Additional Resource

ផែនការ​នៃ​សេចក្តី​សង្រ្គោះ

  • សម្រាប់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជីវិត​រមែង​ស្លាប់ ត្រូវ​បាន​មើល​ឃើញ​ក្នុង​បរិបទ​នៃ​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ធំ ចាប់​តាំង​ពី​ជីវិត​មុន​ជីវិត​លើផែនដី ជា​កន្លែង​ដែល​វិញ្ញាណ​នៃ​មនុស្ស​លោក​ទាំង​អស់​គ្នា បាន​រស់នៅ​ជាមួយ​ព្រះវរបិតា​សួគ៌ ទៅកាន់​ជីវិត​អនាគត​មួយ នៅ​ក្នុង​វត្តមាន​របស់​ទ្រង់ ជា​កន្លែង​ដែល​មាន​ការ​រីក​ចម្រើន រៀន​សូត្រ និងការ​កែលម្អរ​ជា​បន្ដ​បន្ទាប់ ។
  • ជីវិត​នៅ​លើ​ផែនដី គឺ​ចាត់​ទុក​ថា​ជា​ស្ថានភាព​បណ្ដោះ​អាសន្ន ដែល​បុរស និង​ស្ត្រី ត្រូវ​បាន​សាកល្បង ហើយ​ព្យាយាម — និង​ជា​កន្លែង​ដែល​ពួកគេ​ទទួល​បទពិសោធន៍ ដែល​ពុំ​អាច​ទទួល​បាន​នៅ​កន្លែង​ផ្សេង​ឡើយ ។
  • ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជឿ​ថា ព្រះ​វរបិតាសួគ៌ ដឹង​ថា មនុស្ស​លោក នឹង​ធ្វើ​កំហុស​ឆ្គង​ជាច្រើន ដូច្នេះ ទ្រង់​បាន​ប្រទាន​ព្រះអង្គ​សង្គ្រោះ​មួយ​អង្គ គឺ​ព្រះយេស៊ូវគ្រីស្ទ ដែល​នឹង​លើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​អំពើ​បាប​នៃ​ពិភពលោក ។ ខណៈដែល​អំណោយ​ទាន​នៃ​ដង្វាយធួន​មួយ​ចំនួន គឺ​ពុំ​មាន​លក្ខខណ្ឌ ( រូបកាយ​រស់​ឡើង​វិញ អមតភាព ) នោះ​បុរស និង​ស្ត្រី ត្រូវ​បាន​រំពឹង​ឲ្យ​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ពួកគេ ហើយ​ព្យាយាម​រស់នៅ​ឲ្យ​កាន់​តែ​ត្រូវ​នឹង​ការ​បង្រៀន​របស់​ព្រះគ្រីស្ទ ដើម្បី​បន្ដ​រីក​ចម្រើន ហើយ​ទទួល​បាន​សក្ដានុពល​របស់​ពួកគេ​នៅ​ជីវិត​បន្ទាប់ ។
  • ចំពោះ​សមាជិក​នៃ​សាសនាចក្រ សេចក្ដី​ស្លាប់​ខាង​រូបកាយ​នៅ​លើ​ផែនដី គឺ​ពុំ​មែន​ជា​ការ​បញ្ចប់​ទេ ប៉ុន្តែ​ជា​ការ​ចាប់​ផ្ដើម​ជំហាន​បន្ទាប់​ទៀត​នៅ​ក្នុង​ផែនការ​របស់ព្រះ សម្រាប់​កូនចៅ​របស់​ទ្រង់ ។ ហើយ​សេចក្ដី​ស្លាប់​ក៏​ពុំ​មែន​ជា​ការ​បញ្ចប់​ទំនាក់ទំនង​ជាមួយ​នឹង​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង​ដែរ ។ ក្រុម​គ្រួសារ​អាច​នៅ​ជាមួយ​គ្នា​ជា​និរន្ដរ៍ —ពុំ​គ្រាន់​តែ​សម្រាប់​ជីវិត​នេះ​ទេ ។ សមាជិក​គ្រួសារ ដែល​ទទួល​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ធ្វើ​តាម​គំរូ​របស់​ទ្រង់ អាច​នៅ​ជាមួយ​គ្នា​ជា​និរន្ដរ៍ តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​ការ​ផ្សារ​ភ្ជាប់​ដ៏​ពិសិដ្ឋ ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​របស់​ព្រះ ។
  • គោលលទ្ធិ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បង្រៀន​ថា បន្ទាប់​ពី​ការរស់​ឡើង​វិញ មនុស្ស​ទាំងអស់​នឹង​ត្រូវ​ជំនុំជំរះ ហើយ​បាន​ទទួល​រង្វាន់​សម្រាប់​អ្វីៗ​ដែល​បានធ្វើ​នៅក្នុង​ជីវិត​នេះ ។ អ្នក​ទាំងឡាយ​ណា​ដែល​សក្ដិសម​ដើម្បី​ត្រឡប់​ទៅ​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ និង​ព្រះគ្រីស្ទ ក្លាយ​ជា « អ្នក​គ្រង​មរតក​នៃ​ព្រះ​ជាមួយនឹង​ព្រះគ្រីស្ទ » ( រ៉ូម 8:17) នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​មាន ។ ពួកគេ​នឹង​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ជាមួយ​ក្រុម​គ្រួសារ​ពួកគេ​វិញ ។
  • អ្នក​ទាំងឡាយ​ដែល​ជ្រើសរើស​មិន​ធ្វើ​តាម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ នឹង​ទទួល​បាន​រង្វាន់ ស្របតាម​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ក្នុង​ជីវិត​នេះ ប៉ុន្តែ​ពួកគេ​នឹង​គ្មាន​ទទួល​បាន​អំណរ​នៃ​សិរីល្អ​ក្នុង​ការ​រស់នៅ​ក្នុង​វត្តមាន​របស់​ព្រះ​ទេ ។