Additional Resource

ទីប្រឹក្សា​

អង្គការ​បព្វជិត​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​គ្រប់គ្រង​ជា​ចម្បង​ដោយ​គណៈប្រធាន​ ។ ចាប់​តាំង​ពី​តួ​គ្រប់គ្រង​ខ្ពស់​បំផុត​ក្នុង​សាសនាចក្រ គឺគណៈប្រធាន​ទីមួយ ទៅ​ដល់​ក្រុម​ជំនុំ​ក្នុង​មូលដ្ឋាន គណៈប្រធាន​នីមួយៗ​ទាំងនេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ ​ប្រធាន​ម្នាក់ និង​ទីប្រឹក្សា​ពីរ​នាក់ ។​ ករណី​លើក​លែង​មួយ​ចំពោះ​ទម្រង់​នេះ គឺ​មាន​នៅ​ក្នុង​វួដ​តាម​មូលដ្ឋាន ជា​កន្លែង​ដែល​មាន​អ្នក​ដឹកនាំ​ឥត​មាន​ប្រាក់​កម្រៃ ត្រូវ​បាន​ហៅ​ថា​ជា​ ប៊ីស្សព ។ បុរស​ពីរនាក់ ដែល​ជួយ​គាត់ គឺ​នៅ​តែ​ហៅ​ថា​ជា ទីប្រឹក្សា ។

ទោះ​ជា​នៅ​កម្រិត​គ្រប់​គ្រង​ណា​ក៏​ដោយ គោលបំណង​របស់​ទីប្រឹក្សា គឺ​ដើម្បី​ផ្ដល់​ជំនួយ និង​គាំទ្រ​ដល់​ប្រធាន ឬ​ប៊ីស្សព ។ ទីប្រឹក្សា ធ្វើ​កាតព្វកិច្ច​គ្រប់គ្រង និង​ខាង​វិញ្ញាណ​ផ្សេងៗ តាម​ដែល​ចាត់​ដោយ​ប្រធាន ឬ​ប៊ីស្សព ហើយ​បំពេញ​ជំនួស នៅ​ពេល​ប្រធាន ឬ​ប៊ីស្សព ពុំ​នៅ ។ អាស្រ័យ​ទៅ​លើ​អង្គការ ទីប្រឹក្សា​ទាំងនេះ អាច​ជា​បុរស ឬ​ស្ត្រី​នៅ​គ្រប់​អាយុ ។ ឧទាហរណ៍ ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​ស្ដេក គឺ​ជា​បុរស​ពេញ​វ័យ ខណៈ​ដែល​ទីប្រឹក្សា​ក្នុង​កូរ៉ុម ឌីកុន គឺ​ជា​ក្មេង​ប្រុសៗ ដែល​មាន​អាយុ​ចន្លោះ​ពី 12 ឆ្នាំ និង 13 ឆ្នាំ ។ ដូចគ្នា​នោះ​ដែរ ទីប្រឹក្សា​ក្នុង គណៈប្រធាន​សមាគម​សង្គ្រោះ គឺ​ជា​ស្ត្រី​ពេញ​វ័យ ខណៈ​ដែល​ទីប្រឹក្សា​ក្នុង​ថ្នាក់​យុវនារី​ គឺ​ជា​ក្មេង​ស្រី​វ័យ​ជំទង់ ដែល​មាន​អាយុ​ចន្លោះ​ពី 12 ឆ្នាំ និង 18 ឆ្នាំ ។