Additional Resource

បណ្ណាល័យ​ពង្សប្រវត្តិ

FamilySearchជួយ​ឧបត្ថម្ភ​ដល់​បណ្ណាល័យ​ពង្សាវលី​ដ៏​បំផុត​ក្នុង​ពិភពលោក ៖ បណ្ណាល័យ ពង្សប្រវត្តិ នៅ​ក្នុង​ទីក្រុង​សលត៍ លេក រដ្ឋ យូថាហ៍ ។ អគារ​ដ៏​ល្បី​លើ​ពិភពលោក​នេះ គឺ​បើក​សម្រាប់​សាធារណៈជន ហើយ​ឥត​គិត​ថ្លៃ​ទេ ។

បណ្ណាល័យ ត្រូវ​បាន​ធ្វើ​ការ​ដោយ​អ្នក​ប្រឹក្សា​ខាង​ការ​ស្រាវជ្រាវ​ដ៏​ជំនាញ និង​អ្នក​ស្ម័គ្រ​ចិត្ត ដែល​អាច​ជួយ​អ្នក​ដែល​ចាប់​ផ្ដើម​ធ្វើ​ពង្សាវតា​របស់​ពួកគេ​ដំបូង ឬ​ជួយ​ដល់​អ្នក​ពង្សប្រវត្តិ​ដែល​មាន​បទពិសោធន៍​ហើយ​នោះ ​រក​នូវ​ព័ត៌មាន​ថ្មី​ទៀត ។ បុគ្គលិក​អាច​ផ្ដល់​យោបល់​ជា​ធនធាន​ឲ្យ​ស្រាវជ្រាវ ឆ្លើយ​សំណួរ​អំពី​ភូមិសាស្ត្រ ឬ​ភាសា ហើយ​ផ្ដល់​ការ​ណែនាំ​អំពី​កំណត់ត្រា​ណា​ដែល​មាន សម្រាប់​ទីតាំង​ជាក់លាក់ និង​របៀប​ប្រើ​កំណត់ត្រា ។ បណ្ណាល័យ​ក៏​ផ្ដល់ជា​ថ្នាក់​រៀន និង​សិក្ខាសាលា​ដោយ​ឥតគិត​ថ្លៃ​ផងដែរ ទាំង​ក្នុង​ទីតាំង និង​តាម​អ៊ិនធើរណិត សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​ពុំ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង សលត៍ លេក ។

ការប្រមូល​ផ្ដុំ​របស់​បណ្ណាល័យ រួមមាន ឈ្មោះ​របស់​មនុស្ស​ដែល​បាន​ស្លាប់​ច្រើន​ជាង 3 កោដិ​ឈ្មោះ មក​ពី​ប្រទេស​ជាង 100 ប្រទេស ។ ព័ត៌មាន​នេះ មាន​នៅ​ក្នុង ៖
•    ដុំ​មីក្រូហ្វីល 2.4 លាន
•    មីក្រូ​ហ្វីច 727,000
•    សៀវភៅ លេខ​សំគាល់ និង​ទម្រង់​ដទៃៗ​ទៀត​ចំនួន 356,000 ច្បាប់
•    មាន​កំណត់ហេតុ​ច្រើន​ជាង 4,500 ច្បាប់    
•    ធនធាន​អេឡិចត្រូនិច​ចំនួន​ 3,725 ច្បាប់

សម្ភារ​ទាំងនេះ មាន​នៅ​តាម​គេហទំព័រ FamilySearch កាន់​តែ​ច្រើន​ឡើងទៅៗ ។ កំណត់ត្រា​ទាំងឡាយ ដែលនៅ​មាន​តែ​ក្នុង​មីក្រូហ្វីល ឬ​មីក្រូ​ហ្វិច អាច​រក​បាន​តាមរយៈ​ការ​ស្រាវជ្រាវ សៀវភៅ​រាយឈ្មោះ FamilySearch ។ សម្ភារ​ជាច្រើន អាច​ឲ្យ​ទៅ​ មជ្ឈមណ្ឌល​ពង្សប្រវត្តិ ​ក្នុង​មូលដ្ឋាន​ខ្ចី ក្នុង​កម្រៃ​ដ៏​តិចតួច​ស្ដួចស្ដើង ។

បណ្ណាល័យ​ពង្សប្រវត្តិ គឺ​ជា​គោលដៅ​អ្នក​ទេសចរណ៍​ដ៏​ខ្ពស់​បំផុត​មួយ​ក្នុង​រដ្ឋ​យូថាហ៍ ដែល​មាន​មនុស្ស​ចំនួន​រាប់​ម៉ឺន​នាក់ ធ្វើ​ដំណើរ​ទៅ​កាន់​អគារ​នោះ​ជា​រៀងរាល់​ឆ្នាំ ។ អ្នក​ទាំងឡាយ​ណា​ដែល​ចង់​ទៅ​ទស្សនា​ទីក្រុង​សលត៍ លេក​ អាច​រក​បាន​ព័ត៌មាន​បន្ថែម​ទៀត អំពី​ការ​ទស្សនា​បណ្ណាល័យ​ពង្សប្រវត្តិ នៅ​ក្នុងFamilySearch.org