​មកពី​គ្រប់​ជំនឿ​ទាំងអស់ អាច​រៀន​មេរៀន​សំខាន់​អំពី​ប្រវត្តិសាស្ត្រ សេចក្ដី​ជំនឿ និង​ការតាំងចិត្ត ។

ប្រវត្តិវិទូ និង​អ្នក​កត់ត្រា អែលឌើរ ម៉ាលីន ឃេ ជែនសិន បាន​មាន​ប្រសាសន៍​ថា « ទីតាំង​ប្រវត្តិសាស្ត្រ​របស់​យើង ជួយ​យើង​ប្រាប់​អំពី​រឿង​ពិសេស​អំពី​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ។ « ទីតាំង​នីមួយៗ មានពេញ​ទៅ​ដោយ​រឿង​លំអិត​ជាក់លាក់​នៃ​ប្រវត្តិសាស្ត្រ ហើយ​មាន​ការ​តាំង​ពិពណ៌ ដើម្បី​ជួយ​មនុស្ស​ឲ្យ​កាន់​តែ​យល់​ថា​យើង​ជា​នរណា និង​អ្វី​សំខាន់​ចំពោះ​យើង » ។

គ្រប់​ទីតាំង​ប្រវត្តិសាស្ត្រ​របស់​សាសនាចក្រ​ទាំងអស់ គឺ​បើក​ជា​សាធារណៈ​ដោយ​ឥត​គិត​ថ្លៃ ។ ទីតាំង​មួយ​ចំនួន មាន​ទំហំ​ធំ ហើយ​មាន​ព័ទ្ធ​ជុំវិញ​ដោយ​ទីតាំង​ជាច្រើន ដូចជា ណៅវូ អិលលីណោយ ឬ​ប៉ាល់ម៉ៃរ៉ា រដ្ឋ​នូវ យ៉ោក ។ ទីតាំង​ដទៃ​ទៀត តូចៗ ដែល​គ្រាន់​តែ​មាន​រូប​សំណាក​មួយ ឬ​អគារ​តូច​មួយ​ប៉ុណ្ណោះ ដូច​ជា រោង​ជំនុំ​ហ្គេតហ្វីល អែម នៅ​ក្នុង​ប្រទេស​អង់គ្លេស ឬ​ ទីតាំង​ប្រវត្តិសាស្ត្រ​កង​វរសេនា​តូច​មរមន នៅ​ក្នុង​ទីក្រុង សាន់ឌីអាហ្គូ រដ្ឋ​កាលីហ្វូញ៉ា ។ ទីតាំង​ជាច្រើន​ទៀត ផ្ដល់​ជា​សកម្មភាព​រីករាយ​សម្រាប់​ក្រុម​គ្រួសារ ។