Additional Resource

ព្យាការី​ទាំងឡាយ

ជា​មនុស្ស​ម្នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ព្រះ ដើម្បី​ធ្វើ​ជា​អ្នក​នាំ​សារ​របស់​ទ្រង់ និង​ធ្វើ​ជា​គ្រូ​បង្រៀន អ្នក​ទទួល​វិវរណៈ និង​ជា​សាក្សី​នៃ​សេចក្ដី​ពិត​របស់​ដំណឹងល្អ ។ ប្រធាន​សាសនាចក្រ គឺ​ជា​ព្យាការី​ម្នាក់ ក៏​ជា​ពួក​សាវក ។

ពួក​សាវក និង​ពួក​ព្យាការី​សម័យ​ទំនើប គឺ​ជា​លក្ខណៈ​ពិសេស​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ សមាជិក​សាសនាចក្រ ចាត់​ទុក​ថា​អ្នក​ដឹកនាំ​សាសនាចក្រ​រៀម​ច្បង​ដូចជា  យ៉ូសែប ស្ម៊ីធ, ព្រិកហាំ​ យ៉ង់ និង​ប្រធាន​សាសនាចក្រ​ទាំងឡាយ ដែល​ជា​អ្នកដឹកនាំ​បន្តបន្ទាប់​ទៀត —គឺ​ជា​ព្យាការី​នៃ​ព្រះ ដូចគ្នា​នឹង​ពួកគេ​គិត​ទៅ​លើ​អ័ប្រាហាំ ម៉ូសេ, អេសាយ និង​ពួក​សាវក​ទាំងឡាយ​ក្នុង​ជំនាន់​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។  ថូម៉ាស អេស ម៉នសុន គឺ​ជា​ប្រធាន​បច្ចុប្បន្ន និង​ជា​ព្យាការី​នៃ​សាសនាចក្រ ។

សមាជិក​ជឿ​ថា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​ការ​ស្ដារ​ឡើង​វិញ​មួយ​នូវ​សាសនាចក្រ​ដែល​បាន​ស្ថាបនា​ឡើង​ដោយ​ព្រះយេស៊ូវគ្រីស្ទ​កាលពី​ដើម អំឡុង​ពេល​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ។ ចំណែក​នៃ​ការ​ស្ដារ​ឡើង​វិញ​នោះ រួម​មាន​ទាំង ពួក​ព្យាការី​ និង ពួក​សាវក​ដែល​កំពុង​រស់​នៅ ។

ព្រម​ជាមួយ​នឹង​ពួក​ព្យាការី​សម័យ​ទំនើប នោះ​ក៏​កើត​មាន​នូវ​ការ​បន្ដ​វិវរណៈ និង​គម្ពីរ​បន្ថែម ។  យ៉ូសែប ស៊្មីធ ប្រហែល​ជា​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ មក​ពី​ការបក​ប្រែ​របស់​លោក​នៃ​ព្រះគម្ពីរ​មរមន ៖ ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​កំពុង​ចាក់​គ្រឹះ​នៃ​សាសនាចក្រ​នៅ​ក្នុង​សតវត្សរ៍​ទី 19 ។ ប្រធាន​សាសនាចក្រ​ស្នង​បន្ដ ចាប់​តាំង​ពី​ពេល​នោះ​មក បាន​ធ្វើ​ការ​បរិច្ចាគ​ជា​ពិសេស​ផ្ទាល់​ខ្លួន​របស់​ពួក​លោក ។

ការ​ជឿ​លើ​ពួក​ព្យាការី និង​ពួក​សាវក​ជា​មេដឹក​នាំ​នៃ​សាសនាចក្រ ពុំ​មែន​មាន​ន័យ​ថា សមាជិក​ធ្វើ​តាម​អ្នក​ដឹកនាំ​របស់​ពួកគេ​ដោយ​ងងឹត​ងងល់​នោះ​ទេ ។ ខណៈ​ដែល​ព្យាការី​នៃ​ព្រះ ទទួល​វិវរណៈ និង​ការ​បំផុស​គំនិត ដើម្បី​ដឹកនាំ​សាសនាចក្រ​ទាំង​មូល នោះ​វិវរណៈ​ក៏​មាន​នៅ​គ្រប់​កម្រិត រួមទាំង​ចំពោះ​អ្នក​ដឹកនាំ​ក្រុម​ជំនុំ និង​ក្រុម​គ្រួសារ និង​សមាជិក​ម្នាក់ៗ​ផងដែរ ។ តាម​ពិត សមាជិក​ម្នាក់ៗ ត្រូវ​បាន​រំពឹង​ឲ្យ​ស្វែងរក​នូវ​ការ​ដឹកនាំ​ដ៏​ទេវភាព​នោះ ដើម្បី​ជួយ​ពួកគេ​នៅក្នុង​ជីវិត​រស់នៅ​ផ្ទាល់​ខ្លួន​ពួកគេ នៅក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​ពួកគេ​ក្នុង​សាសនាចក្រ និង​ក្នុង​ការខិតខំ​ខាង​សាច់​ឈាម រួមទាំង​អាជីព​របស់​ពួកគេ​ផងដែរ ។ សមាជិក ក៏​ត្រូវ​បាន​រំពឹង​ទុក​ឲ្យ​ស្វែងរក « ទីបន្ទាល់ » ​ឬ ​ជំនឿ​ស៊ប់​ទៅ​លើ​គោលការណ៍​ទាំងឡាយ ដែល​អ្នក​ដឹកនាំ​បង្រៀន​ពួកគេ​ផ្ទាល់​ខ្លួន ​ដោយ​ការ​អធិស្ឋាន​ផងដែរ ។