Additional Resource

ពរ​របស់​លោក​អយ្យកោ

ពរ​របស់​លោក​អយ្យកោ ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​សមាជិក​នៃ​សាសនាចក្រ​ដែល​សក្ដិសម ហើយ​មាន​នូវ​ការ​ប្រឹក្សា​ផ្ទាល់​មក​ពី​ព្រះ ។ ពរ​របស់​លោក​អយ្យកោ គឺ​បម្រុង​ទុក​ធ្វើ​ជា​ផែនទី​ផ្លូវ​មួយ ដែល​ជួយ​ដឹកនាំ​មនុស្ស​ម្នាក់​នៅ​ក្នុង​ជីវិត ។ ពុំ​មាន​កំណត់​អាយុ​សម្រាប់​ការ​ទទួល​ពរ​របស់​លោក​អយ្យកោ​ទេ ប៉ុន្តែ​អ្នក​ទទួល ចាំបាច់​ត្រូវ​មាន​វ័យ​ធំ​ល្មម និង​ចាស់​ទុំ ដើម្បី​យល់​អំពី​សារៈសំខាន់​នៃ​ពរជ័យ​នេះ ។

ពរ​របស់​លោក​អយ្យកោ ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ លោក​អយ្យកោ ជា​បុរស​ម្នាក់​ដែល​បាន​ហៅ​ដោយ​អ្នក​ដឹកនាំ​សាសនាចក្រ ឲ្យ​ផ្ដល់​នូវ​ពរជ័យ​ទាំងឡាយ​ដូច្នេះ ។ លោក​អយ្យកោ ដាក់​ដៃ​របស់​លោក​លើ​ក្បាល​របស់​អ្នក​ទទួល​ពរជ័យ ហើយ​និយាយ​នូវ​ពាក្យ ដែល​លោក​បាន​ទទួល តាម​រយៈ​វិវរណៈ​ពី​ព្រះ ។ ពាក្យ​នៃ​ពរជ័យ ត្រូវ​បាន​កត់ត្រា​ទុក ដូច្នេះ​អ្នក​ទទួល​ពរជ័យ អាច​មាន​ច្បាប់​ចម្លង​ដែល​បាន​សរសេរ​ទុក ដើម្បី​សិក្សា​នៅ​ពេញ​មួយ​ជីវិត​របស់​ពួកគេ ។ សាសនាចក្រ​ក៏​រក្សា​ច្បាប់​ចម្លង​នៃ​ពរជ័យ​មួយ​ច្បាប់​ដែរ ក្នុង​ករណី​ដែល​វា​បាត់បង់ ។