Additional Resource

ពង្សាវតា

​ការសិក្សា​អំពី​ជីដូនជីតា​ ឬ​ពង្សប្រវត្តិ​របស់​មនុស្ស​ម្នាក់ ពង្សាវតា គឺ​ជា​ល្បែង​ដ៏​មាន​ប្រជាប្រិយ​បំផុត​មួយ​ក្នុង​ពិភពលោក ។ ប្រជាជន​គ្រប់​ជំនឿ និង​ជាតិ​សាសន៍​ទាំងអស់ ចូលចិត្ត​ស្រាវជ្រាវ​រក​ទីតាំង​ដែល​ពួកគេ​ចេញមក ។ សម្រាប់​សមាជិក​នៃសាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ទោះ​ជាយ៉ាងណា ការ​រៀន​អំពី​ពង្សប្រវត្តិ​របស់​មនុស្ស​ម្នាក់ គឺ​រឿង​ដែល​ខិតខំ​ខ្លាំង​ហួស​ពី​ធម្មតា ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជឿ​ថា​ក្រុម​គ្រួសារ អាច​នៅ​ជាមួយ​គ្នា បន្ទាប់​ពី​ជីវិត​នេះ ។ ហេតុដូច្នោះ​ហើយ វា​សំខាន់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​សមាជិក​គ្រួសារ​ទាំងអស់ ទាំង​អ្នក​ដែល​រស់នៅ និង​អ្នក​ដែល​បាន​ស្លាប់​ទៅ ។

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជឿ​ថា ការ​រួម​គ្នា​ដ៏​អស់កល្ប​នៃ​ក្រុម​គ្រួសារ គឺ​អាច​កើត​មាន​ តាមរយៈ​ពិធី​ការ​ការផ្សារ​ភ្ជាប់​ដ៏​ពិសិដ្ឋ ដែល​ធ្វើ​ឡើង​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពិធី​នានា​នៃ​ព្រះវិហារ​បរិសុទ្ធ​ទាំងនេះ ក៏​អាច​ធ្វើ​ជំនួស​សម្រាប់​អ្នក​ទាំងឡាយ​ដែល​បាន​ស្លាប់​ផងដែរ ។ ជាលទ្ធផល សម្រាប់​ពួក​មរមន ការ​ស្រាវជ្រាវ​ខាង​ពង្សាវតា ឬ​ពង្សប្រវត្តិ គឺ​ជា​កិច្ចការ​សំខាន់​នៅ​ក្នុង​ការ​រៀបចំ​សម្រាប់ កិច្ចការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​មរណជន ។ នៅក្នុង​ជំនឿ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មរណជន មាន​ជម្រើស​ដើម្បី​ទទួល​យក ឬ​បដិសេធ​នូវ​កិច្ចការ​ដែល​បាន​ធ្វើ​ឡើង​សម្រាប់​ពួកគាត់​នោះ ។

ចាប់​តាំង​ពី​ឆ្នាំ 1894 សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​លះបង់​ពេលវេលា និង​ធនធាន ដើម្បី​ប្រមូល​ផ្ដុំ និង​ចែកចាយ​កំណត់ត្រា​នៃ​សារៈសំខាន់​ខាង​ពង្សាវតា ។ ដោយ​សារ​កិច្ចសហប្រតិបត្តិការ​មកពី​បណ្ណាសារ​រដ្ឋាភិបាល ព្រះវិហារ​​ និង​បណ្ណាល័យ​ជាច្រើន នោះ​សាសនាចក្រ បាន​បង្កើត​នូវ​ការ​ប្រមូល​ផ្ដុំ​កំណត់ត្រា​គ្រួសារ​ដ៏​ធំ​មួយ​នៅ​ក្នុង​ពិភពលោក ដែល​មាន​ព័ត៌មាន​អំពី​មនុស្ស​ដែល​ស្លាប់​ចំនួន​ច្រើន​ជាង 3 កោដិ​នាក់ ។ កិច្ចខិតខំ​នេះ ត្រូវ​បាន​ជួយ​សម្រួល​នៅ​ក្នុង​សង្គម​ពង្សាវតា​នៃ​រដ្ឋ​យូថាហ៍​តាំងពី​ដំបូង ហើយ​ឥឡូវ​តាមរយៈFamilySearch ជា​អង្គការ​ពុំ​រក​ប្រាក់​ចំណេញ ដែល​បាន​ឧបត្ថម្ភ​ដោយ​សាសនាចក្រ ។

FamilySearch ផ្ដល់​លទ្ធភាព​ឲ្យ​ចូល​ទៅកាន់​ព័ត៌មាន​មកពី​ប្រទេស​ចំនួន 100 ប្រទេស ដែល​មាន​រួមទាំង ថ្ងៃ​ខែ​ឆ្នាំ​កំណើត អាពាហ៍ពិពាហ៍ និង​កំណត់ត្រា​ថ្ងៃ​ស្លាប់ ជំរឿន សុពលកម្ម និង​ពិន័យកម្ម កំណត់ត្រា​ដី​ធ្លី និង​អ្វី​ជាច្រើន​ទៀត ។ កំណត់ត្រា​ទាំង​នេះ មាន​ជា​សាធារណៈ ដែល​ពុំ​គិត​ថ្លៃ តាមរយៈ​គេហទំព័រFamilySearch.org ជា​បណ្ណាល័យ​ពង្សប្រវត្តិ​ដ៏​ល្បី​ឈ្មោះ​លើ​ពិភពលោក​នៅក្នុង​ទីក្រុង​សលត៍ លេក និង​តាមរយៈ​បណ្ដាញ​មួយ​របស់ ​មជ្ឈមណ្ឌល​ពង្សប្រវត្តិ​ ក្នុង​មូលដ្ឋាន​ចំនួន 4600 កន្លែង​ក្នុង​ប្រទេស​ចំនួន 126 ប្រទេស ។