ទីស្នាក់ការកណ្តាលពិភពលោក សម្រាប់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មានទីតាំងនៅកណ្ដាលទីក្រុងសលត៍ លេក រដ្ឋយូថាហ៍ ចាប់តាំងពីពួកបរិសុទ្ធបានតាំងលំនៅជាសហគមន៍ក្នុងឆ្នាំ 1847 ។
សព្វថ្ងៃនេះ អ្នកដឹកនាំសាសនាចក្រ មើលខុសត្រូវលើការប្រតិបត្តិការសាសនាចក្រ ក្នុងប្រទេសប្រហែល 160 ប្រទេសមកពីទីតាំងនេះ ។ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំបានចែករំលែកយ៉ាងច្រើនទៅទូទាំងពិភពលោក ជាមួយនឹងការគ្រប់គ្រងកម្រិតថ្នាក់ជាតិ ភូមិភាគ និងមូលដ្ឋាន ដែលប្រតិបត្តិការជាចម្បងតាមរយៈបព្វជិតដែលឥតទទួលប្រាក់កម្រៃ ។
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
វិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍លេខមួយនៃរដ្ឋយូថាហ៍ ដែលមានអ្នកទស្សនារាប់លាននាក់ក្នុងមួយឆ្នាំៗ ។ វិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ មានព្រះវិហារបរិសុទ្ធសលត៍ លេក, រោងឧបោសថ ( ផ្ទះនៃក្រុមចម្រៀងរោងឧបោសថមរមន ) សាលប្រជុំ និងមជ្ឈមណ្ឌលអ្នកទស្សនាចំនួនពីរ ។
នៅខាងកើតវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ គឺជាទីលានមួយ ដែលមានអគារការិយាល័យសាសនាចក្រ, អគារគ្រប់គ្រងសាសនាចក្រ, អគាររំឭកចាំយ៉ូសែប ស្ម៊ីធ និងអគារសមាគមសង្គ្រោះនៅទីនោះ ។ អគារទាំងអស់នេះ ត្រូវបានប្រើសម្រាប់ជាការិយាល័យ សម្រាប់ការិយាល័យតាមផ្នែក និងថ្នាក់ដឹកនាំទូទៅក្នុងសាសនាចក្រ ។
ខាងលិចវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ គឺជាបណ្ណាល័យពង្សប្រវត្តិ—ជាអគារពង្សាវតាដ៏ធំបំផុតមួយរបស់ពិភពលោក និងសារៈមន្ទីរប្រវត្តិសាស្ត្រ និងវិចិត្រសិល្បៈសាសនាចក្រ ។
ខាងជើងវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ មានមជ្ឈមណ្ឌលសន្និសីទ— ដែលមានកៅអីចំនួន 21000 កៅអី ជាសវនដ្ឋានដ៏ធំបំផុតមួយក្នុងពិភពលោក ។ វាត្រូវបានប្រើប្រាស់សម្រាប់ការចាក់ផ្សាយការប្រជុំពាក់កណ្ដាលឆ្នាំទូទាំងពិភពលោក សម្រាប់សមាជិកសាសនាចក្រទាំងមូល ក៏ដូចជាការចាក់ផ្សាយសន្និសីទឯកជនជាញឹកញាប់ទៅកាន់ក្រុមសមាជិកជាក់លាក់ក្នុងផ្នែកផ្សេងៗនៃពិភពលោក ។ វាក៏ជាទីតាំងដ៏មានប្រជាប្រិយភាពមួយសម្រាប់ការប្រគុំតន្ត្រី និងការសម្ដែងផងដែរ ។