Additional Resource

បព្វជិតភាព​គ្មាន​ទទួល​ប្រាក់​កម្រៃ

អ្នក​ដឹកនាំ​ក្រុម​ជំនុំ​ក្នុង​មូលដ្ឋាន សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​ប៊ីស្សព ( ឬ​ប្រធាន​សាខា សម្រាប់​ក្រុមជំនុំ​តូច​ជាង ) ។ ប៊ីស្សព កាន់​បព្វជិតភាព ហើយ​ត្រូវ​បាន​តែងតាំង​តំណែង​ប៊ីស្សព ដោយ​អ្នក​ដឹកនាំ​សាសនាចក្រ​រៀមច្បង​ជាង​គាត់ ។ គាត់​រក​កម្រៃ​សម្រាប់​ការរស់នៅ​របស់​គាត់​ផ្ទាល់ ហើយ​ពុំ​ទទួល​បាន​ការ​បង់​ថ្លៃ​ណា​មួយ​ពី​ការ​បម្រើ​របស់​គាត់​នៅ​ក្នុង​សាសនាចក្រ​នោះ​ទេ ។ ទោះ​ជា​គ្មាន​ការ​ពិពណ៌នា​អំពី​រយៈ​ពេល​នៃ​ការ​បម្រើ​ក្ដី ជាទូទៅ ប៊ីស្សព​ម្នាក់ បម្រើ​ក្រុម​ជំនុំ​របស់​គាត់ ប្រហែល​ជា​រយៈពេល​ប្រាំ​ឆ្នាំ បន្ទាប់​មក គាត់​ត្រឡប់​ទៅ​ជា​សមាជិក​ក្រុម​ជំនុំ ឬ​ត្រូវ​បាន​ចាត់​ទៅ​ការទទួល​ខុស​ត្រូវ​ផ្សេង​ទៀត​ក្រៅ​ពីនោះ ។

អ្នក​កាន់​បព្វជិតភាព​ដទៃ​ទៀត គាំទ្រ​ដល់​ប៊ីស្សព​នៅ​ក្នុង​កាតព្វកិច្ច​របស់​គាត់ រួមទាំង​ទីប្រឹក្សា​ពីរ​រូប ឬ​អ្នក​ផ្ដល់​ដំបូន្មាន​ជាច្រើន​ទៀត ។ លើស​ពី​នោះ ប៊ីស្សព ទទួល​ជំនួយ​មក​ពី​ក្រុម​ប្រឹក្សា​វួដ ដែល​មាន​បុរស និង​ស្ត្រី ដែល​កាន់​ការ​ទទួល​ខុស​ត្រូវ​ចម្បង ជាក់លាក់​សម្រាប់​សមាជិក​វួដ ទាំង​ចាស់ និង​ក្មេង ។

កាតព្វកិច្ច​ជាក់​លាក់​នៅ​ក្នុង​ក្រុម​ជំនុំ តម្រូវ​ឲ្យ​អ្នក​កាន់​បព្វជិតភាព​ម្នាក់​ធ្វើ​ ដូចជា ការ​ប្រសិទ្ធពរ​ និមិត្តរូប​សាក្រាម៉ង់​នៃ​រូបកាយ (​នំប៉័ង ) និង​លោហិត ( ទឹក ) ប្រសិទ្ធពរ​លើ​អ្នក​ឈឺ ឬ​ជ្រមុជ​ទឹក​សមាជិក​ដទៃ​ទៀត​ចូល​​ក្នុងសា​សនាចក្រ​ជា​ផ្លូវការ ។ មាន​តែ​សមាជិក​បុរស​​សក្ដិសម​ប៉ុណ្ណោះ​ដែល​កាន់​បព្វជិតភាព ។

ការ​ទទួល​ខុស​ត្រូវ ដូចជា​ការ​ផ្សាយ​ទេសនកថា ទៅ​កាន់​ក្រុម​ជំនុំ ឬ​ការ​ផ្ដល់​ការអធិស្ឋាន​ជា​ផ្លូវការ​នៅក្នុង​ការ​ប្រជុំ​តំណាង​ឲ្យ​ក្រុម​ជំនុំ ពុំ​តម្រូវ​អ្នក​កាន់​បព្វជិតភាព​ទេ ហើយ​ត្រូវ​បាន​ចែកចាយ​ទៅ​ឲ្យ​បុរស និង​ស្ត្រី​ស្មើ​ភាព​គ្នា ។

អវត្តមាន​នៃ​អ្នក​បម្រើ​មាន​ប្រាក់​ខែ​នៅ​ក្នុង​កម្រិត​ក្រុម​ជំនុំ អាច​ជា​មូលហេតុ​មួយ ថា​ហេតុអ្វី​ទំនៀមទំលាប់​នៃ​ការងារ​ស្ម័គ្រចិត្ត គឺ​ត្រូវ​បាន​ស្ថាបនា​ឡើង​យ៉ាង​រឹងមាំ​នៅក្នុង​សហគមន៍​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ មនុស្ស​គ្រប់គ្នា​ ត្រូវ​បាន​រំពឹង​ឲ្យ​ជួយ ហើយ​គ្មាន​ឋានៈ​រៀមច្បង​ជា​អចិន្ត្រៃយ៍​នៃ​អ្នក​ដឹកនាំ​ក្នុង​មូលដ្ឋាន​ទេ ។ មនុស្ស​ម្នាក់​ដែល​បម្រើ​ជា​ប៊ីស្សព​ថ្ងៃនេះ អាច​អង្គុយ​នៅក្នុង​ថ្នាក់​រៀន​មួយ​នៅ​សប្ដាហ៍​ក្រោយ ទទួលការ​បង្រៀន​មកពី​មនុស្ស​ម្នាក់​ដែល​ធ្លាប់​ជា​អ្នក​ជំនួយ​វិញ ។ 

ក៏​ពុំ​មាន​ឋានៈ​នៅក្នុង​បព្វជិតភាព​ផងដែរ ។​ មនុស្ស​ស្ទើរ​តែ​ទាំងអស់ ដែល​សកម្ម​នៅ​ក្នុង​សាសនាចក្រ កាន់​តំណែង​ជា​អែលឌើរ ឬ​សង្ឃ​ជាន់​ខ្ពស់ ។ បុរស​ទាំងនេះ ជួប​គ្នា​ជា​ក្រុម ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា កូរ៉ុម​ ដើម្បី​ទទួល​ការ​បង្រៀន​ក្នុង​ថ្នាក់​ប្រចាំ​សប្ដាហ៍ ហើយ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បំពេញ​តាម​តម្រូវការ​រួម​ជាក់លាក់ ដូច​ជា​ការ​មើល​ថែ​ដល់​អ្នក​ក្រីក្រ ឬ​ការ​ជួយ​ដល់​ក្រុម​គ្រួសារ​ដែល​មាន​ឪពុក ឬ​ម្ដាយ​ទោល ។