Additional Resource

បព្វជិតភាព​មិលគីស្សាដែក

ជា​កម្រិត​ខ្ពស់​ជាង​នៃ​កម្រិត​ទាំង​ពីរ ឬ​លំដាប់​នៃ​បព្វជិតភាព នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។​ បព្វជិតភាព​មិលគីស្សាដែក ត្រូវ​បាន​ប្រគល់​ដល់​សមាជិក​​បុរស​ស្មោះត្រង់​របស់​សាសនាចក្រ ចាប់​ផ្ដើម​នៅ​អាយុ 18 ឆ្នាំ ។ បុរស​ម្នាក់ៗ ត្រូវ​បាន​តែងតាំង​ដាច់​ដោយ​ឡែក​ពី​គ្នា តាមរយៈ​ការ​ដាក់​ដៃ​លើ ។ អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​តែងតាំង​ដូច្នោះ ត្រូវ​បាន​ហៅ​ថា « កាន់ » បព្វជិតភាព បុរស​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ភាគ​ច្រើន គឺ​ជា​អ្នក​កាន់​បព្វជិតភាព ។

តំណែង​ទាំងឡាយ​នៃ​បព្វជិតភាព​មិលគីស្សាដែក រួមមាន អែលឌើរ, សង្ឃ​ជាន់​ខ្ពស់, អយ្យកោ, ពួក​ចិត​សិប​នាក់ និង សាវក ។ អ្នក​ទាំងឡាយ​ដែល​មាន​បព្វជិតភាព​នេះ ដឹកនាំ​សាសនាចក្រ និង​បម្រើ​ ពិធី​បរិសុទ្ធ​ទាំងឡាយ ដូចជា ការ​ដាក់​ឈ្មោះ និង​ការ​ប្រសិទ្ធពរ​កុមារ​តូចៗ ការ​ព្យាបាល​អ្នក​ឈឺ និង​ការ​ប្រគល់​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ដល់​សមាជិក​ដែល​ទើប​ទទួល​បុណ្យ​ជ្រមុជ​ទឹកថ្មីៗ ។

ឈ្មោះ​បព្វជិតភាព​មិលគីស្សាដែក ចេញ​មកពី​សង្ឃ​ជាន់​ខ្ពស់ដ៏​អស្ចារ្យ​មួយ​រូប ដែល​បាន​រស់​នៅ​ក្នុង​ជំនាន់​នៃ​ព្យាការី​អ័ប្រាហាំ ។