Additional Resource

បព្វជិតភាព​អើរ៉ុន

ជា​កម្រិត​ទាប​ជាង​នៃ​កម្រិត​ទាំង​ពីរ ឬ​លំដាប់​នៃ​បព្វជិតភាព នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។​ បព្វជិតភាពអើរ៉ុន ត្រូវ​បាន​ប្រគល់​ដល់​សមាជិក​បុរស​ស្មោះត្រង់​របស់​សាសនាចក្រ ចាប់​ផ្ដើម​នៅ​អាយុ 12 ឆ្នាំ ហើយ​បុរស​ម្នាក់ៗ ត្រូវ​បាន​តែងតាំង​ដាច់​ដោយ​ឡែក​ពី​គ្នា តាមរយៈ​ការ​ដាក់​ដៃ​លើ ។ អ្នក​ទាំងឡាយ​ដែល​ត្រូវ​បាន​តែងតាំង​ដូច្នោះ ត្រូវ​បាន​ហៅ​ថា « កាន់ » បព្វជិតភាព បុរស និង​កុមារា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ភាគ​ច្រើន គឺ​ជា​អ្នក​កាន់​បព្វជិតភាព ។

មាន​កម្រិត​ ឬ​តំណែង​បី​យ៉ាង នៅ​ក្នុង​បព្វជិតភាព​អើរ៉ុន ៖ ឌីកុន, គ្រូ និង សង្ឃ។ ជាធម្មតា ឌីកុន មាន​អាយុ 12 ឆ្នាំ​ទៅ 14 ឆ្នាំ, គ្រូ មាន​អាយុ​ពី 14 ឆ្នាំ ទៅ 16 ឆ្នាំ ហើយ​សង្ឃ មាន​អាយុ​ពី 16 ឆ្នាំ ទៅ 18 ឆ្នាំ ។ បុរសៗ​ដែល​ចូលរួម​ក្នុង​សាសនាចក្រ បន្ទាប់ពី​អាយុ 18 ឆ្នាំ ពុំ​ចាំបាច់​ឆ្លង​កាត់​តាម​ដំណាក់​កាល​នីមួយៗ​នេះ​ទេ ហើយ​ជា​ទូទៅ​ចាប់​ផ្ដើម​ជា​តំណែង​សង្ឃ ។

អ្នក​ទាំងឡាយ ដែល​មាន​បព្វជិតភាព​អើរ៉ុន រៀបចំ និង​ផ្ដល់ សាក្រាម៉ង់ ( សេចក្ដី​រួបរួមគ្នា ) ដល់​សមាជិក​សាសនាចក្រ អំឡុង​កម្មវិធី​ថ្វាយបង្គំ ថ្ងៃ​អាទិត្យ ជួយ​សួរសុខទុក្ខ​សមាជិក​នៅ​តាម​ផ្ទះ​ពួកគេ ប្រមូល​ការ​បរិច្ចាគ​សម្រាប់​អ្នក​ក្រីក្រ ហើយ​ធ្វើ​កាតព្វកិច្ច​បម្រើ​ដទៃ​ទៀត ។ ឈ្មោះ​បព្វជិតភាព​អើរ៉ុន​ចេញ​មកពី អើរ៉ុន ដែល​ជា​បងប្រុស​របស់​ម៉ូសេ នៅ​ក្នុង​គម្ពីរ​សញ្ញា​ចាស់ ។

សូម​មើល​ផងដែរ ៖ បព្វជិតភាព​មិលគីស្សាដែក, បព្វជិតភាព