Additional Resource

ពិធី​បុណ្យ​ជ្រមុជ​ទឹក

ពិធី​បុណ្យ​ជ្រមុជ​ទឹក​ចូល​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ តម្រូវ​ឲ្យ​ពន្លិច​ក្នុង​ទឹក​ទាំង​ស្រុង ដោយ​មនុស្ស​ម្នាក់​ដែល​កាន់​សិទ្ធិ​អំណាច​បព្វជិតភាព​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ។ វា​គឺ​ជា​មធ្យោបាយ ដែល​មនុស្ស​ចូល​ក្នុង​សាសនាចក្រ ។ អ្នក​ទាំងឡាយ​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ចូល​ក្នុង​សាសនាចក្រ ត្រូវ​បាន​លាង​សម្អាត​អំពើ​បាប​ពី​មុន​របស់​ពួកគេ ហើយ​បាន​ដាក់​នៅ​ក្នុង​សេចក្ដី​សញ្ញា ដើម្បី​រស់នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ ។