Additional Resource

ប្រធាន​ស្តេក

ប្រធាន​ស្ដេក គឺ​ជា​អ្នក​ដឹកនាំ​ដែល​ឥត​មាន​ប្រាក់​កម្រៃ ក្នុង​ស្ដេក​មួយ ដែល​មាន​ការ​បែកចែង​ភូមិសាស្ត្រ ស្រដៀង​គ្នា​នឹង​ភូមិភាគ​មួយ ។ ប្រធាន​ស្ដេក គឺ​ជា​បុរស​ម្នាក់ ដែល​បាន​ហៅ​ឲ្យ​បម្រើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ក្នុង​តំណែង​នេះ ។ គាត់​មើល​ខុស​ត្រូវ​លើ​កម្មវិធី​សាសនាចក្រ​នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​ដែល​កំណត់​មួយ ដែល​បណ្ដុំ​ឡើង​​ដោយ​ក្រុម​ជំនុំ​ ដែល​ហៅ​ថា​វួដ ហើយ​មាន​ការ​ទទួល​ខុស​ត្រូវ ដើម្បី​ជួយ​ដល់​សមាជិក​នៃ​ស្ដេក​របស់​គាត់ នៅ​ក្នុង​កិច្ចខិតខំ​របស់​ពួកគេ​ដើម្បី​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ ។ លោក​ក៏​គ្រប់គ្រង​សកម្មភាព​នានា​របស់​ប៊ីស្សព ឬ អ្នក​ដឹកនាំ​វួដ ផ្តល់​ការប្រឹក្សា​ដល់​ពួកគេ​តាម​ការចាំ​បាច់ ។

ប្រធាន​ស្ដេក ត្រូវ​បាន​ជួយ​ដោយ​ទីប្រឹក្សា​ពីរ​រូប និង​ក្រុម​បុរស​ 12 នាក់ ដែល​ហៅ​ថា ទីប្រឹក្សា​ជាន់​ខ្ពស់ ។ អ្នក​ដឹកនាំ​ទាំងនេះ​មាន​ភាព​ឯករាជ្យ​ក្នុង​មូលដ្ឋាន​ជាក់លាក់ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត ស្ដីអំពី​សមាជិក​ក្នុង​ស្ដេក​របស់​ពួកគាត់ ។ ជា​តួយ៉ាង ប្រធាន​ស្ដេក បម្រើ​រយៈពេល​ប្រហែល​ជា ប្រាំ​បួន​ឆ្នាំ ។