Additional Resource

ទូដែក​កំណត់ត្រា​ភ្នំ​ក្រានីត

ការប្រមូល​ផ្ដុំ​កំណត់ត្រា​ពង្សាវតា​ដ៏​ធំ​បំផុត​លើ​ពិភពលោក មាន​ដាក់​នៅ​ក្នុង​ទូដែក​សុវត្ថិភាព​មួយ ដែល​មាន​ទីតាំង​នៅ​ក្នុង​ភ្នំ ជិត​ទីក្រុង​សលត៍ លេក រដ្ឋ​យូថាហ៍ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​សង់​ទូដែក​រក្សា​កំណត់ត្រា​ភ្នំ​ក្រានីត នៅ​ក្នុង​ឆ្នាំ 1965 ដើម្បី​ការពារ និង​រក្សា​កំណត់ត្រា​ដែល​សំខាន់​ចំពោះ​សាសនាចក្រ រួមមាន​ទាំង​ការ​ប្រមូលផ្ដុំ​មីក្រូហ្វិលម៍​ពង្សប្រវត្តិ​ដ៏​ធំ​ផងដែរ ។

សម្រាប់​មូលហេតុ​សុវត្ថិភាព នោះ​គ្មាន​ការ​ចូល​មើល​ជា​សាធារណៈ​ទៅ​កាន់​ទូដែក​កំណត់ត្រា​ភ្នំ​ក្រានីត​ទេ ប៉ុន្តែ​សូម​ចុច​នៅទីនេះ ដើម្បី​មើល​វីដេអូ​ទិដ្ឋភាព​ក្រៅ​ឆាក ។

ទូដែក​រក្សា​រូបភាព​ច្រើន​ចំនួន 3.5 កោដិ​នៅ​ក្នុង​មីក្រូហ្វិលម៍ មីក្រូហ្វិច និង​ប្រព័ន្ធ​ឌីជីថល ។ ថ្មីៗ​នេះ សាសនាចក្រ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​នៃ​ការ​បំផ្លាស់​ពី​មីក្រូហ្វិលម៍ ទៅ​ជា​រូបភាព​ឌីជីថល ហើយ​កំពុង​ធ្វើ​ឲ្យ​កំណត់ត្រា​ឌីជីថល​ទាំងនោះ មាន​នៅ​តាម​គេហទំព័រ FamilySearch.org។ ដើម្បី​រៀន​ច្រើន​ទៀត​អំពី​ដំណើរ​ការ​នេះ សូម​មើល​ក្នុង​វីដេអូ​នេះ ។

រូបភាព​នៅក្នុង​ទូដែក​កំណត់ត្រា​ភ្នំ​ក្រានីត ត្រូវ​បាន​ប្រមូល​ផ្ដុំ តាមរយៈ​ការ​ព្រមព្រៀង​ជាមួយ​នឹង​បណ្ណាសារដ្ឋាន បណ្ណាល័យ និង​ព្រះវិហារ​ជាច្រើន មក​ពី​ប្រទេស​ច្រើន​ជាង 100 ប្រទេស ។ ច្បាប់​ចម្លង​កំណត់ត្រា​ទាំង​នេះ ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នក​ថែ​ទាំ​កំណត់ត្រា​ដោយ​ឥតគិត​ថ្លៃ ហើយ​ជួនកាល ច្បាប់​ចម្លង​បន្ថែម ត្រូវ​បាន​ផ្ដល់​ឲ្យ​ដើម្បី​ជំនួស​កំណត់​ត្រា​ទាំងឡាយ​ដែល​បាន​បាត់បង់​នៅក្នុង​គ្រោះ​ធម្មជាតិ ឬ​ភ្លើង​ឆេះ ។ សូមចុច​នៅ​ទីនេះ ដើម្បី​មើល​រឿង​អំពី​របៀប​ដែល​សាសនាចក្រ អាច​ដាក់​ជំនួស​កំណត់ត្រា​ពង្សាវតា​ដ៏​មាន​តម្លៃ សម្រាប់​ជន​ជាតិ នីអ៊ូ នៃ​កោះ​ប៉ាស៊ីភិច​ បន្ទាប់ពី​ព្យុះ​ស៊ីក្លូន​បំផ្លិចបំផ្លាញ ។​