កិច្ចខិតខំអន្តរជំនឿនៃសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
ជាការគោរពមួយចំពោះជំនឿផ្សេងៗ និងជាការបរិច្ចាគពិសេសដល់ជំនឿទាំងអស់ក្នុងពិភពលោក គឺជាគុណសម្បត្តិដ៏ពិសេសមួយរបស់និកាយមរមន ។ ចាប់តាំងពីជំនាន់ដើមនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យ៉ូសែប ស្ម៊ីធ បានលើកតម្កើងដល់សេរីភាពខាងសាសនា និងការអត់ឱនថា ៖ « យើងខ្ញុំសូមអះអាងយកសិទ្ធិក្នុងការថ្វាយបង្គំព្រះដ៏មានមហិទ្ធីឬទ្ធិ ស្របតាមការណែនាំនៃសម្បជញ្ញៈរបស់យើងខ្ញុំ ហើយសូម បណ្ដោយឲ្យមនុស្សទាំងអស់ មានសិទ្ធិដូចគ្នាចូរឲ្យគេថ្វាយបង្គំតាមរបៀបណានៅទីណា ឬអ្វីក៏ដោយដែលគេប្រាថ្នា » (មាត្រានៃសេចក្ដីជំនឿ 1:11) ។
Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
នៅក្នុងញាណដូចគ្នានោះ សាសនាចក្រ ប្រធានថូម៉ាស អេស ម៉នសុន បានធ្វើការអង្វរមួយ អំឡុងសន្និសីទទូទៅ ជាការប្រជុំទូទាំងពិភពលោកពាក់កណ្ដាលឆ្នាំមួយ សុំឲ្យមានការយល់ដឹងខាងសាសនាឲ្យកាន់តែច្រើន ៖ « ខ្ញុំនឹងលើកទឹកចិត្តសមាជិកសាសនាចក្រ នៅគ្រប់កន្លែង សុំឲ្យពួកគេបង្ហាញសណ្ដានចិត្តល្អ និងការគោរពដល់មនុស្សទាំងអស់គ្រប់ទីកន្លែង ។ ពិភពលោកដែលយើងរស់នៅពោរពេញទៅដោយភាពផ្សេងៗពីគ្នា ។ យើងអាច ហើយគួរតែបង្ហាញនូវការគោរពចំពោះអ្នកទាំងឡាយដែលជឿផ្សេងពីយើង » ( ខែ មេសា ឆ្នាំ 2008 General Conference address) ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ទទួលយកអ្នកជឿដោយស្មោះទាំងអស់ស្មើភាពគ្នា ក្នុងការធ្វើតាមសេចក្ដីជំនឿ និងនៅក្នុងកិច្ចការដ៏អស្ចារ្យនៃការបម្រើមនុស្សលោក ។
ក្នុងការអះអាងបញ្ជាក់អំពី សេចក្ដីស្រឡាញ់របស់ព្រះ ចំពោះមនុស្សគ្រប់រូប ប្រធាន ឌៀថើរ អេស្វ អុជដូហ្វនៃគណៈប្រធានទីមួយ ជាតួអង្គគ្រប់គ្រងដ៏ខ្ពស់បំផុតក្នុងសាសនាចក្រ បានប្រកាស ពុំគ្រាន់តែចំពោះអ្នកទាំងឡាយណាក្នុងសាសនាមួយនេះនោះទេ ថា ៖ « យើងផ្ដល់កិត្តិយស និងគោរពដល់មនុស្សទាំងឡាយមកពីគ្រប់សាសនាទាំងអស់ដោយស្មោះ មិនថាពួកគេរស់នៅទីកន្លែងណា ឬនៅពេលណាទេ ដែលជាអ្នកស្រឡាញ់ព្រះ ទោះជាពួកគេពុំបានទទួលភាពពេញលេញនៃដំណឹងល្អក្ដី ។ យើងសូមបន្លឺសំឡេងឡើង ថ្លែងអំណរគុណចំពោះភាពពុំអត្មានិយម និងភាពក្លាហានរបស់ពួកគេ ។ យើងចាត់ទុកពួកគេជាបងប្អូនប្រុសស្រីរបស់យើង ជាកូនៗរបស់ព្រះវរបិតាសួគ៌យើង ។ … ទ្រង់ស្ដាប់ឭការអធិស្ឋានរបស់មនុស្សរាបសារ ហើយស្មោះត្រង់ នៃគ្រប់ជាតិសាសន៍ ភាសា និងមនុស្ស ។ ទ្រង់បានប្រទានពន្លឺដល់អ្នកទាំងឡាយដែលស្វែងរក ហើយគោរពទ្រង់ ហើយមានឆន្ទៈគោរពតាមបទបញ្ញត្តិរបស់ទ្រង់ » ( ខែ មេសា ឆ្នាំ 2008 General Conference address) ។
គ្រីស្ទើរ ស្ដែនដល អតីតប៊ីស្សពលូធើរិន នៃស្តុកខុល និងជាអតីតសាស្ត្រាចារ្យសាលាឌីវ៉ាញនីធី ហាវើត បានបង្កើតច្បាប់បីសម្រាប់ការយល់ដឹងខាងសាសនាថា ៖ (1) នៅពេលអ្នកព្យាយាមយល់អំពីសាសនាផ្សេង អ្នកគួរតែសួរទៅកាន់អ្នកគោរពសាសនានោះ ពុំមែនទៅសួរដល់សត្រូវសាសនានោះទេ (2) ចូរកុំប្រៀបធៀបអ្វីដែលល្អបំផុតនៃខ្លួនអ្នក ទៅនឹងអ្វីដែលអាក្រក់បំផុតរបស់ពួកគេឡើយ ហើយ (3) ទុកកន្លែងសម្រាប់ « ការកោតសរសើរ »តាមរយៈការស្វែងរកធាតុទាំងឡាយនៅក្នុងជំនឿដទៃ ដើម្បីធ្វើតាម ។ គោលការណ៍ទាំងឡាយនេះ ចិញ្ចឹមបីបាច់ទំនាក់ទំនងរវាងសាសនាទាំងឡាយ ដែលស្ថាបនាទំនុកចិត្ត ហើយចាក់គ្រឹះសម្រាប់កិច្ចការសប្បុរសធម៌នាពេលអនាគត ។
តម្រូវការខាងវិញ្ញាណ និងខាងរូបកាយរបស់លោកិយ តម្រូវឲ្យមានចិត្តល្អ និងសហប្រតិបត្តិការ ក្នុងចំណោមជំនឿផ្សេងៗ ។ ជំនឿនីមួយៗ ផ្ដល់នូវការបរិច្ចាគដ៏មានតម្លៃមួយចំពោះសហគមន៍នៃអ្នកជឿកាន់តែធំ ។ នៅក្នុងពាក្យសម្ដីរបស់សាវកសាសនាចក្រ ឈ្មោះ អ័សុន អែហ្វ វីតនី ពីជំនាន់ដើមប្រាប់ថា « ព្រះកំពុងតែប្រើប្រាស់មនុស្សជាច្រើនដើម្បីសម្រេចកិច្ចការដ៏អស្ចារ្យ និងមហិមារបស់ទ្រង់ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ពុំអាចធ្វើវាទាំងអស់បានទេ ។ វាមានភាពធំ ហើយអស្ចារ្យពន់ពេកសម្រាប់មនុស្ស » ។ហេតុដូច្នោះ សមាជិកសាសនាចក្រ ពុំមើលទៅបងប្អូនអ្នកជឿទាំងឡាយនៅលើពិភពលោក ជាមារសត្រូវ ឬអ្នកប្រកួតប្រជែងទេ ប៉ុន្តែជាដៃគូនៅក្នុងបុព្វហេតុជាច្រើន សម្រាប់សេចក្ដីល្អនៅក្នុងពិភពលោក ។ ឧទាហរណ៍ ក្នុងពេលថ្មីៗ សាសនាចក្របានរួមកម្លាំងជាមួយនឹងអង្គការកាតូលិក អេល មីនូតូ ដេ ឌីអូស ដើម្បីចែកសម្លៀកបំពាក់ដល់ជនរងគ្រោះទឹកជំនន់ និងការបាក់ដី នៅក្នុងប្រទេសកូឡុំប៊ី ក្នុងខែ មករា ឆ្នាំ 2011 ។ លើសពីនោះទៀត សាសនាចក្របានធ្វើការជាមួយនឹងអង្គការជំនួយអ៊ីស្លាមស.ហ.រ ដើម្បីផ្ដល់អាហារ និងសម្ភារថ្នាំពេទ្យ ក្នុងខែ មករា ឆ្នាំ 2010 ដល់អ្នកទាំងឡាយដែលរងឥទ្ធិពលពីការរញ្ជួយដីនៅប្រទេសហៃទី ។
វាសំខាន់ដើម្បីកត់ចំណាំថា ការសហប្រតិបត្តិការអន្តរជំនឿ ពុំតម្រូវឲ្យយើងសម្របសម្រួលខាងគោលលទ្ធិនោះឡើយ ។ ទោះជា សាសនាចក្រអះអាង អំពីឯករាជ្យភាពខាងបព្វជិត និងការទទួលស្គាល់នូវភាពខុសគ្នាខាងគោលលទ្ធិក្ដី ក៏រឿងនេះពុំរារាំងសាសនាចក្រពីការធ្វើជាដៃគូជាមួយនឹងជំនឿដទៃក្នុងគម្រោងសប្បុរសធម៌នោះឡើយ ។ កិច្ចខិតខំទាំងនេះ ផ្អែកទៅលើគុណធម៌ជាសាកល ។ ការបកប្រែផ្សេងមួយអំពីដង្វាយធួនរបស់ព្រះគ្រីស្ទ ជាឧទាហរណ៍ ពុំត្រូវធ្វើឲ្យអន់ថយដល់ បង្គាប់របស់ព្រះគ្រីស្ទ ឲ្យស្រឡាញ់អ្នកជិតខាងខ្លួន ដូចខ្លួនឯង » នោះឡើយ ។ ហេតុដូច្នោះហើយ វាចាំបាច់ដើម្បីរក្សានូវភាពផ្សេងគ្នាមួយ រវាងកិច្ចខិតខំខាងសប្បុរសធម៌ និងគោលការណ៍ខាងគោលលទ្ធិ ស្របពេលគ្នានឹងការចែកចាយកង្វល់ចំពោះគ្នាទៅវិញទៅមក សម្រាប់អ្នកទាំងឡាយដែលខ្វះខាត ។ មនុស្សដែលស្ថិតក្នុងជំនឿល្អ ពុំចាំបាច់ត្រូវមានជំនឿដូចគ្នាបេះបិទ ដើម្បីសម្រេចនូវរឿងមហិមាជាច្រើន ក្នុងការបម្រើដល់បងប្អូនប្រុសស្រីរបស់ពួកគេនោះទេ ។
នៅខាងក្រោមនេះ គឺគ្រាន់តែជាឧទាហរណ៍ និងរឿងមួយចំនួន ស្ដីអំពីការសហប្រតិបត្តិការ រវាងអ្នកជិតខាងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងជំនឿដទៃទៀត ។
ព្រឹត្តការណ៍ទទួលភ្ញៀវនានា
ប៊ីស្សព វ៉េស្ទើរ សរសើររដ្ឋ យូថាហ៍ ពេលទៅទស្សនាកាឌីណាល ចច (2/26/2010)
កាឌីណាល ចច ថ្លែងសុន្ទរកថា អំពីសេរីភាពសាសនាក្នុងពេលថ្លែងនៅប៊ី.វ៉ាយ.យូ (2/23/2010)
តន្ត្រីអន្តរជំនឿប្រចាំឆ្នាំ បានធ្វើឡើងនៅក្នុងរោងឧបោសថសលត៍ លេក (2/22/2010)
សេចក្ដីជំនឿទាំងឡាយ បានចូលរួមសម្រាប់កម្មវិធីសរសើរខាងតន្ត្រី ក្នុងរោងឧបោសថ ទីក្រុងសលត៍ លេក (2/9/2010)
អន្តរជំនឿតុមូលទីក្រុង សលត៍ លេក ធ្វើការប្រគុំតន្ត្រីនៅវិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ (2/13/2007)
អាចប៊ីស្សព អាឡិច ជេ ប្រុយណិត បានទទួលរង្វាន់គុណធម៌គ្រួសារ (11/30/2010)
ព្រឹត្តការនានា ដែលបានចូលរួម
ពួកសាវកធ្វើដំណើរជុំវិញពិភពលោក ក្នុងការឆ្លើយតបចំពោះការរីកចម្រើនសមាជិកភាពសាសនាចក្រ (9/27/2010)
ឆ្នាំ 2009 សភានៃសាសនាលើពិភពលោក បានប្រមូលផ្ដុំគ្នាក្នុងទីក្រុងមែលប៊ើន (12/14/2009)
សាសនាចក្រ តំណាងឲ្យសន្និសីទសាសនាលើពិភពលោក ក្នុង កាហ្សាកស្ដែន (7/22/2009)
ការដើរទស្សនាអគារសាសនា ជួយចិញ្ចឹមបីបាច់ការយល់ដឹង (7/31/2008)
ការបង្រៀននៃសាសនាចក្រ
សាវកថ្លែងអំពីសេរីភាពខាងសាសនាទៅកាន់យុវវ័យប៊ូស្ដុន (7/17/2010)
អ្នកជឿទៅលើព្រះត្រូវការធ្វើការជាមួយគ្នា សាវកមានប្រសាសន៍ (5/28/2008)
គោរពដល់ភាពផ្សេងៗគ្នានៃជំនឿ (4/18/2008)
ដំណឹងល្អ – ជំនឿជាសាកល (11/1991)
សេចក្ដីស្រឡាញ់របស់ព្រះចំពោះមនុស្សគ្រប់រូប (2/15/1978)
ជំនួយមនុស្សធម៌ និងសេវាដទៃៗទៀត
សាសនាចក្រ ឆ្លើយតបទៅនឹងទឹកជំនន់ និងការបាក់ដី នៅក្នុងប្រទេសកូឡុំប៊ី (1/6/2011)
អគ្គរាជទូតប៉ាគីស្ថាន អរគុណដល់អ្នកដឹកនាំសាសនាចក្រចំពោះជំនួយមនុស្សធម៌មរមន (9/14/2010)
អ្នកជិតខាងជួយដល់អ្នកជិតខាង (7/8/2010)
សាសនាចក្រពង្រីកជំនួយមនុស្សធម៌ ចាប់ពីទីក្រុង សលត៍ លេក ទៅដល់សាម័រ (10/6/2009)
អ្នកដឹកនាំមរមន, អ្នកដឹកនាំអ៊ីស្លាម ចែករំលែកកិច្ចការជួយសង្គ្រោះ (7/29/2009)
ពួកមរមនផ្ដល់ជំនួយម្ហូបអាហារក្នុងរដ្ឋ អ៊ិនឌីអាណា រដ្ឋ អៃអូវ៉ា និងវ៉ាស្កុនសិន (6/17/2008)
អ្នកដេរភួយ បានដេរភួយដើម្បីជួយដល់ក្រុមគ្រួសារដែលគ្មានទីជម្រក (3/21/2007)
យុវវ័យមរមន នៅក្នុងហោស្ដុន ជួយដល់អ្នកជិតខាង រៀបចំសម្រាប់ជំនួយសង្គ្រោះបន្ទាន់ (10/25/2006)
ពួកបរិសុទ្ធថ្ងៃចុងក្រោយ បញ្ជូនជំនួយទៅកាន់ Middle East (7/27/2006)