គណៈកម្មការផ្លាស់ប្ដូរ និងសន្ដិសុខសហរដ្ឋ កំណត់អំពីបទរំលោភលើសេចក្តីទុកចិត្ត ដូចមាននៅខាងក្រោម ៖
បទរំលោភលើសេចក្តីទុកចិត្ត សំដៅលើទង្វើបោកបន្លំមានលើសមាជិកនៃក្រុមជាក់លាក់ ដូចជាសហគមន៍សាសនា ឬជាតិពន្ធ ក្រុមរៀមច្បង ឬក្រុមវិជ្ជាជីវៈ ។ អ្នកលួចបន្លំ ដែលគាំទ្រចំពោះទង្វើបោកបន្លំស្រដៀងគ្នា ដែលជាញឹកញាប់គឺជា— ឬក្លែងធ្វើជា—សមាជិកនៃក្រុមនោះ ។ ពួកគេជាញឹកញាប់ចូលក្នុងពួកអ្នកដឹកនាំសហគម ឬសាសនា មកពីក្រុមជាក់លាក់នោះ ដើម្បីផ្សាយពាក្យអំពីគម្រោងការណ៍នេះ តាមរយៈការបញ្ចុះបញ្ចូលមនុស្សទាំងនោះថា ការបណ្ដាក់ទុនបោកបន្លំ គឺជាការត្រឹមត្រូវស្របច្បាប់ និងមានប្រយោជន៍ ។ ជាច្រើនលើក អ្នកដឹកនាំទាំងឡាយ ក្លាយជាជនរងគ្រោះដោយមិនដឹងខ្លួន ដោយសារឧបាយកលរបស់ជនលួចបន្លំនោះ ។
ទង្វើទាំងនេះ ទាញយកការទុកចិត្ត និងមិត្តភាព ដែលមាននៅក្នុងក្រុមមនុស្សដែលមានអ្វីៗស្រដៀងគ្នានោះ ។ ដោយសារតែរចនាសម័្ពន្ធយ៉ាងណែននៃក្រុមជាច្រើន វាអាចជាការលំបាកសម្រាប់អ្នកច្បាប់ ឬមន្ត្រីអនុវត្តច្បាប់ ដើម្បីរារាំងទង្វើបោកបន្លំដូចគ្នានេះ ។ ជាញឹកញាប់ ជនរងគ្រោះ មិនបានជូនដំណឹងដល់អជ្ញាធរ ឬជំនួយស្របច្បាប់ទេ តែបានព្យាយាមធ្វើការរកមធ្យោបាយដោះស្រាយនៅក្នុងក្រុមជួសវិញ ។ នេះគឺជាការពិតជាពិសេស ដែលជនបោកបន្លំ បានប្រើពួកអ្នកដឹកនាំសហគមន៍ ឬ សាសនា ដើម្បីបញ្ចុះបញ្ចូលអ្នកដទៃ ដើម្បីចូលរួមបណ្ដាក់ទុន ។
សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួន ក៏ដូចជាសមាជិកនៃជំនឿផ្សេងទៀត និងសហគមន៍ជិតស្និត បានធ្លាក់ជាជនរងគ្រោះចំពោះបទរំលោភប្រភេទនេះកាលអតីតកាល ។ ពេលខ្លះ អ្នកប្រព្រឹត្តបទល្មើសនេះ គឺជាបងប្អូនសមាជិកសាសនាចក្ររបស់ពួកគេ ។ សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានបង្រៀនឲ្យមានភាពស្មោះត្រង់នៅក្នុងការទំនាក់ទំនងពួកគេជាមួយអ្នកដទៃ ហើយអ្នកទាំងឡាយដែលមានកំហុសក្នុងការធ្វើនូវទង្វើរបោកបន្លំទាំងនេះ អាចនឹងត្រូវដាក់វិន័យសាសនាចក្រដ៏ធ្ងន់ធ្ងរបំផុត រួមមានទាំងការកាត់កាលចោល ។ ដោយសារតែមនុស្សមិនស្មោះត្រង់មួយចំនួន បានប្រើប្រាស់បទរំលោភលើសេចក្តីទុកចិត្តស្រដៀងគ្នា ដើម្បីបញ្ឆោតសមាជិកនៃក្រុមជំនឿផ្ទាល់ខ្លួនរបស់ពួកគេ នោះអ្នកដឹកនាំនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានព្រមានដល់សមាជិកសាសនាចក្រច្បាស់ៗ និងជាញឹកញាប់ឲ្យប្រយ័ត្នចំពោះទង្វើរប្រភេទនេះ ។
នៅក្នុងខែកុម្ភៈ ឆ្នាំ 2008 គណៈប្រធានទីមួយនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានចេញលិខិតមួយ ដើម្បីអាននៅក្នុងក្រុមជំនុំមរមនទាំងអស់នៅសហរដ្ឋ និងកាណាដា ដែលថ្លែងដូចខាងក្រោម ៖
របាយការណ៍អំពីគម្រោងបោកប្រាស់ និង ការបណ្តាក់ទុនមិនឆ្លាតវៃ បំផុសគំនិតដល់យើងឲ្យផ្តល់នូវការទូន្មានជាថ្មីម្តងទៀត ដល់សមាជិកទាំងឡាយដោយការគោរព ដើម្បីឲ្យគេប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងកិច្ចការហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗ ។
យើងមានការព្រួយបារម្ភថា សមាជិកសាសនាចក្រមួយចំនួន ពុំយកចិត្តទុកដាក់លើការណែនាំជាញឹកញាប់ម្តងហើយម្តងទៀត ដើម្បីរៀបចំ និង រស់នៅតាមប្រាក់ចំណូល ចៀសវាងពីបំណុលនៃការទិញសម្ភារ ហើយសន្សំទុកសម្រាប់ពេលដែលចាំបាច់ ។គួរតែមានការពិចារណាដោយឆ្លាតវៃក្នុងការបណ្តាក់ទុនជាមួយនឹងស្ថាប័នហិរញ្ញវត្ថុនានា ដែលមានការទទួលខុសត្រូវ និង ទទួលស្គាល់ជាផ្លូវការណ៍ ។ពួកយើងក៏មានការព្រួយបារម្ភផងដែរថា មានមនុស្សមួយចំនួនដែលប្រើប្រាស់ទំនាក់ទំនងនៃការទុកចិត្តដើម្បីជម្រុញក្នុងការបណ្តាក់ទុន និង គម្រោងពាណិជ្ជកម្មដ៏ប្រថុយប្រថាន ឬក៏ជាការបោកប្រាស់ ។
នៅពេលដែលការបណ្តាក់ទុនទាំងអស់មាននូវចំណុចហានិភ័យ ដែលហានិភ័យនោះអាចត្រូវបានគ្រប់គ្រងតាមគោលការណ៍ហិរញ្ញវត្ថុដែលសមហេតុផល និង បង្ហាញត្រឹមត្រូវដូចខាងក្រោមនេះ ៖ ទីមួយ សូមចៀសវាងពីបំណុលដែលមិនចាំបាច់ ជាពិសេសបំណុលនៃការទិញសម្ភារ ទីពីរ ពីមុនធ្វើការបណ្តាក់ទុន សូមស្វែងរកការប្រឹក្សាពីអ្នកប្រឹក្សាជំនាញ និង មានអាជ្ញាប័ណ្ណខាងហិរញ្ញវត្ថុ ទីបី សូមឆ្លាតវៃ ។
យើងសូមលើកទឹកចិត្តដល់អ្នកដឹកនាំទាំងឡាយ ឲ្យបង្រៀន និង បញ្ជាក់ឡើងវិញពីគោលការណ៍ទាំងឡាយនេះឲ្យបានញឹកញាប់ ។
លើសពីនោះ ពួកអ្នកដឹកនាំសាសនាចក្រ នៅក្នុងកន្លែងដទៃទៀត រួមមានទាំងក្រុមជំនុំក្នុងមូលដ្ឋាន បានបន្ដព្រមានដល់សមាជិកសាសនាចក្រអស់ជាច្រើនឆ្នាំ អំពីគ្រោះថ្នាក់នៃការបណ្ដាក់ទុនដោយប្រថុយប្រថាន និងបោកបន្លំ ។ នៅខាងក្រោមនេះ គឺជាឧទាហរណ៍មួយចំនួនអំពីសេចក្ដីថ្លែងការណ៍នានា មកពីអ្នកដឹកនាំសាសនាចក្រ លើប្រធានបទនេះ កាលពីអតីតកាលថា ៖
យ៉ូសែប ប៊ី. វ៉ឺតលីន« Earthly Debts, Heavenly Debts,» Ensign, ខែឧសភា ឆ្នាំ 2004 ទំព័រ 40
ពីមួយគ្រាទៅមួយគ្រា យើងស្ដាប់ឮរឿងជាច្រើនអំពីភាពកំណាញ់ និងភាពអត្មានិយម បានធ្វើឲ្យយើងសោកសៅយ៉ាងខ្លាំង ។ យើងស្ដាប់ឮពីការបោកបន្លំ ការមិនសងប្រាក់កម្ចីដែលបានសន្យា ការបោកបញ្ឆោតខាងហិរញ្ញវត្ថុ និងក្ស័យធន ។ … យើងគឺជាប្រជាជនសុចរិតមួយ ។ យើងជឿដល់ការគោរពចំពោះបំណុលរបស់យើង ហើយស្មោះត្រង់នៅក្នុងទំនាក់ទំនងរបស់យើងជាមួយនឹងបងប្អូនរបស់យើង ។
យ៉ូសែប ប៊ី. វ៉ឺតលីន « Personal Integrity » Ensign, ខែឧសភា ឆ្នាំ 1990 ទំព័រ 30
ដោយបានទទួលព្រះវិញ្ញាណនៃព្រះគ្រីស្ទ ដើម្បីដឹងល្អអាក្រក់ យើងគួរតែជ្រើសរើសល្អជានិច្ច ។ សូមយើងកុំយល់ខុសឡើយ ទោះជាការបោកបញ្ឆោត ការបោកបន្លំ ការលួចបន្លំ និង ចិត្តវៀចវេរ ជាញឹកញាប់ហាក់ដូចជាមានគេទទួលយកនៅក្នុងពិភពលោកយើង ។ ការកុហក ការលួច និងការបន្លំ គឺជារឿងធម្មតា ។ សេចក្ដីសុចរិត ការគោរពដ៏មុតមាំតាមបទដ្ឋានសីលធម៌ និងជាតិពន្ធដ៏ខ្ពស់បំផុត គឺសំខាន់ចំពោះជីវិតនៃពួកបរិសុទ្ធថ្ងៃចុងក្រោយពិតម្នាក់ ។
អិម រ័សុល បាឡឺដ « Keeping Life’s Demands in Balance » Ensign, ខែឧសភា ឆ្នាំ 1987 ទំព័រ 13
« គ្មានផ្លូវកាត់ដើម្បីមានសុវត្ថិភាពខាងហិរញ្ញវត្ថុឡើយ ។ ចូរកុំទុកចិត្តឲ្យប្រាក់កាសរបស់អ្នកទៅអ្នកដទៃ ដោយពុំមានការវាយតម្លៃល្អិតល្អន់អំពីការបណ្ដាក់ទុនដែលបានស្នើរសុំនោះឡើយ ។ ប្រជាជនយើង បានបាត់បង់ប្រាក់យ៉ាងច្រើនលើសលប់ ដោយសារតែការទុកចិត្តដាក់ប្រាក់របស់ពួកគេនឹងអ្នកដទៃ ។ តាមការវិនិច្ឆ័យរបស់ខ្ញុំ យើងនឹងពុំមានតុល្យភាពក្នុងជីវិតយើងឡើយ លុះត្រាតែហិរញ្ញវត្ថុរបស់យើង ត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព » ។
ដាល្លិន អេក អូក « Brother’s Keeper » Ensign, ខែវិច្ឆិកា ឆ្នាំ 1986 ទំព័រ 20
ទម្រង់នៃការលួច មើលទៅហាក់ដូចជាវៃឆ្លាតណាស់ ដែលវាទទួលបានដោយការកុហកអំពីភាពពិតសំខាន់មួយនៅក្នុងកិច្ចការជំនួញ ។ អ្នកគាំទ្រដល់ទង្វើនេះ មានថ្វីមាត់ និងមានលក្ខណៈផ្គាប់ផ្គុន បញ្ឆោតអ្នកជិតខាងរបស់គេឲ្យដាក់ទុន អ្នកគាំទ្រដឹងថាមានភាពប្រថុយប្រថានជាងដែលពួកគេហ៊ានបើកសម្ដែង ។ ដោយសារវាពិបាកដើម្បីរកភស្ដុតាងពីការបោកបន្លំ នោះវាជាការធ្វើខុសដ៏លំបាកមួយ ដើម្បីរកអ្នកខុស ។ ប៉ុន្ដែភាពខ្វះខាតនៃច្បាប់របស់មនុស្ស ពុំផ្ដល់សេរីភាពឲ្យធ្វើអំពើរំលង នៅក្រោមច្បាប់របស់ព្រះទេ ។ ទោះជាយ៉ាងណា វិធីសាស្ត្ររបស់ពួកគេក្នុងការលួច អាចនឹងស៊ាំមកពីការកែតម្រូវនៅក្នុងជីវិតនេះក្ដី ក៏ចោរវៃឆ្លាតនោះ នឹងត្រូវបានគេមើលឃើញ ហើយនៅទីបំផុតដាក់ទណ្ឌកម្មចំពោះអ្វីដែលពួកគេជាចោរបានធ្វើ » ។
ម៉ាវីន ជេ អាស្តុន « Be of Good Cheer » Ensign, ខែឧសភា ឆ្នាំ 1986 ទំព័រ 66
ពួកព្យាការីសម័យទំនើប បានសុំអង្វរដោយពាក្យច្បាស់លាស់ចំពោះយើង សុំឲ្យចៀសចេញពីល្បែង « ការចង់មានលឿន » បើយើងនឹងចង់ចៀសពីការឈឺចាប់នៃសេវកភាពខាងហិរញ្ញវត្ថុ ។ ប្រហែលជាយើង ពុំបាននិយាយគ្រប់គ្រាន់អំពីភាពពិត ដែលយើងភាគច្រើន នៅក្នុងគ្រានៃក្ដីសុបិនអំពីភាពអស្ចារ្យ បានដាំដុះគ្រាប់ពូជនៃមហន្ដរាយខាងសេដ្ឋកិច្ចនោះទេ ។ ប៉ុន្តែពេលក្រោយមក នៅពេលមានការបាត់បង់ច្រើន នោះយើងនឹងបន្ទោសដល់អ្នកទាំងឡាយដែលចូលរួមជាមួយយើង ។ វាពិបាកដើម្បីមានក្ដីរីករាយ នៅពេលមានការបញ្ឆោតខ្លួនឯង ធ្វើជាដៃគូរបស់យើងនោះ ។ នៅពេលយើងស្ម័គ្រចិត្តដើម្បីដាក់ខ្លួនយើងក្នុងព្យុះភ្លៀងនៃការបោកបន្លំ និងទង្វើរបោកបញ្ឆោត នោះយើងពុំគួរភ្ញាក់ផ្អើលទេ នៅពេលយើងមានជំងឺឱនភាពនោះ ។ អស់ជាច្រើនឆ្នាំនៃការស្ដាប់ឮអ្នកទាំងឡាយដែលបានរងទុក្ខនឹងការបាត់បង់ប្រាក់ដ៏ច្រើន នោះខ្ញុំបានឮមនុស្សជាច្រើនបានប្រកាសដោយអស់សង្ឃឹមថា « ខ្ញុំត្រូវគេដើរខ្សែលើ » ។ ជាញឹកញាប់ ដួងចិត្ត គំនិត និងវិញ្ញាណខ្ញុំ ត្រូវបានបំផុសខ្ញុំឲ្យចែកចាយថា « ត្រូវហើយ អ្នកដើរខ្សែលើខ្លួនអ្នកហ្នឹង » ។ យើងទាំងអស់គ្នា ចាំបាច់ត្រូវមានភាពក្លាហាន ដើម្បីងើបក្បាលយើងឡើង ហើយមើលថា តើគំនិត និងអាទិភាពរបស់យើង នាំយើងទៅកន្លែងណា ។ ការបោកបញ្ឆោតខ្លួនឯង អនុញ្ញាតឲ្យយើងទៅបន្ទោសដល់អ្នកដទៃចំពោះការបរាជ័យរបស់យើង ។
ជែមស៍ អ៊ី ហ្វោស្ត « Integrity, the Mother of Many Virtues, » Ensign, ខែឧសភា ឆ្នាំ 1982 ទំព័រ 47
ផលផ្លែនៃភាពឧស្សាហ៍ព្យាយាម និងការសន្សំសំចៃ អាចនឹងសមរម្យដើម្បីដាក់ទុនដោយសុវត្ថិភាព ។ ការបណ្ដាក់ទុនដ៏មាំល្អមួយ អាចស្មើនឹងការពុះពាររាប់ឆ្នាំ ហើយមានការប្រថុយប្រថានមួយចំនួនក្នុងគ្រប់អ្វីៗទាំងអស់ដែលយើងធ្វើ ។ ប៉ុន្តែការបណ្ដាក់ទុន ដែលមានការប្រថុយប្រថានខ្ពស់បំផុត និងបានគាំទ្រដោយគ្មានសុវត្ថិភាព ដែលសន្យាថានឹងទទួលបានដ៏ច្រើនសន្ធឹកដោយស្រពិចស្រពិលនោះគួរតែត្រូវបានពិនិត្យមើលដោយប្រុងប្រយ័ត្នបំផុត ។ អ្នកដឹកនាំសាសនាចក្រ បានព្រមានជាយូរមកហើយ ទាស់នឹងការផ្សងព្រេងនឹងភាពប្រថុយប្រថានខាងហិរញ្ញវត្ថុនេះ ។ ព្រិកហាំ យ៉ង់ បានមានប្រសាសន៍ថា « បើព្រះអម្ចាស់នឹងបើកសម្ដែងអ្វីមកកាន់ខ្ញុំ នោះទ្រង់នឹងបង្ហាញខ្ញុំថា ពួកអែលឌើរនៃអ៊ីស្រាអែល ត្រូវតែទុកចោលការផ្សងព្រេងនឹងភាពប្រថុយប្រថានខាងហិរញ្ញវត្ថុនោះចោល ហើយព្យាយាមធ្វើតាមកាតព្វកិច្ចនៃការហៅបម្រើរបស់ពួកគេវិញ ។
នៅជំនាន់របស់យើង ប្រធាន ណាថាន់ អែលដុន ថានណឺ បានមានប្រសាសន៍ថា « បំណុលការបណ្ដាក់ទុន គួរតែមានសុវត្ថិភាពពេញលេញ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពគ្រួសារ ។ ចូរកុំដាក់ទុននៅក្នុងការផ្សងព្រេងនឹងភាពប្រថុយប្រថានខាងហិរញ្ញវត្ថុឡើយ ។ វិញ្ញាណនៃការផ្សងព្រេងនឹងភាពប្រថុយប្រថានខាងហិរញ្ញវត្ថុ អាចជាការបំពុលដ៏ខ្លាំង ។ ជោគវាសនាជាច្រើន ត្រូវបានបំផ្លាញដោយចំណង់ដែលពុំអាចគ្រប់គ្រងបាន ដើម្បីមានកាន់តែច្រើនឡើងៗ ។ ចូរយើងរៀនពីភាពសោកសៅនៃអតីតកាល ហើយចៀសវាងកុំដាក់ពេលវេលា ថាមពល និងសុខភាពជាទូទៅរបស់យើង ធ្វើជាទាសករនៃចំណង់កំណាញ់ ដើម្បីទទួលបាននូវសម្ភារៈល្អៗច្រើនឡើងៗ » ។
ម៉ាវីន ជេ អាស្តុន « This Is No Harm, » Ensign, ខែឧសភា ឆ្នាំ 1982 ទំព័រ 9
ការកុហកមួយ អាចមានទំនាក់ទំនងដ៏មានប្រសិទ្ធភាពដោយពុំចាំបាច់និយាយចេញមកទេ ។ ពេលខ្លះ ការងក់ក្បាល ឬការនៅស្ងៀម អាចជាការបញ្ឆោតដែរ ។ ការផ្ដល់អានុសាសន៍អំពីការបណ្ដាក់ទុនអាជីវកម្មដែលគួរសង្ស័យមួយ ការចុះក្លែងនៅក្នុងបញ្ជីហិរញ្ញវត្ថុមួយ ការប្រើពាក្យបញ្ជោរបញ្ឆោត ឬការមិនបករឿងអាថ៌កំបាំងពីភាពពិតចំៗទាំងអស់ គឺជារបៀបមួយចំនួនទៀតដើម្បីនិយាយកុហក ។
ចូរចៀសចេញពីអ្នកទាំងឡាយដែលចង់បានការសម្រេចចិត្តភ្លាមៗ ឬចង់បានប្រាក់ភ្លាមៗនោះ ។ រាល់ឱកាសការបណ្ដាក់ទុនល្អ អាចប្រឈមនឹងការគិតគូរល្អិតល្អន់ និងពិនិត្យពិច័យ ។ យើងត្រូវតែទទួលនូវរាល់កត្តាពិតជាក់ស្ដែងទាំងអស់ ហើយពិចារណាឲ្យបានល្អ រួចហើយធ្វើការសម្រេចចិត្ត ដែលមានប្រយោជន៍ល្អបំផុត ។ នៅពេលករណី និងស្ថានភាពខុសប្រក្រតីកើតឡើង សេចក្ដីសុចរិតផ្ទាល់ខ្លួន ត្រូវតែជាធាតុដ៏សំខាន់នៅក្នុងគ្រប់ការសម្រេចចិត្តនានា ។ នៅពេលទង្វើត្រឹមត្រូវ ពុំមានភស្ដុតាងច្បាស់លាស់ នោះភាពទៀងត្រង់ផ្ទាល់ខ្លួន នឹងដឹកនាំយើងឲ្យញែកដឹង ហើយបង្ហាញចំណុច ឬកត្តាដែលទាក់ទង ដែលអ្នកដទៃអាចនឹងពុំបានដឹង ។ មនុស្សនៃសេចក្ដីសុចរិត នឹងជួយអ្នកដទៃឲ្យមានភាពទៀងត្រង់ ។ មនុស្សនៃសេចក្ដីសុចរិត នឹងសួរសំណួរ ហើយឆ្លើយចម្លើយដែលត្រឹមត្រូវ ។ សេចក្ដីសុចរិត ធ្វើឲ្យយើងអាចរៀបចំមានទង្វើសុចរិតផ្ទាល់ខ្លួនមួយ មុនពេលដែលសកម្មភាពបានមកកើតឡើងទៅទៀត ។
មនុស្សឈ្លាសវៃ នឹងពុំដាក់ខ្លួនគាត់ឲ្យរងគ្រោះ ដោយសារមនុស្សដែលគ្មានបទដ្ឋាន ពីព្រោះតែអំនួតខុសឆ្គងនោះទេ ។ ជាញឹកញាប់ មនុស្សត្រូវជាប់អន្ទាក់ ដោយសារតែអំនួតខុសឆ្គង មករារាំងពួកគេកុំឲ្យសួរសំណួរ និងស្វែងរកព័ត៌មានបន្ថែម ។ ព្រោះតែខ្លាចខ្មាស់គេ ឬត្រូវគេគិតថាល្ងង់ នោះជាញឹកញាប់អ្នកទិញគ្រាន់តែងក់ក្បាលគាត់យល់ស្រប ខណៈដែលគាត់ពុំបានយល់អ្វីទាល់តែសោះអំពីពាក្យបញ្ឆោតហូរហែររបស់អ្នកលក់នោះ ។ « តើនោះមានន័យយ៉ាងណា ? »« តើការប្រថុយប្រថានជាអ្វីខ្លះ ? » « តើគ្រោះថ្នាក់មានអ្វីខ្លះ ? » « តើប្រវត្តិក្រុមហ៊ុននោះជាអ្វីទៅ ? » « តើអ្នកមានសាក្សីអ្វីខ្លះ ? » គឺជាសំណួរល្អដើម្បីសួរ ។ នៅពេលអ្នកលក់ប្រើពាក្យដែលសាមញ្ញៗ តែមានន័យពិបាក ហើយមិនច្បាស់លាស់ដូចជា « ឆ្លើយគេចៗ », « លាក់បាំង », « គេចពន្ធ », « របស់គេជួយឧបត្ថម្ភ », « ការធានា », « អត់គិតពន្ធ », « អត់ពាក់ព័ន្ធនឹងរបស់គេ » និង « អាចពន្យាពេលឲ្យ » នោះអ្នកទិញគួរតែប្រុងប្រយ័ត្នទៅ ។
បើការសម្រេចចិត្តដោយល្អិតល្អន់ ពុំឈានចូលទៅដល់មូលដ្ឋាននៃអ្នកជំនាញផ្ទាល់របស់មនុស្សនោះទេ នោះគួរតែស្វែងរកដំបូន្មានមកពីទីប្រឹក្សាដែលមានចំណេះដឹង និងទុកចិត្តបានវិញ ។ អ្នកឲ្យថ្លៃ ដែលពុំអាចរង់ចាំ ឬឈរពិនិត្យមើលបាន គឺពុំល្អនោះទេ ។
« Protecting Family Finances by Avoiding Fraud,» Ensign, ខែមិថុនា ឆ្នាំ 2008
( សូមមើលអត្ថបទទាំងមូលនៅក្នុងបណ្ដាញភ្ជាប់ខាងលើ ) ។
ការព្រមានពីមុនដោយអ្នកដឹកនំាទំាងឡាយ នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានផ្តល់សារលិខតយ៉ាងច្បាស់ដល់សមាជិក ទំាងឡាយអំពីគ្រោះថ្នាក់នៃបទរំលោភលើសេចក្តីទុកចិត្ត គឺមានពិត ។ការទូន្មាននេះ បានផ្តល់ដោយអ្នកដឹកនំានៃសាសនាចក្រទូទំាងពិភពលោក ដែលជាញឹកញាប់បានប្រាប់ ហើយប្រាប់ទៀតក្នុងកម្រិតមូលដ្ឋានទំាង នៅក្នុងការណែនំាជាក្រុមជំនុំ និងក្នុងការផ្តល់ការទូន្មានដល់បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ តាមរយៈអ្នកដឹកនាំក្នុងមូលដ្ឋានដែលមិនមានប្រាក់បៀវត្សរ៍ ។