Additional Resource

ពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន

គោលលទ្ធិ​នៃពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន ត្រូវ​បាន​ប្រាប់​នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី ( សូម​មើល កូរិនថូស​ទី 1 15:29) ប៉ុន្តែ​គ្រឹះ​នៃ​គោលលទ្ធិ ចេញ​មក​ពី​វិវរណៈ​ថ្ងៃ​ចុង​ក្រោយ​តាមរយៈយ៉ូសែប ស្ម៊ីធ ។ ការ​ឈរ​ជា​តំណាង​ឲ្យ​នរណា​ម្នាក់​ដែល​បាន​ទទួល​មរណកាល​ទៅ ដែល​— ជាញឹក​ញាប់​អ្នក​នោះ គឺ​ជា​ជីដូន​ជីតា​ផ្ទាល់​របស់​ពួកគេ—នោះ​សមាជិក​សាសនាចក្រ​ម្នាក់ អាច​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​ឲ្យ​បុគ្គល​ដែល​ស្លាប់​នោះ ។តាម​ជំនឿ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ អ្នក​ដែល​បាន​ស្លាប់​ទៅ នៅ​តែ​មាន​សិទ្ធិ​ដើម្បី​ធ្វើ​ការ​ជ្រើសរើស​ក្នុង​ជីវិត​ក្រោយ ហើយ​ការ​ទទួល​យក​ពិធី​បុណ្យ​ជ្រមុជ​ទឹក បើក​ទ្វារ​ទៅ​រក​ការ​រីក​ចម្រើន​ជា​បន្ដ​បន្ទាប់ ។ពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណៈជន​គឺ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុងព្រះ​វិហារ​បរិសុទ្ធតែ​ប៉ុណ្ណោះ ។