ចាប់តាំងពីការបង្កើតសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្នុងឆ្នាំ 1830 នោះមានបុរសចំនួន 16 នាក់ បានបម្រើជាប្រធាននៃសាសនាចក្រ{nb}។ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ចាត់ទុកបុរសមួយរូបៗទាំងនេះ ជាព្យាការី ដែលបានទទួលវិវរណៈមកពីព្រះ{nb}។ បុរសម្នាក់ៗ មានទេពកោសល្យ និងអំណោយទានផ្សេងៗពីគ្នា ដែលបានជួយឲ្យសាសនាចក្ររីកចម្រើន អំឡុងគ្រានោះ ហើយបានរៀបចំសម្រាប់ការរីកចម្រើននាពេលអនាគត{nb}។
ប្រធានសាសនាចក្រទីមួយ គឺយ៉ូសែប ស្ម៊ីធ លោកបានទទួលសិទ្ធិអំណាចដើម្បីដឹកនាំសាសនាចក្រ មកពីយ៉ូហាន បាទីស្ទ និងមកពីសាវករបស់ព្រះគ្រីស្ទទាំងបីរូប គឺ ពេត្រុស យ៉ាកុប និងយ៉ូហាន ដែលបានទទួល «{nb}អំណាច និងសិទ្ធិអំណាច{nb}» ដូចគ្នានោះ មកពីព្រះយេស៊ូវគ្រីស្ទផ្ទាល់ ( លូកា 9:1 ) ។ បុរសទាំងនេះ បានលេចមកជាតួអង្គទេវតា ហើយបានប្រគល់ បព្វជិតភាព ឲ្យយ៉ូសែប ស្ម៊ីធ{nb}។ បព្វជិតភាពដូចគ្នានេះ ត្រូវបានប្រគល់តៗមកដោយពុំដាច់ឡើង រហូតមកដល់សម័យបច្ចុប្បន្ន ដល់ប្រធានសាសនាចក្របច្ចុប្បន្ន គឺ ថូម៉ាស អេស ម៉នសុន{nb}។
នៅខាងក្រោមនេះ គឺជាជីវប្រវត្តិសង្ខេបរបស់ប្រធានសាសនាចក្រនីមួយៗ{nb}។
{nb}
{nb}
{nb}យ៉ូសែប ស្ម៊ីធ
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 1832–ឆ្នាំ 1844
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 23 ខែ ធ្នូ ឆ្នាំ 1805
កាលបរិច្ឆេទមរណកាល{nb}៖ ថ្ងៃទី 27 ខែ មិថុនា ឆ្នាំ 1844
{nb}បានកើតមកនៅថ្ងៃទី 23 ខែ ធ្នូ ឆ្នាំ 1805 ក្នុងភូមិ សារ៉ុន រដ្ឋ វ័រម៉ន្ត យ៉ូសែប ស្ម៊ីធ ជុញ្ញ័រ គឺជា{nb}
{nb}កូនទីប្រាំ ក្នុងចំណោមកូន 11 នាក់របស់លោក យ៉ូសែប ស្ម៊ីធ និងលូស៊ី ម៉ាក់{nb}។ គាត់ធ្វើការនៅក្នុងចម្ការរបស់គ្រួសារ
{nb}នៅរដ្ឋ វ័រម៉ន្ត ហើយក្រោយមកនៅប៉ែកខាងលិច នៃរដ្ឋនូវយ៉ក{nb}។ ក្នុងឆ្នាំ 1820 នៅភូមិប៉ាល់ម៉ៃរ៉ា នូវ
{nb}យ៉ក យ៉ូសែប ស្ម៊ីធ បានឃើញព្រះជាព្រះបិតា និង ព្រះយេស៊ូវគ្រីស្ទ នៅក្នុងការនិមិត្ត{nb}។ តាមរយៈវិរវណៈ នោះលោកបានបកប្រែ និងបោះពុម្ព ព្រះគម្ពីរមរមន បានរៀបចំសាសនាចក្រនៃសាសនាកច្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅថ្ងៃទី 6 ខែ មេសា ឆ្នាំ 1830 ហើយបានទទួលវិវរណៈដើម្បីដឹកនាំសាសនាចក្រ{nb}។ នៅក្រោមការដឹកនាំរបស់លោក ពួកបរិសុទ្ធថ្ងៃចុងក្រោយ បានបង្កើតសហគមន៍នៅក្នុងរដ្ឋ អៃដាហូ រដ្ឋ មីសសួរី និងរដ្ឋ អិលលីណោយ{nb}។ យ៉ូសែប ស្ម៊ីធ និងបងប្រុសហៃរ៉ុមរបស់គាត់ ត្រូវបានសម្លាប់ ដោយមនុស្សកំណាចមួយក្រុមនៅថ្ងៃទី 27 ខែ មិថុនា ឆ្នាំ 1844 នៅគុកកាតធេច រដ្ឋអិលលីណោយ{nb}។
សម្រាប់ជីវប្រវត្តិលម្អិតបន្ថែមទៀតអំពីយ៉ូសែប ស្ម៊ីធ សូមចុចនៅទីនេះ។
{nb}
{nb}ព្រិកហាំ យ៉ង់
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 1847–ឆ្នាំ 1877
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 1 ខែ មិថុនា ឆ្នាំ 1801
កាលបរិច្ឆេទមរណកាល{nb}៖ ថ្ងៃទី 29 ខែ សីហា ឆ្នាំ 1877
{nb}ព្រិកហាំ យ៉ង់ បានកើតនៅថ្ងៃទី 1 ខែមិថុនា ឆ្នាំ 1801 នៅវ៉ាយធិងហាំ រដ្ឋ វ័រម៉ន្ត{nb}។ ក្នុងឆ្នាំ 1835
{nb}រយៈពេលបីឆ្នាំ បន្ទាប់ពីលោកបានចូលរួមក្នុងសាសនាចក្រ លោក ត្រូវបានហៅឲ្យបម្រើក្នុង កូរ៉ុមនៃ
{nb}ពួកសាវកដប់ពីរនាក់{nb}។ ក្នុងនាមជាអ្នកស្នងយ៉ូសែប ស្ម៊ីធ លោកបានដឹកនាំ ធ្វើអន្ដោប្រវេសន៍ទៅទិសខាងលិច ក្នុងឆ្នាំ 1846–47 ទៅកាន់រ៉កគី ម៉ោនធិន ហើយបានបង្កើតទីក្រុងសលត៍ លេកឡើង{nb}។ លោកត្រូវបានគាំទ្រឲ្យធ្វើជាប្រធានសាសនាចក្រ នៅថ្ងៃទី 27 ខែ ធ្នូ ឆ្នាំ 1847{nb}។ ក្នុងនាមជាប្រធានសាសនាចក្រ និងជាអ្នកគ្រប់គ្រងដែនដីរដ្ឋ យូថាហ៍ លោកបានស្ថាបនាការតាំងលំនៅនៅរដ្ឋ យូថាហ៍ និងនៅទូទាំងអាមេរិកភាគខាងលិច{nb}។ ក្រោមការដឹកនាំរបស់លោក សំណង់ព្រះវិហារបរិសុទ្ធជាច្រើនបានចាប់ផ្ដើមក្នុងទីក្រុង សលត៍ លេក, សេន ចច និង លូហ្គែន យូថាហ៍{nb}។ លោកបាននាំទូរលេខ និងផ្លូវដែកទៅរដ្ឋយូថាហ៍ ហើយបានលើកទឹកចិត្តឲ្យមានឧស្សាហកម្មរួមគ្នាក្នុងចំណោមពួកបរិសុទ្ធថ្ងៃចុងក្រោយ{nb}។ លោកទទួលមរណភាពនៅថ្ងៃទី 29 ខែ សីហា ឆ្នាំ 1877 នៅទីក្រុងសលត៍ លេក បន្ទាប់ពីបានធ្វើជាប្រធានសាសនាចក្រប្រហែលជា 30 ឆ្នាំ{nb}។
សម្រាប់ជីវប្រវត្តិលម្អិតបន្ថែមទៀតអំពីព្រិកហាំ យ៉ង់ សូមចុចនៅទីនេះ។
{nb}
{nb}យ៉ូហាន ថេលើរ
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 1880–ឆ្នាំ 1887
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 1 ខែ វិច្ឆិកា ឆ្នាំ 1808
កាលបរិច្ឆេទមរណកាល{nb}៖ ថ្ងៃទី 25 ខែ កក្កដា ឆ្នាំ 1887
{nb}យ៉ូហាន ថេលើរ បានកើតនៅថ្ងៃទី 1 ខែ វិច្ឆិកា ឆ្នាំ 1808 នៅមីនថប វ៉េសម៉រលែន ប្រទេសអង់គ្លេស{nb}។ ក្នុងឆ្នាំ {nb} 1832 បានធ្វើអន្ដោប្រវេសន៍ទៅកាន់ទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា លោកគឺជាជាងធ្វើធុងឈើ និងជាគ្រូគង្វាលមេតូឌីសក្រៅម៉ោង{nb}។ លោក និងភរិយាលោក លីអនណូរ៉ា បានចូលរួមក្នុងសាសនាចក្រក្នុងឆ្នាំ 1836{nb}។ ពីរឆ្នាំក្រោយមក លោកបានក្លាយជា{nb} សាវក ហើយបានរីករាយនឹងទំនាក់ទំនងដ៏ជិតស្និតនឹងយ៉ូសែប ស្ម៊ីធ និងព្រិកហាំ យ៉ង់{nb}។ យ៉ូហាន ថេលើរ បានទៅជាមួយ យ៉ូសែប ស៊្មីធ ទៅក្រុង កាតធេច រដ្ឋ អិលលីណោយ ក្នុងខែ មិថុនា ឆ្នាំ 1844 ហើយត្រូវបានរងរបួសយ៉ាងធ្ងន់ ពេលយ៉ូសែប ស៊្មីធ ត្រូវគេសម្លាប់{nb}។ លោក ត្រូវបានគាំទ្រជាប្រធាននៃសាសនាចក្រ នៅថ្ងៃទី 10 ខែ តុលា ឆ្នាំ 1880{nb}។ អំឡុងការបម្រើរបស់លោក ប្រធាន ថេលើរ បានបង្កើតអណានិគមមរមន នៅរដ្ឋវ៉ាយអូមីង, ខូឡូរ៉ាដូ, អារីហ្សូណា, កាណាដា និងម៊ិកស៊ីកូ លោកមើលខុសត្រូវលើការសុំកូនមកចិញ្ចឹមពីទូទាំងពិភពលោកនៃកម្មវិធីអង្គការបឋមសិក្សា សម្រាប់កុមារ ហើយបានញែកមុក្ដាដ៏មានតម្លៃមហិមា ឲ្យបរិសុទ្ធ ធ្វើជាព្រះគម្ពីរ{nb}។ លោកបានទទួលមរណភាព នៅថ្ងៃទី 25 ខែ កក្កដា ឆ្នាំ 1887 នៅទីក្រុងខេសវីល រដ្ឋយូថាហ៍{nb}។
{nb}
{nb}វិលហ្វូឌ វូឌដ្រុព្វ
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 1887–ឆ្នាំ 1898
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 1 ខែ មិនា ឆ្នាំ 1807
កាលបរិច្ឆេទមរណកាល{nb}៖ ថ្ងៃទី 2 ខែ កញ្ញា ឆ្នាំ 1898
{nb}លោកបានកើតនៅថ្ងៃទី 1 ខែ មិនា ឆ្នាំ 1807 ហើយធំឡើងនៅទីក្រុង ខុនណែនទិកាត់ លោក វិលហ្វូឌ វូឌដ្រុព្វ គឺជាអ្នកកិនស្រូវ ធ្វើអាជីវកម្ម{nb}។ លោកបានចូលរួមក្នុងសាសនាចក្រក្នុងឆ្នាំ 1833 ហើយបានបម្រើបេសកកម្មពីរ មុនពេលលោកត្រូវបានតែងតាំងជាសាវក ក្នុងឆ្នាំ 1839{nb}។ ក្នុងនាមជាសមាជិកមួយរូបនៃ កូរ៉ុមនៃពួកដប់ពីរនាក់ លោកបានបញ្ចប់បេសកកម្មចំនួនបួនទៀត បានធ្វើជាអធិបតីក្នុង ព្រះវិហារបរិសុទ្ធ នៅសេន ចច យូថាហ៍ ហើយបានបម្រើជាអ្នកប្រវត្តិសាស្ត្រសាសនាចក្រអស់រយៈពេលប្រាំមួយឆ្នាំ{nb}។ លោកត្រូវបានគាំទ្រឲ្យធ្វើជាប្រធានសាសនាចក្រ នៅថ្ងៃទី 7 ខែ មេសា ឆ្នាំ 1889{nb}។ អំឡុងពេលនៃការគ្រប់គ្រងរបស់លោក លោកបានឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ក្នុងទីក្រុងសលត៍ លេក និងទីក្រុង ម៉ានតៃ យូថាហ៍ លោកមើលខុសត្រូវលើអង្គការនៃសង្គមខាង ពង្សាវលី និងគូសបញ្ជាក់ជាថ្មីអំពីតម្លៃនៃការរក្សាកំណត់ត្រាជាប្រវត្តិសាស្ត្រ{nb}។ នៅក្នុងឆ្នាំ 1890 បន្ទាប់ពីការពិចារណា និងការអធិស្ឋានជាច្រើន ប្រធាន វូឌដ្រុព្វ បានទទួលវិវរណៈមួយ ដែលពួកបរិសុទ្ធថ្ងៃចុងក្រោយ គួរតែបញ្ឈប់អនុវត្ត ពហុពន្ធភាព{nb}។ លោកបានទទួលមរណភាពនៅទីក្រុង សាន់ ហ្វ្រាន់ស៊ីស្កូ នៅថ្ងៃទី 2 ខែ កញ្ញា ឆ្នាំ 1898{nb}។
{nb}
{nb}ឡូរែនសូ ស្នូ
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 1898–ឆ្នាំ 1901
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 3 ខែ មេសា ឆ្នាំ 1814
កាលបរិច្ឆេទមរណកាល{nb}៖ ថ្ងៃទី 10 ខែ តុលា ឆ្នាំ 1901
{nb}ឡូរែនសូ ស្នូ បានកើតនៅថ្ងៃទី 3 ខែ មេសា ឆ្នាំ 1814 នៅក្រុង ម៉ានតូ រដ្ឋអូហៃអូ{nb}។ កាលជាយុវវ័យ លោក{nb}{nb} ចង់សិក្សាអំពីការរៀនធ្វើការ និងសិក្សាភាសាហេព្រើរ និង{nb} ទេវវិទ្យា ដែលនាំឲ្យលោកផ្លាស់ប្រែចិត្តជឿចូលសាសនាចក្រ ក្នុងឆ្នាំ 1836{nb}។ លោកបានបម្រើជាអ្នកផ្សព្វផ្សាយសាសនា និងជាសាវក មុនពេលក្លាយជាប្រធានសាសនាចក្រ នៅថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ 1898{nb}។ លោកបានជួយសាសនាចក្រ ឲ្យបានស្រាកស្រាន្ដពីឧបសគ្គនានាកាលពីទសវត្សមុនៗ{nb}។ លោកបានពង្រីកកិច្ចខិតខំផ្សព្វផ្សាយសាសនា ហើយបានធ្វើឲ្យហិរញ្ញវត្ថុសាសនាចក្រមានស្ថេរភាព ដោយការលើកទឹកចិត្តឲ្យបង់ដង្វាយមួយភាគក្នុងដប់{nb}។ ក្នុងនាមជាប្រធានសាសនាចក្រនៅក្នុងការចាប់ផ្ដើមសតវត្សន៍ទី 20 លោកបានបើកយុគសម័យថ្មីមួយ នៅក្នុងប្រវត្តិសាស្ត្រពួកបរិសុទ្ធថ្ងៃចុងក្រោយ{nb}។ លោកបានទទួលមរណភាពនៅ ទីក្រុងសលត៍ លេក នៅថ្ងៃទី 10 ខែ តុលា ឆ្នាំ 1901 នៅអាយុ 87 ឆ្នាំ{nb}។
{nb}
{nb}យ៉ូសែប អេហ្វ. ស្ម៊ីធ
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 1901–ឆ្នាំ 1918
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 13 ខែ វិច្ឆិកា ឆ្នាំ 1838
កាលបរិច្ឆេទមរណកាល{nb}៖ ថ្ងៃទី 19 ខែ វិច្ឆិកា ឆ្នាំ 1918
យ៉ូសែប អេហ្វ ស៊្មីធ បានកើតនៅថ្ងៃទី 13 ខែ វិច្ឆិកា ឆ្នាំ 1838 ក្នុង ហ្វារវែស្ទ រដ្ឋមិសសួរី{nb}។ នៅក្នុងឆ្នាំ 1844 ឪពុករបស់គាត់ ហៃរុម ស៊្មីធ ត្រូវបានគេសម្លាប់ ព្រមជាមួយនឹងពូរបស់គាត់ យ៉ូសែបស៊្មីធ{nb}។ យ៉ូសែប អេហ្វ ស៊្មីធ វ័យក្មេង បានជួយម្ដាយគាត់ ម៉ារី ហ្វីលឌីង ស្ម៊ីធ ធ្វើអន្ដោប្រវេសន៍ទៅរដ្ឋ យូថាហ៍ ក្នុងឆ្នាំ 1848{nb}។ លោកបានបម្រើនៅក្នុងអង្គនិតិបញ្ញត្តិខាងដែនដីរបស់រដ្ឋយូថាហ៍ ចាប់ពីឆ្នាំ 1865 ដល់ឆ្នាំ 1874 បានបម្រើបេសកកម្មយ៉ាងច្រើន ហើយបានក្លាយជាប្រធានសាសនាចក្រនៅថ្ងៃទី 17 ខែតុលា ឆ្នាំ 1901{nb}។ ខណៈដែលកំពុងតែធ្វើជាអធិបតីក្នុងសាសនាចក្រ នៅដើមសតវត្សរ៍ទី 20 នោះលោក យ៉ូសែប អេហ្វ ស៊្មីធ បាននាំពួកបរិសុទ្ធថ្ងៃចុងក្រោយ កោតសរសើរដល់ប្រវត្តិសាស្ត្រសាសនាចក្រជំនាន់ដើមកាន់តែខ្លាំង{nb}។ លោកបានខិតខំធ្វើឲ្យសាធារណៈដឹងកាន់តែច្រើនអំពីសាសនាចក្រ តាមរយៈការបង្កើតទីតាំងប្រវត្តិសាស្ត្រសាសនាចក្រសំខាន់ៗនៅក្នុងរដ្ឋនូវ យ៉ោក រដ្ឋមីសសួរី និងរដ្ឋអិលលីណោយ អគារការិយាល័យអ្នកទស្សនា និងពង្រីកប្រព័ន្ធផ្សព្វផ្សាយសាសនារបស់សាសនាចក្រ និងប្រព័ន្ធអប់រំ{nb}។ បន្ទាប់ពីរយៈពេល 17 ឆ្នាំ ក្នុងនាមជាប្រធានសាសនាចក្រ លោក យ៉ូសែប អែហ្វ ស្ម៊ីធ បានទទួលមរណភាពនៅថ្ងៃទី 19 ខែ វិច្ឆិកា ឆ្នាំ 1918 នៅទីក្រុងសលត៍ លេក{nb}។
{nb}
{nb}ហ៊ីប៊ើរ ចេ ក្រាន្ត
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 1918–ឆ្នាំ 1945{nb}
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 22 ខែ វិច្ឆិកា ឆ្នាំ 1856
កាលបរិច្ឆេទមរណកាល{nb}៖ ថ្ងៃទី 14 ខែ ឧសភា ឆ្នាំ 1945
{nb}បានកើតនៅថ្ងៃទី 22 ខែ វិច្ឆិកា ឆ្នាំ 1856 នៅក្នុងទីក្រុងសលត៍ លេក ហ៊ីប៊ើរ ចេ ក្រាន្ត ត្រូវបានចិញ្ចឹមដោយម្ដាយមេម៉ាយរបស់គាត់ ឈ្មោះ រ៉ាជែល ហ្គ្រាន{nb}។ ដល់ពេលលោកមានអាយុ 15 ឆ្នាំ លោកបានចាប់ផ្ដើមអាជីពអាជីវកម្មដោយជោគជ័យ។ ដប់ឆ្នាំក្រោយមក លោកត្រូវបានហៅជា កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលលោកបានបម្រើអស់រយៈពេល 37 ឆ្នាំ។ បន្ទាប់ពីក្លាយជាប្រធានសាសនាចក្រនៅថ្ងៃទី 23 ខែ វិច្ឆិកា ឆ្នាំ 1918 លោកបានធ្វើការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធថ្មីចំនួនបី បានបង្កើតកម្មវិធីសុខុមាលភាព និងបានជួយពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោះស្រាយបញ្ហាសោកនាដកម្មនៃសង្គ្រាមលោកលើកទី II{nb}។ បទពិសោធន៍អាជីវកម្មរបស់លោក អាចជួយអង្គការសាសនាចក្រ និងទម្រង់ការឲ្យទំនើប{nb}។ កិច្ចខិតខំការផ្សព្វផ្សាយសាសនា របស់លោក រួមមានទាំងការនិយាយយ៉ាងទូលំទូលាយ ដែលទាក់ទង និងមិត្តភាពជាមួយនឹងពួកអ្នកដឹកនាំអាជីវកម្មជាតិ បាននាំសាសនាចក្រឲ្យជាតិសាសន៍មានការយកចិត្តទុកដាក់{nb}។ បន្ទាប់ពី 27 ឆ្នាំ ក្នុងនាមជាប្រធាន លោក ហ៊ីប៊ើរ ចេ ក្រាន្ត បានទទួលមរណភាពនៅក្នុងទីក្រុងសលត៍ លេក នៅថ្ងៃទី 14 ខែ ឧសភា ឆ្នាំ 1945{nb}។
{nb}
{nb}ចច អ័លប៊ើត ស្ម៊ីធ
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 1945–1951
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 4 ខែ មេសា ឆ្នាំ 1870
កាលបរិច្ឆេទមរណកាល{nb}៖ ថ្ងៃទី 4 ខែ មេសា ឆ្នាំ 1951
{nb}ចច អ័លប៊ើត ស្ម៊ីធ បានកើតនៅថ្ងៃទី 4 ខែ មេសា ឆ្នាំ 1870 នៅទីក្រុងសលត៍ លេក{nb}។ ឪពុករបស់លោកឈ្មោះ ចន ហែនរី ស្ម៊ីធ ហើយជីតាលោកឈ្មោះ ចច អេ ស្ម៊ីធ ដែលលោកទាំងពីរនាក់ ធ្លាប់ធ្វើជាទីប្រឹក្សារបស់ប្រធានសាសនាចក្រ{nb}។ ខណៈដែលធ្វើការនៅក្នុងការិយាល័យដីសហព័ន្ធ សម្រាប់រដ្ឋយូថាហ៍ នោះលោកត្រូវបានហៅនៅអាយុ 33 ឆ្នាំឲ្យធ្វើជាកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ ទោះជាសុខភាពមិនល្អ ហើយភ្នែកអន់ថយក្ដី ក៏លោកមានអាជីពដាច់ដោយឡែកមួយ ជាអ្នកដឹកនាំសាសនាចក្រមួយរូបដែរ{nb}។ លោកបានក្លាយជាប្រធានសាសនាចក្រ នៅថ្ងៃទី 21 ខែ ឧសភា ឆ្នាំ 1945 ។ លោកបានរៀបចំជំនួយសប្បុរសធម៌{nb}ដ៏ធំរបស់សាសនាចក្រ ទៅប្រទេសអ៊ឺរ៉ុប បន្ទាប់ពីសង្គ្រាមលោកលើកទី II ហើយបានទទួលពានរង្វាន់កាយឫទ្ធិនៅក្នុងចំណោមពួកបរិសុទ្ធថ្ងៃចុងក្រោយ{nb}។ បន្ទាប់ពីរយៈពេលប្រាំមួយឆ្នាំ ក្នុងនាមជាប្រធាន នោះលោក ចច អ័លប៊ើត ស៊្មីធ បានទទួលមរណភាពនៅទីក្រុងសលត៍ លេក នៅថ្ងៃខួបកំណើតទី 81 របស់លោក នៅថ្ងៃទី 4 ខែ មេសា ឆ្នាំ 1951{nb}។
{nb}
{nb}ដាវីឌ អូ មិកឃេ
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 1951–1970
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 8 ខែ កញ្ញា ឆ្នាំ 1873
កាលបរិច្ឆេទមរណកាល{nb}៖ ថ្ងៃទី 18 ខែ មករា ឆ្នាំ 1970
{nb}បានកើតនៅថ្ងៃទី 8 ខែ សីហា ឆ្នាំ 1873 លោក ដេវីឌ អូមែន មិកឃេ បានចំណាយពេលក្នុងយុវវ័យរបស់លោកនៅ ទីក្រុង ហាន់ស្វីល រដ្ឋយូថាហ៍{nb}។ លោកបានសិក្សានៅវិទ្យាល័យស្ដេក វិបប៊ើរ និងសកលវិទ្យាល័យរដ្ឋយូថាហ៍ ដើម្បីត្រៀមសម្រាប់អាជីពខាងការអប់រំ{nb}។ បន្ទាប់ពីបញ្ចប់ការសិក្សាជាផ្លូវការ និងបេសកកម្មមក លោកបានរៀបការនឹងមិត្ដស្រីនៅមហាវិទ្យាល័យរបស់គាត់ ឈ្មោះ អិមម៉ា រ៉េ រីហ្គស៍ ក្នុងឆ្នាំ 1901{nb}។ ប្រាំឆ្នាំក្រោយមក នៅអាយុ 32 ឆ្នាំ លោកត្រូវបានហៅឲ្យធ្វើជាសាវក ហើយបានក្លាយជាប្រធានសាសនាចក្រ នៅថ្ងៃទី 9 ខែ មេសា ឆ្នាំ 1951{nb}។ លោកបានពង្រីកទស្សនវិស័យនៃបេសកកម្មទូទៅទាំងពិភពលោករបស់សាសនាចក្រ ហើយនៅក្រោមការគ្រប់គ្រងរបស់លោក ស្ដេកដំបូងគេ ត្រូវបានបង្កើតឡើងនៅក្រៅសហរដ្ឋ{nb}។ លោកបានពង្រឹងសមាជិភាពសាសនាចក្រផងដែរជាមួយនឹងការគូសបញ្ជាក់សារជាថ្មីមួយអំពីតម្លៃនៃជីវិតគ្រួសារ និងការអប់រំ{nb}។ បន្ទាប់ពីរយៈពេល 44 ឆ្នាំនៅក្នុង កូរ៉ូមនៃពួកសាវកដប់ពីរនាក់ និង 19 ឆ្នាំក្នុងនាមជាប្រធានសាសនាចក្រ លោក ដេវីឌ អូ មិកឃេ បានទទួលមរណភាពនៅថ្ងៃទី 18 ខែ មករា ឆ្នាំ 1970 នៅទីក្រុងសលត៍ លេក ក្នុងអាយុ 96 ឆ្នាំ{nb}។
{nb}
យ៉ូសែប ហ្វិលឌីង ស្ម៊ីធ
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 1970–1972
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 19 ខែ កក្កដា ឆ្នាំ 1876
កាលបរិច្ឆេទមរណកាល{nb}៖ ថ្ងៃទី 2 ខែ កក្កដា ឆ្នាំ 1972
{nb}យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ជាកូនប្រុសរបស់ យ៉ូសែប អែហ្វ ស្ម៊ីធ បានកើតនៅថ្ងៃទី 19 ខែ កក្កដា ឆ្នាំ 1876 នៅទីក្រុងសលត៍ លេក ហើយបានចំណាយពេលពេញមួយជីវិតរបស់លោកក្នុងការបម្រើសាសនាចក្រ{nb}។ អំឡុងពេលជិតបីត្រីមាសនៃសតវត្សរ៍ លោកជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ជាអ្នកប្រវត្តិសាស្ត្រសាសនាចក្រ ជាប្រធានសង្គមពង្សាវលីរដ្ឋយូថាហ៍ និងជាប្រធានព្រះវិហារបរិសុទ្ធសលត៍ លេក ជាសាវក និងជាប្រធានសាសនាចក្រ{nb}។ លោកបានក្លាយជាប្រធានសាសនាចក្រនៅថ្ងៃទី 23 ខែ មករា ឆ្នាំ 1970 ក្នុងអាយុ 93 ឆ្នាំ{nb}។ ក្នុងនាមជាអ្នកនិពន្ធដ៏មានស្នាដៃបំផុត សៀវភៅ និងអត្ថបទជាច្រើនរបស់យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានជួយអប់រំដល់ពួកបរិសុទ្ធជំនាន់ក្រោយ អំពីប្រវត្តិ និងគោលលទ្ធិរបស់សាសនាចក្រ{nb}។ នៅក្រោមការគ្រប់គ្រងរបស់លោក កិច្ចការអ្នកផ្សព្វផ្សាយសាសនា បានបន្ដរីកចម្រើន ព្រះវិហារបរិសុទ្ធអរហ្គិន និងព្រះវិហារបរិសុទ្ធប្រូវ៉ូ ត្រូវបានឧទ្ទិសឆ្លង ហើយទស្សនាវដ្ដីសាសនាចក្រ ត្រូវបានរៀបចំឡើង{nb}។ ប្រធាន ស្ម៊ីធ បានទទួលមរណភាពនៅគេហដ្ឋានរបស់លោក ក្នុងទីក្រុងសលត៍ លេក នៅថ្ងៃទី 2 ខែ កក្កដា ឆ្នាំ 1972{nb}។
{nb}
{nb}ហារ៉ូល ប៊ី លី
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 1972–1973
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 28 ខែ មិនា ឆ្នាំ 1899
កាលបរិច្ឆេទមរណកាល{nb}៖ ថ្ងៃទី 26 ខែ ធ្នូ ឆ្នាំ 1973
ហារ៉ូល ប៊ីងហាំ លី បានកើតនៅថ្ងៃទី 28 ខែ មិនា ឆ្នាំ 1899 នៅទីក្រុងក្លីហ្វតុន រដ្ឋអៃដាហូ ហើយបានធ្វើការខាងការអប់រំ អាជីវកម្ម និងរដ្ឋាភិបាល{nb}។ ក្នុងនាមជាប្រធានស្ដេកមួយរូប អំឡុងវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះដ៏ធំ លោកបានចាប់ផ្ដើមកម្មវិធីមួយអំពីភាពគ្រប់គ្រាន់សម្រាប់ខ្លួនឯង និងការសង្គ្រោះ ដែលរីកក្លាយទៅជាប្រព័ន្ធ សុខុមាលភាពរបស់សាសនាចក្រ{nb}។ បន្ទាប់ពីការហៅរបស់លោកទៅក្នុង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ក្នុងឆ្នាំ 1941 លោកបានបន្ដធ្វើការជាមួយកម្មវិធីសុខុមាលភាព ហើយបានផ្ដើមការផ្លាស់ប្ដូរខាងការរៀបចំ ដើម្បីកែលម្អការសម្របសម្រួល រវាងទីស្នាក់ការសាសនាចក្រ និងក្រុមជំនុំពួកបរិសុទ្ធនៅជុំវិញពិភពលោក{nb}។ ការផ្លាស់ប្ដូរទាំងនេះ បានជួយសាសនាចក្រ រៀបចំសម្រាប់ការពង្រីកដ៏ឆាប់រហ័សរបស់ខ្លួន នៅអំឡុងទសវត្សរ៍ក្រោយៗមក{nb}។ លោកបានក្លាយជាប្រធានសាសនាចក្រនៅថ្ងៃទី 7 ខែ កក្កដា ឆ្នាំ 1972 ។ លោកបានធ្វើដំណើរជាញឹកញាប់ក្នុងអំឡុងដែលលោកធ្វើជាប្រធានសាសនាចក្រ ដែលមានរយៈពេលតែ 18 ខែប៉ុណ្ណោះ{nb}។ ប្រធានលី បានទទួលមរណភាពនៅថ្ងៃទី 26 ខែ ធ្នូ ឆ្នាំ 1973 នៅទីក្រុងសលត៍ លេក{nb}។
{nb}
{nb}ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 1973–1985
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 28 ខែ មិនា ឆ្នាំ 1895
កាលបរិច្ឆេទមរណកាល{nb}៖ ថ្ងៃទី 5 ខែ វិច្ឆិកា ឆ្នាំ 1985
{nb}បានកើតនៅថ្ងៃទី 28 ខែ មិនា ឆ្នាំ 1895 នៅទីក្រុងសលត៍ លេក លោក ស្ពែនស៊ើរ វូលី ឃឹមបឹល បានធំឡើងនៅក្នុងទីក្រុង ថាច់ឆឺ រដ្ឋអារីហ្សូណា{nb}។ បន្ទាប់ពីបញ្ចប់បេសកកម្ម ហើយបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង កាមីឡា អាវរិង មក លោកបានតាំងលំនៅនៅក្នុងសាហ្វហ្វ័ត រដ្ឋអារីហ្សូណា ដើម្បីចិញ្ចឹមគ្រួសារលោក ហើយបានបើកអាជីវកម្មធានារ៉ាប់រងមួយ{nb}។ លោកត្រូវបានហៅឲ្យបម្រើជាសាវក នៅឆ្នាំ 1943 ហើយបន្ទាប់ពីជាសះស្បើយពីបញ្ហាសុខភាពធ្ងន់ធ្ងរមក លោកបានក្លាយជាប្រធានសាសនាចក្រ នៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ 1973 ក្នុងអាយុ 78 ឆ្នាំ{nb}។ លោកបានដឹកនាំសាសនាចក្រដោយការតាំងចិត្តដ៏អង់អាច អំឡុងពេលនៃការរីកចម្រើន និងរឹងមាំដ៏ខ្លាំងនោះ{nb}។ នៅក្នុងរយៈពេល 12 ឆ្នាំនៃគណៈប្រធានរបស់លោក មានចំនួនព្រះវិហារបរិសុទ្ធកំពុងដំណើរការកើនទ្វេរដង ហើយចំនួនអ្នកផ្សព្វផ្សាយសាសនា បានកើន 50 ភាគរយ ហើយបព្វជិតភាពត្រូវបានផ្ដល់ទៅដល់សមាជិកភេទប្រុសដែលសក្ដិសមទាំងអស់{nb}។ លោកបានទទួលមរណភាពនៅទីក្រុងសលត៍ លេក នៅថ្ងៃទី 5 ខែ វិច្ឆិកា ឆ្នាំ 1985{nb}។
{nb}
អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 1985–1994
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 4 ខែ សីហា ឆ្នាំ 1899
កាលបរិច្ឆេទមរណកាល{nb}៖ ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ 1994
បានកើតនៅថ្ងៃទី 4 ខែ សីហា ឆ្នាំ 1899 ក្នុងទីក្រុង វីតនី រដ្ឋអៃដាហូ លោក អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានរៀនតាំងពីក្មេងអំពីគោលការណ៍នៃការខិតខំធ្វើការនៅចម្ការគ្រួសាររបស់លោក{nb}។ លោកបានបម្រើបេសកកម្មទៅ ចក្រភពអង់គ្លេស ហើយបន្ទាប់ពីលោកត្រឡប់មកវិញ លោកបានរៀបការនឹង ហ្ល័រ៉ា អាមូសិន ក្នុងឆ្នាំ 1926 ។ លោកបានទទួលការអប់រំខាងកសិកម្ម ហើយបានកាន់តំណែងសំខាន់ៗជាច្រើននៅក្នុងឧស្សាហកម្ម{nb}។ ខណៈពេលកំពុងបម្រើជាសាវក លោកក៏បានបម្រើជាលេខាធិការខាងកសិកម្មក្នុងគណៈរដ្ឋមន្ត្រីសហរដ្ឋ{nb}។ ប្រធាន ត្វីត ឌី អ៊ីសិនហោវើរ ចាប់ពីឆ្នាំ 1953 ដល់ ឆ្នាំ 1961{nb}។ លោកបានក្លាយជាប្រធានសាសនាចក្រ នៅថ្ងៃទី 10 ខែ វិច្ឆិកា ឆ្នាំ 1985 ។ លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃព្រះគម្ពីរមរមន ក្នុងការសិក្សាគម្ពីរប្រចាំថ្ងៃ កិច្ចការផ្សព្វផ្សាយសាសនា និងការបង្រៀនដំណឹងល្អ{nb}។ ទោះជាលោកមានបញ្ហាសុខភាពក្ដី ក៏សាសនាចក្របន្ដរីកចម្រើននៅក្រោមការគ្រប់គ្រងរបស់លោក ព្រះវិហារបរិសុទ្ធ ជាច្រើន ត្រូវបានឧទ្ទិសឆ្លង ហើយកិច្ចការ អ្នកផ្សព្វផ្សាយសាសនាបានពង្រីកទៅទូទាំងពិភពលោក ជាពិសេសក្នុងតំបន់អ៊ឺរ៉ុបភាគខាងកើត{nb}។ លោកបានទទួលមរណភាពនៅ ទីក្រុងសលត៍ លេក នៅថ្ងៃទី 30 ខែ តុលា ឆ្នាំ 1994 នៅអាយុ 94 ឆ្នាំ{nb}។
{nb}
{nb}ហាវើដ ដបុលយូ ហឹនធើរ
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 1994–1995
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 14 ខែ វិច្ឆិកា ឆ្នាំ 1907
កាលបរិច្ឆេទមរណកាល{nb}៖ ថ្ងៃទី 3 ខែ មិនា ឆ្នាំ 1995
{nb}បានកើតនៅថ្ងៃទី 14 ខែ វិច្ឆិកា ឆ្នាំ 1907 ក្នុងទីក្រុង ប័យស៊ី រដ្ឋអៃដាហូ លោកហាវើដ វិលលាម ហឹនធើរ បានចូលចិត្តតន្ត្រីនៅក្នុងយុវវ័យរបស់លោក{nb}។ បន្ទាប់ពីវិទ្យាល័យ ក្រុមរបស់លោក « Hunter's Croonaders » បានសម្ដែងរយៈពេលប្រាំខែនៅលើកប៉ាល់ SS President Jackson ដែលផ្ដល់ឱកាសដល់លោក បានមើលឃើញទីតាំងជាច្រើននៅក្នុងតំបន់អាស៊ី{nb}។ ពេលលោកបានរៀបការនឹង ក្លារ៉ា ម៉េ ជែហ្វ ក្នុងឆ្នាំ 1931 មក លោកបានលះបង់អាជីពខាងតន្ត្រីរបស់លោក ដើម្បីជីវិតគ្រួសារមានស្ថេរភាព{nb}។ ប្រធាន ហឹនធើរ បានចាប់ផ្ដើមសិក្សាច្បាប់ ហើយបានក្លាយជាមេធាវីដ៏មានជោគជ័យនៅ រដ្ឋកាលីហ្វូញ៉ា{nb}។ លោកត្រូវបានហៅជាសាវក នៅឆ្នាំ 1959 បម្រើអស់រយៈពេល 35 ឆ្នាំ មុនពេលក្លាយជាប្រធានសាសនាចក្រ នៅថ្ងៃ ទី 5 ខែ មិថុនា ឆ្នាំ 1994 ក្នុងអាយុ 86 ឆ្នាំ{nb}។ អំឡុងពេលគណៈប្រធានដ៏ខ្លីរបស់លោក លោកបានលើកទឹកចិត្តសមាជិកសាសនាចក្រឲ្យមានភាពសក្ដិសម ដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធ ដែលបានរៀបចំសម្រាប់មួយទសវត្សរ៍ នៃកំណើនអគារព្រះវិហារបរិសុទ្ធ{nb}។ លោកបានធ្វើដំណើរជាញឹកញាប់ ពេលសុខភាពអំណោយផល ដែលបានឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធចំនួនពីរ ហើយបានរំឭកពិធីខួបលើកទី 150 ឆ្នាំ នៃទុក្ករកម្មលើយ៉ូសែប និងហៃរ៉ុម ស្ម៊ីធ{nb}។ លោកបានទទួលមរណភាពនៅថ្ងៃទី 3 ខែ មិនា ឆ្នាំ 1995 ក្នុងទីក្រុងសលត៍ លេក{nb}។
{nb}
{nb}ហ្គរដុន ប៊ី ហ៊ីងគ្លី
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 1995–2008
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 23 ខែ មិថុនា ឆ្នាំ 1910
កាលបរិច្ឆេទមរណកាល{nb}៖ ថ្ងៃទី 27 ខែ មករា ឆ្នាំ 2008
{nb}ហ្គរដុន ប៊ីតនើរ ហ៊ីងគ្លី បានកើតនៅក្នុងទីក្រុងសលត៍ លេក រដ្ឋយូថាហ៍ នៅថ្ងៃទី 23 ខែ មិថុនា ឆ្នាំ 1910{nb}។ បន្ទាប់ពីការបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យរដ្ឋយូថាហ៍ លោកបានហៅបម្រើបេសកកម្មទៅចក្រភពអង់គ្លេស{nb}។ បន្ទាប់ពីលោកត្រឡប់មកវិញ លោកបានចាប់ផ្ដើមការបម្រើពេញមួយជីវិតចំពោះសាសនាចក្រ{nb}។ លោកបានធ្វើការជាលេខាប្រតិបត្តិរបស់គណៈកម្មការវិទ្យុ ការបោះពុម្ព និងអក្សរសាស្ត្ររបស់សាសនាចក្រ មុនពេលលោកត្រូវបានហៅជាសាវកម្នាក់ ក្នុងឆ្នាំ 1961{nb}។ លោកបានបម្រើជាទីប្រឹក្សាប្រធាន ឃឹមបឹល ប្រធាន ប៊ែនសុន និងប្រធានហឹនធើរ មុនពេលក្លាយ ជាប្រធានសាសនាចក្រ នៅថ្ងៃទី 12 ខែ មិនា ឆ្នាំ 1995{nb}។ អំឡុងការគ្រប់គ្រងរបស់លោក លោកបានដឹកនាំ កម្មវិធីសាងសង់ព្រះវិហារបរិសុទ្ធដ៏ខ្លាំងក្លាបំផុត ក្នុងប្រវត្តិសាស្ត្រសាសនាចក្រ ហើយបានបង្កើត មូលនិធិអប់រំជាបន្ដបន្ទាប់ ដើម្បីជួយដល់យុវវ័យមរមន ក្នុងប្រទេសកំពុងអភិវឌ្ឍ ឲ្យទទួលបានការអប់រំ ហើយក្លាយជាអ្នកដែលមានគ្រប់គ្រាន់សម្រាប់ខ្លួនឯង{nb}។ លោកក៏បានធ្វើដំណើរជុំវិញពិភពលោក ជួបប្រជុំជាមួយពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយលើកទឹកចិត្តពួកគេឲ្យរាប់អានដល់អ្នកផ្លាស់ចិត្តជឿថ្មី ហើយធ្វើជាមិត្តនឹងអ្នកមានជំនឿផ្សេង{nb}។ តាមរយៈការសម្ភាសន៍តាមទូរទស្សន៍ និងការបោះពុម្ពផ្សាយសារព័ត៌មានជាតិ លោកបានបង្កើនឲ្យមានការយកចិត្តទុកដាក់ខាងប្រព័ន្ធសារព័ត៌មាន និងកែលម្អរូបភាពសាសនាចក្រជាសាធារណៈ{nb}។ ប្រធាន ហ៊ីងគ្លី បានទទួលមរណភាពនៅថ្ងៃទី 27 ខែ មករា ឆ្នាំ 2008 នៅទីក្រុងសលត៍ លេក{nb}។
{nb}
{nb}ថូម៉ាស អេស ម៉នសុន
{nb}ឆ្នាំដែលលោកធ្វើជាប្រធានគឺ{nb}៖ ឆ្នាំ 2008–បច្ចុប្បន្ន
{nb}ថ្ងៃខែឆ្នាំកំណើត{nb}៖ ថ្ងៃទី 21 ខែ សីហា ឆ្នាំ 1927
{nb}ថូម៉ាស ស្ពែនស៊ើរ ម៉នសុន បានកើតនៅក្នុងទីក្រុងសលត៍ លេក រដ្ឋយូថាហ៍ នៅថ្ងៃទី 21 ខែ សីហា
{nb}ឆ្នាំ 1927{nb}។ លោកបានបម្រើក្នុងកងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅពេលដែលសង្គ្រាមលោកលើកទី 2 ជិតនឹងបញ្ចប់{nb}។ ក្នុង
{nb}ឆ្នាំ 1950 ក្នុងវ័យ 22 ឆ្នាំ លោកបានបម្រើជា ប៊ីស្សព ហើយប្រាំឆ្នាំ ក្រោយមកត្រូវបានហៅឲ្យ
{nb}បម្រើ នៅក្នុងគណៈប្រធានស្ដេក{nb}។ ចាប់តាំងពី ឆ្នាំ 1959 ដល់ ឆ្នាំ 1962 លោកបានបម្រើជាប្រធាន
បេសកកម្មកាណាដារបស់សាសនាចក្រ ដែលមានទីស្នាក់ការនៅទីក្រុង តូរ៉ុនតូ អនទែរីយ៉ូ{nb}។ មិនយូរប៉ុន្មានបន្ទាប់ពីការត្រឡប់មកពីប្រទេសកាណាដាវិញរបស់លោក នៅអាយុ 36 ឆ្នាំ លោកត្រូវបានគាំទ្រទៅក្នុង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ក្នុងឆ្នាំ 1963{nb}។ លោកបានបម្រើជាទីប្រឹក្សាមួយរូបរបស់ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន, ប្រធាន ហាវើដ ដបុលយូ ហឹនធើរ, ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី មុនពេលក្លាយជាប្រធានសាសនាចក្រ នៅថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2008{nb}។
សម្រាប់ជីវប្រវត្តិបន្ថែមអំពីប្រធាន ម៉នសុន សូមចុចនៅទីនេះ{nb}។