Additional Resource

ព្រះយេស៊ូវគ្រីស្ទ

ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​អង្គ​សំខាន់​ចំពោះ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​កាន់​តាម​ព្រះ​នាម​ទ្រង់ ។ សមាជិក​នៃ​សាសនាចក្រ ជឿ​ទៅ​លើ​ព្រះយេស៊ូវ គឺ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ជា​ព្រះរាជ​បុត្រា​បង្កើត​តែមួយ នៅក្នុង​សាច់​ឈាម ( យ៉ូហាន 3:16) ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ទទួល​យក​ការ​ប្រកាស​ពី​ព្យាការី​ក្នុង​គម្ពីរ​សញ្ញា​ចាស់ ដែល​សំដៅ​ចំៗ​ និង​ប្រកប​ដោយ​អំណាច​អំពី​ការ​យាង​មក​រព្រះមែស៊ី​ ថា​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក​ទាំងអស់ ។ សមាជិក​សាសនាចក្រ​ក៏​ទទួល​យក​បញ្ជី​ប្រវត្តិ​គម្ពីរ​សញ្ញា​ថ្មី​នៃ​ព្រះ​រាជ​កំណើត ព្រះ​ជន្ម និង ការបម្រើ ការសុគត និង ដំណើរ​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

រាល់​ការអធិស្ឋាន​នៅ​ក្នុង​ផ្ទះ និង រាល់​ការបង្រៀន​នៅ​ក្នុង​សាលា​ជំនុំ ត្រូវ​បញ្ចប់​នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ និមិត្តរូប​នៃ​ សាក្រាម៉ង់ ( ស្រដៀង​គ្នា​នឹង​ការ​រួបរួម ) ដែល​ត្រូវ​បាន​ទទួល​ប្រចាំ​សប្ដាហ៍​នៅ​ក្នុង​កម្មវិធី​ថ្វាយ​បង្គំ គឺ​ជា​និមិត្តរូប​នៃ ដង្វាយធួន​​របស់​ទ្រង់ ។ ព្រះគ្រីស្ទ ក៏ដូច​ជា​ព្រះបិតា​ទ្រង់ មាន​រូបកាយ​សាច់ឈាម—ជា​រូបកាយ​តែមួយ ដែលបាន​ដើរ​ចេញ​ពី​ផ្នូរ បន្ទាប់ពី​ការរស់​ឡើង​វិញ​របស់​ទ្រង់ ហើយ​ដែល​ទ្រង់​បាន​អញ្ជើញ​សាវក​របស់​ទ្រង់ ដើម្បី « ពាល់​ទ្រង់​មើល … » (លូកា 24:39)។

ដោយ​ជា​មនុស្ស​គ្រប់​លក្ខណ៍​តែ​មួយ​អង្គ​ឯង​គត់​ដែល​បាន​មាន​ព្រះជន្ម​លើ​ផែនដី​នេះ ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ​សម្រាប់​ឲ្យ​មនុស្ស​គ្រប់​គ្នា​យក​តម្រាប់​តាម ។ ដោយសារ​តែ​មនុស្ស​សុទ្ធ​តែ​ធ្លាក់ នោះ​ពលិកម្ម​ធួន​របស់​ព្រះគ្រីស្ទ​បង់​ថ្លៃ​អំពើ​បាប​ស្របតាម​លក្ខខណ្ឌ​នៃ​ការប្រែចិត្ត​ផ្ទាល់ខ្លួន ។ ពលិកម្ម​របស់​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​មនុស្ស​ទាំង​ពួង​អាច​បាន​រស់​ឡើង​វិញ​ដោយ​មាន​អមតភាព​ផងដែរ ។ ទ្រង់​គឺ​ជា​ព្រះអង្គ​សង្គ្រោះ និង ជា​អង្គ​ជំនុំ​ជម្រះ​នៅ​ពេល​អនាគត ។