Additional Resource

ព្រីកហាំ យ៉ង់

ព្រិកហាំ យ៉ង់ ពេល​ខ្លះ​ហៅ​ថា​ជា ម៉ូសេ​អាមេរិកកាំង ឬ​អ្នក​ត្រួសត្រាយ​ផ្លូវ​ដ៏​អស្ចារ្យ ។ លោក​ចេញ​មក​ពី​ក្នុង​ចំណោម​អ្នក​ដឹកនាំ​សាសនាចក្រ​កាល​ពី​ជំនាន់​មុន ដើម្បី​ដឹកនាំ​អ្នក​ភៀស​ខ្លួន​ដោយ​សាសនា​រាប់​រយ​ពាន់​នាក់ ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ដែល​គ្មាន​អារ្យធម៌​​ភាគ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក ។ លោក​បាន​នាំ​ពួកគេ​ទៅ​ក្នុង​ស្រុក​ដែល​មិន​សូវ​ល្អ បាន​ធ្វើ​ប្រឡាយ​បញ្ចូល​ទឹក និង​ដាំដុះ​ក្នុង​ស្រុក​នោះ ហើយ​បាន​បង្កើត​ជា​ការតាំង​លំនៅ​ដោយ​មាន​ភាព​ជោគជ័យ​ជាច្រើន ។ នៅពេល​ក្រុម​ទីមួយ​នៃ​ក្រុម​អ្នក​ត្រួសត្រាយផ្លូវ មរមន បាន​ទៅ​ដល់​ជ្រលង​ភ្នំ​សលត៍ លេក ក្នុង​ឆ្នាំ 1847 បន្ទាប់ពី​ការ​ធ្វើ​ដំណើរ​ចម្ងាយ 1300 ម៉ែល ឆ្លង​កាត់​ទី​វាល​ដ៏​ធំ នោះ​ព្រិកហាំ យ៉ង់ បាន​មើល​ទៅ​ទី​ដែល​សោះ​កក្រោះ វាល​ខ្សាច់​ស្ងួត នោះ​ ហើយ​បាន​ប្រកាស​ថា « នេះ​គឺ​ជា​កន្លែង​ល្អ​ហើយ » ។ 

ព្រិកហាំ យ៉ង់ បាន​កើត​នៅ​ថ្ងៃ​ទី 1 ខែ មិថុនា ឆ្នាំ 1801 ហើយ​ធំឡើង​នៅ​លំនៅដ្ឋាន​ឯ​ដែនដី​មួយ​ក្នុង​​រដ្ឋ វ័រម៉ន្ត ហើយ​បាន​ទៅ​សាលា​រៀន​ជា​ផ្លូវ​ការ​បាន​តែ 11 ថ្ងៃ​ប៉ុណ្ណោះ ។ គាត់​ជា​ជាង​ឈើ ជាង​ធ្វើ​គ្រោង​ទ្វា​បង្អួច ជាង​លាប​ថ្នាំ និង​កញ្ចក់​ដ៏​មានជំនាញ​ម្នាក់ ។

ការប្រែចិត្ត​ជឿ​ក្នុង​សាសនាចក្រ​របស់​លោក ពុំ​មែន​ភ្លាមៗ​ទេ ។ អស់​រយៈពេល​ពីរ​ឆ្នាំ លោក​បាន​ពិនិត្យ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី ព្រះគម្ពីរ​មរមន ហើយ​បាន​ចូលរួម​ក្នុង​​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ពេល​លោក​បាន​ជឿ​ពី​សេចក្ដី​ពិត​នៃ​ព្រះគម្ពីរ​មរមន ។ ក្រោយ​មក លោក​បាន​ដឹកនាំ​សាសនាចក្រ​ ជា​ប្រធាន​ទីពីរ​ អស់​រយៈ​ពេល​ 30 ឆ្នាំ ។

ព្រិកហាំ យ៉ង់ បាន​គ្រប់​គ្រង​លើ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទីវាល​របស់អ្នក​ត្រួសត្រាយផ្លូវ​​ពី 60000 ទៅ 70000 នាក់​ ទៅ​កាន់​ជ្រលង​ភ្នំ​សលត៍ លេក ពី រដ្ឋ អិលលីណោយ និង​កន្លែង​ត្រៀម​ដទៃ​ទៀត ដូចជារដ្ឋ អៃអូវ៉ានិង រដ្ឋ មីសសួរី ដែល​បាន​បង្កើត​លំនៅដ្ឋាន​ចំនួន 350 ទៅ 400 កន្លែង​នៅ​ក្នុង​រដ្ឋ យូថាហ៍ អារីស្សូណា កាលីហ្វូញ៉ា អៃដាហូ ណាវ៉ាដា និង វ៉ាយអូមីង ហើយ​បាន​បង្កើត​ប្រព័ន្ធ​នៃ​ការ​ចែកចាយ​ដី​មួយ ដែល​ក្រោយ​មក​បាន​ឲ្យ​សច្ចាប័ន​​ដោយ​សមាជ ។​

គ្រាន់​តែ​រយៈ​ពេល​បួន​ថ្ងៃ ​បន្ទាប់​ពី​ក្រុម​នៃ​អ្នកត្រួសត្រាយផ្លូវ​មរមន​ទី​មួយ​ បាន​ទៅ​ដល់​ជ្រលង​ភ្នំ​សលត៍ លេក​ដ៏​សោះ​កក្រោះ​នោះ ព្រិកហាំ យ៉ង់ បាន​ចាក់​ឈើ​ច្រត់​របស់​លោក​ទៅ​ក្នុង​ដី ត្រង់​កន្លែង​ដែល​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ឈរ​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​បាន​ប្រកាស​ថា « ទីនេះ​ហើយ ដែល​នឹង​ជា​ទី​ព្រះវិហារ​បរិសុទ្ធ​នៃ​ព្រះ​របស់​យើង » ។

នៅ​ក្នុង​ឆ្នាំ 1849 ប្រធាន យ៉ង់ បាន​បង្កើត​មូលនិធិ​អន្ដោប្រវេសន៍​អចិន្ត្រៃយ៍ ដើម្បី​ជួយ​ដល់​ជន​អន្តោប្រវេសន៍​ក្រីក្រ​នៃ​ពួក​បរិសុទ្ធថ្ងៃ​ចុង​ក្រោយ ។ មូលនិធិ​នេះ បាន​ជួយ​ដល់​ជន​អន្ដោប្រវេសន៍​ចំនួន​ប្រហែល 30000 នាក់​មក​ពី​កោះ​អង់គ្លេស ស្កានឌីណាវ៉ា ស្វ៊ីស អាល្លីម៉ង់ និង​ណេឌើឡែន ដែល​បាន​មក​ដល់​អាមេរិក— ដែល​មាន​ចំនួន​ច្រើន​ជាង​មួយ​ភាគ​បី​នៃ​ជន​អន្ដោប្រវេសន៍​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​សរុប មក​ពី​ទ្វីប​អើរ៉ុប អំឡុង​គ្រា​នោះ ។

ព្រិកហាំ យ៉ង់ ក៏​បាន​បម្រើ​មុខងារ​ពីរ គឺ​ជា​អភិបាល​គ្រប់គ្រង​ដែនដី​រដ្ឋ​យូថាហ៍​ទី​មួយ និង ជា​ស្នងការ​ទី​មួយ​ខាង​កិច្ចការ​ជនជាតិ​អាមេរិកកាំង​ក្រហម នៃ​ដែន​ដី​រដ្ឋ​យូថាហ៍ ។ លើស​ពី​នោះ លោក​បាន​រៀបចំ​ចុះ​កិច្ច​ព្រមព្រៀង និង​ជួយ​ក្នុង​ការ​បង្កើត​ខ្សែ​ទូរលេខ និង ផ្លូវ​ដែក បាន​បង្កើត​គណៈកម្មការ​ដ៏​ធំ​មួយ​ខាង​ឧស្សាហកម្ម និង​អាជីវកម្ម— រួម​មាន ហាង​ឌីប៉ាតាម៉ង់​ដំបូង​គេ​របស់​អាមេរិក វិទ្យាស្ថាន​មើរកាន​ថែល​សហប្រតិបត្តិការ​ស៊ីយ៉ូន— និងជា​អ្នក​ប្រឆាំង​តវ៉ា​ផ្ដល់​សិទ្ធិ​ដល់​ស្រ្តី​ធ្វើ​ការ​បោះ​ឆ្នោត ។

ក្រៅ​ពី​ការ​រៀន​សូត្រ​ជា​ផ្លូវ​ការ​មាន​កម្រិត​កំណត់ ព្រិកហាំ យ៉ង់ គឺ​ជា​អ្នក​គាំទ្រ ការ​អប់រំ ។ គាត់​បាន​បង្កើត​វិទ្យាស្ថាន​ជាច្រើន ដែល​ក្រោយ​មក​ក្លាយ​ជា សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ នៅ​ក្នុង​ទីក្រុង​ប្រូវ៉ូ រដ្ឋ​យូថាហ៍ និង​សាកល​វិទ្យាល័យ​យូថាហ៍ នៅ​ក្នុង​ទីក្រុង​សលត៍ លេក​ ។

ព្រិកហាំ យ៉ង់ ត្រូវ​បាន​ស្គាល់​ថា​ជា​អ្នក​អនុវត្ត​ការ​រៀបការ​ប្រពន្ធ​ច្រើនផងដែរ ។ គាត់​បាន​រៀបការ​នឹង​ស្ត្រី​យ៉ាង​ហោច​ណាស់ 20 នាក់ ហើយ​មាន 16 នាក់​បាន​បង្កើត​កូន​ឲ្យ​គាត់​បាន 57 នាក់ ។ សាសនាចក្រ ក្រោយ​មក​បាន​រំលាយ​ចោល​នូវ​ការ​រៀបការ​ប្រពន្ធ​ច្រើន ហើយ​ពុំ​អនុញ្ញាត​ឲ្យ​មាន​ការ​អនុវត្ត​នេះ អស់រយៈពេល​ច្រើន​ជាង 100 ឆ្នាំ​ហើយ ។ សព្វ​ថ្ងៃ ការ​អនុវត្តន៍​ពហុពន្ធភាព នឹង​មាន​នូវ​ការ​ដាក់​ទោស​ដល់ការ​កាត់កាល​ចេញ ។

ព្រិកហាំ យ៉ង់ បាន​ទទួល​មរណភាព​ដោយ​សារ​ជំងឺ នៅ​ថ្ងៃ​ទី 29 ខែ សីហា ឆ្នាំ 1877 នៅ​ក្នុង​ផ្ទះ​របស់​គាត់ នៅក្នុង​ទីក្រុង​សលត៍​ លេក ។ គាត់​មាន​អាយុ 76 ឆ្នាំ ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.