Additional Resource

ប៊ីស្សព

ប៊ីស្សព គឺ​ជា​អ្នក​ដឹកនាំ​នៃ​ក្រុមជំនុំ​ក្នុង​មូលដ្ឋាន​មួយ ( ដែល​ស្គាល់​ថា​ជា វួដ ) ដោយ​មាន​កាតព្វកិច្ច​ស្រដៀង​គ្នា​នឹងគ្រូ​គង្វាល សង្ឃ ឬ គ្រូ​អធិប្បាយ ។ នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ តំណែង​នេះ​ពុំ​មាន​ប្រាក់​កម្រៃ​ទេ ។

ប៊ីស្សព​នីមួយៗ មាន​ជំនួយ​ពី​ទីប្រឹក្សា​ពីរ​រូប ។ ទាំងអស់​គ្នា គណៈ​ប្រធាន​ប៊ីស្សព​នេះ មើល​ខុស​ត្រូវ​លើ​តម្រូវ​ការ​ខាង​វិញ្ញាណ និង​ខាង​សង្គម​របស់​សមាជិក​ក្នុង​វួដ​ពួក​គាត់ ។ ប៊ីស្សព ជួយ​សមាជិក​ម្នាក់ៗ ក្នុង​ក្រុម​ជំនុំ​របស់​គាត់​ដោយ​ខិតខំ​ដើម្បី​ធ្វើ​តាម ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ថែម​ទៅ​លើ​រឿង​ខាង​វិញ្ញាណ ប៊ីស្សព​ជួយ​សមាជិក​ដែល​មាន​បញ្ហា​ខាង​ហិរញ្ញវត្ថុ ឬ​អ្វី​ផ្សេង ដើម្បី​ក្លាយ​ជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន តាមរយៈ​ជំនួយសុខុមាលភាព ។ ប៊ីស្សព ក៏​មើល​ខុស​ត្រូវ​លើ​បញ្ហា​ជាក់ស្ដែង ដូចជា​កំណត់ត្រា របាយការណ៍ ហិរញ្ញវត្ថុ និង សាលា​ប្រជុំ ដែល​សមាជិក​ជួប​ជុំ​គ្នា​ផងដែរ ។

ជា​ទូទៅ ប៊ីស្សព បម្រើ​រយៈពេល​ប្រហែល​ជា​ប្រាំ​ឆ្នាំ ។ ប៊ីស្សព រាយ​ការណ៍​ទៅ ប្រធាន​ស្ដេក ហើយ​អ្នក​ដឹក​នាំ​ក្នុង​មូលដ្ឋាន​ទាំងនេះ ​មាន​ចំនួន​ដ៏​សំខាន់​មួយ​នៃ​ស្វ័យភាព​ក្នុង​មូលដ្ឋាន ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត ស្ដី​អំពី​សមាជិក​ក្នុង​វួដ​ និង ស្ដេករបស់​ពួកគេ ។