Additional Resource

បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ

បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ត្រូវ​បាន​ឧទ្ទិស​ឆ្លង ដើម្បី​ការពារ និង​ចែកចាយ​ប្រវត្តិ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ អគារ បាន​បើក​នៅ​ខែ​មិថុនា ឆ្នាំ 2009 ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក វា​បាន​ស្វាគមន៍​មនុស្ស​រាប់​ពាន់​នាក់ ដែល​ចាប់​អារម្មណ៍​រៀន​បន្ថែម​អំពី​ប្រវត្តិ​នៃ​សេចក្ដី​ជំនឿ និង​អំពី​សមាជិក​សាសនាចក្រ ។

អគារ​មាន​ទំហំ 21000 ម៉ែត្រ​ការ៉េ ដែល​មានកម្ពស់​ប្រាំ​ជាន់ វា​មាន​បណ្ណាល័យ​សាធារណៈ​មួយ និង​បន្ទប់​អាន និង​បន្ទប់​ដាក់​សម្ភារ សម្រាប់​ការ​ប្រមូល​ផ្ដុំ​ខាង​ប្រវត្តិសាស្ត្រ​ ដែល​មាន​ដូច​ខាង​ក្រោម ៖

  • មាន​សៀវភៅ កូន​សៀវភៅ ទស្សនាវដ្តី សៀវភៅ​សិក្សា​ចំនួន 270,000 ក្បាល​ជា​ដើម ។
  • មាន​ការ​ប្រមូល​ផ្ដុំ​កំណត់ត្រា​ដើម ដែល​ពុំ​ទាន់​បាន​បោះពុម្ព​ចំនួន 240,000 ច្បាប់ ( រួមមាន កំណត់ហេតុ, ទិនានុលេខន៍ សំបុត្រ​ឆ្លើយឆ្លង ការកត់ត្រា​ ជាដើម ) ។
  • មាន​ពរជ័យ​អយ្យកោ​ចំនួន 3.5 លាន​ច្បាប់ សម្រាប់​សមាជិក​សាសនាចក្រ ។
  • មាន​រូបថត​ប្រមូល​ផ្ដុំ​ចំនួន 13,000 សន្លឹក ។
  •  មាន​ខ្សែ​អាត់​សំឡេង និង​វីដេអូ​ចំនួន 23,000​

សម្ភារ​ទាំង​នេះ​មួយ​ចំនួន មាន​នៅ​ក្នុង​បណ្ណាល័យ​សាធារណៈ​តាម​តំបន់ ខណៈ​ដែល​សម្ភារ​ដទៃ​ទៀត ត្រូវ​បាន​ដាក់​នៅ​ក្នុង​បន្ទប់​ស្ដុក​ខាង​បណ្ណាសារ ហើយ​បាន​ប្រគល់​ដល់​អតិថិជន​សម្រាប់​ប្រើប្រាស់​ក្នុង​បន្ទប់​អាន ។ ជាញឹកញាប់ អតិថិជន ប្រើ​សម្ភារ​ទាំង​នេះ ក្នុង​ការ​ស្រាវជ្រាវ​រក​សៀវភៅ​ ឬ​ការ​បោះពុម្ពខាង​ការ​អប់រំ ។ អ្នក​ផ្សេង​ទៀត អាច​នឹង​ប្រើ​ការ​ប្រមូល​ផ្ដុំ​ក្នុង​បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ដើម្បី​រៀន​ច្រើន​ទៀត អំពី​ជីដូន​ជីតា មរមន របស់​ពួកគេ ឬ​អំពី​ប្រវត្តិ​នៃ​អ្នក​ន​លោក​ខាង​លិច ។

អគារ​សិល្បៈ​ មាន​បន្ទប់​ស្ដុក​បណ្ណាសារ​ពីរ​ប្រភេទ ដែល​រៀបចំ​ឡើង​ដើម្បី​ការពារ​ដល់​វត្ថុ​បុរាណ​ជា​ប្រវត្តិសាស្ត្រ ។ បន្ទប់​ស្ដុក​សំខាន់​ចំនួន 10 ត្រូវ​បាន​រក្សា​ទុក​ក្នុង​សីតុណ្ហភាព 55 អង្សារ​ហ្វារិនហៃ ( 12. 77 អង្សារសេ ) ដោយ​មាន​សំណើម 35 ភាគ​រយ ។ មាន​បន្ទប់​ពិសេស​ពីរ​ផងដែរ ដែល​ត្រូវ​មាន​សីតុណ្ហភាព​ដក​បួន​អង្សារ​ហ្វារិនហៃ សម្រាប់​ខ្សែភាព​យន្ដ​រូបភាព​ជីវចល​ពណ៌ រូបថត និង​កំណត់ត្រា​សំខាន់ៗ​ជាពិសេស​ចំពោះ​សាសនាចក្រ ។

បន្ថែម​ទៅ​លើ តំបន់​សាធារណៈ និង​បន្ទប់​ស្ដុក អគារ​ថ្មី​មាន​កន្លែង​សម្រាប់​ការ​សន្ទនា ការ​បង្កើត​នូវ​ការ​ប្រមូល​ផ្ដុំ និង​ការ​ស្រាវជ្រាវ​ផងដែរ ។ ការ​ខិតខំ​អភិរក្សរបស់​សាសនាចក្រ រួម​មាន​សៀវភៅ​ និង​ឯកសារ​ពី​ចំនួន 300 ទៅ 500 ច្បាប់ ហើយ​មាន​ការ​ថត​ចម្លង​សោតកម្ម​ពី​ចំនួន 3000 ទៅ 4000 ច្បាប់​ជា​រៀង​រាល់​ឆ្នាំ ។ តម្រូវ​ឲ្យ​មាន​បុគ្គលិក​បង្កើត​ការ​ប្រមូល​ផ្ដុំ ហើយ​កាតាឡុក​ការ​ប្រមូល​ផ្ដុំ​ថ្មី​ប្រចាំ​ឆ្នាំ​មាន​ចាប់​ពី 500-700 ច្បាប់ រួមមាន​ទាំងមាន​ការ​បោះពុម្ព​ចំនួន 6000 ការ​បោះពុម្ព​ផងដែរ ។ អគារ​ថ្មី មាន​កន្លែង​ការិយាល័យ​សម្រាប់​បុគ្គលិក និង​អ្នក​ស្ម័គ្រ​ចិត្ត ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​កន្លែង​ប្រវត្តិសាស្ត្រ មាតិកា​គេហទំព័រ និង​ការ​បោះពុម្ព​ ដូចជា កំណត់ហេតុយ៉ូសែប ស្ម៊ីធជា​ដើម​ផងដែរ ។

បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ត្រូវ​បាន​ធ្វើ​បណ្ណាសារ វិញ្ញាបនបត្រ​ពណ៌​ប្រាក់មួយ តាមរយៈ​Leadership in Energy and Environmental Design ( ភាព​ជា​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​ការ​រៀបចំ​ថាមពល និង​បរិស្ថាន ) (LEED) ។ ដើម្បី​ទទួល​បាន​ការមាន​ថា ជា​ « ពណ៌​បៃតង » នេះ អគារ​ត្រូវ​តែ​ប្រើ​ម៉ាស៊ីន​កំដៅ និង​អគ្គិសនី​តិច អាច​មើល​ទៅ​ខាង​ក្រៅ​បាន​ច្រើន តាមរយៈ​ការ​ដាក់​បង្អួច​នៅ​ជិត​នឹង​កន្លែង​មនុស្ស​ធ្វើការ ត្រូវ​នៅ​ជិត​នឹង​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ហើយ​ប្រើ​ផលិតផល ដែល​ផលិត​ក្នុង​ស្រុក ដែល​អាច​យក​មក​ប្រើ​ប្រាស់​វិញ​បាន ឬ​ដែល​មាន​បញ្ចេញ​ឧស្ម័ន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្សតែ​បន្ដិចបន្ដួច ។​​