Additional Resource

បបរ​ផ្សំ​គ្រឿង

  • បបរ​ផ្សំ​គ្រឿង គឺ​ជា​បបរ​អេត្យូពី ដែល​លាយ​ជា​មួយ​នឹង​រូបមន្ដ​អាហារ​កាល​ពី​ជំនាន់​ដើម​ម្យ៉ាង គឺ​ជា​ការ​លាយ​សារធាតុ​បំប៉ន​របស់​ម្សៅ​ស្រូវ​សាឡី ម្សៅ​ទឹកដោះ​គោ ស្ករ អំបិល ព្រម​ទាំង​មាន​វីតាមីន និង​ជាតិ​រ៉ែ​បំពេញ​បន្ថែម ។ អ្នក​ជំនាញ​ខាង​អាហារ​រូបត្ថម្ភ​នៅ​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ បាន​ជួយ​ដល់​កុមារ និង​មនុស្ស​ចាស់ ដែល​ខ្វះ​អាហារ​រូបត្ថម្ភ​យ៉ាង​ខ្លាំង នូវ​អាហារ​រូបត្ថម្ភ​ចម្រុះ និង​ផ្សេងៗ​ទៀត ដែល​ពួកគេ​ពុំ​អាច​ទទួល​បាន​គ្រាប់​ធុញ្ញជាតិ និង​អាហារ​ទាំងស្រុង ដែល​ធ្វើ​ជា​មួយ​នឹង​ម្សៅ​ដែល​មាន​គ្រាប់​ធំៗ ។
  • នៅ​ក្នុង​ឆ្នាំ 2003 សាសនាចក្រ​បាន​បញ្ជូន​បបរ​ផ្សំ​គ្រឿង​ដំបូង​គេ​ទៅ​កាន់​ប្រទេស​អេត្យូពី ដើម្បី​ជួយ​សង្គ្រោះ​ដល់​ប្រជាជន​ដែល​កំពុង​តែ​ប្រឈម​មុខ​នឹង​គ្រោះ​ទុរភិក្ស​ជាង 12 លាន​នាក់ ។ ការ​បញ្ជូន​ទៅ​ជា​លើក​ដំបូង មាន 80,000 ផោន​ ( 3600 គ.ក ) នៃ​អាហារ​ចម្រុះ ។
  • បបរ​ផ្សំ​គ្រឿង បន្ដ​ផលិត​នៅ​ទីក្រុង​សលត៍ លេក នៅ​វិសាលនដ្ឋាន​សុខុមាលភាព ហើយ​បាន​ចែកចាយ​ទៅ​កាន់​ប្រជាជន​ដែល​រងគ្រោះ​ទុរភិក្ស នៅ​កន្លែង​ផ្សេងៗ​ក្នុង​ពិភពលោក ។