Additional Resource

មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា

ជា​រៀងរាល់​សប្ដាហ៍ មាន​យុវជន និង​យុវនារី​ជិត 500 នាក់ ដែល​មាន​អាយុ​ចម្លោះ​ពី 19 ឆ្នាំ និង 25 ឆ្នាំ មក​ពី​ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយចាក​ចេញ​ពី​ក្រុម​គ្រួសារ មិត្តភក្ដិ សាលារៀន និង​អាជីព ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ នៃ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​ 15 កន្លែង ( ពេល​ខ្លះ​គេ​ហៅ​ថា​ជា អិម.ធី.ស៊ី ) នៅជុំ​វិញ​ផែនដី ។​

មុន​ពេល​ចេញ​ទៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​មួយ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ទទួល​បាន​សំបុត្រ​នៃ​ការ​ចាត់តាំង​មួយ​ច្បាប់ មក​ពី​ប្រធាន​នៃ​សាសនាចក្រ នៅ​ទីក្រុង​សលត៍ លេក ប្រាប់​ពួកគេ​ពី​ទី​កន្លែង​ដែល​ពួកគេ ​នឹង​ទៅ​បម្រើ​រយៈពេល​ពីរ​ឆ្នាំ ( សម្រាប់​យុវជន ) ឬ 18 ខែ​ ( សម្រាប់​យុវនារី ) នោះ ។

មាន​អ្នក​ផ្សព្វផ្សាយសាសនា​ប្រហែល​ជា 80 ភាគ​រយ ត្រូវ​បាន​បំពាក់បំប៉ន​នៅ​ក្នុង​មជ្ឈមណ្ឌល​បំពាក់បំប៉ន​ដ៏​ធំ​បំផុត​របស់​សាសនាចក្រ នៅ​ទីក្រុង ប៉្រូវ៉ូ រដ្ឋ យូថាហ៍ ។ វា​គឺ​ជា​ផ្ទះ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​មធ្យម 2700 នាក់​ក្នុង​មួយ​លើក ឬ 24000 នាក់​ក្នុង​មួយ​ឆ្នាំ ។

ក្នុង​មជ្ឈមណ្ឌល​បំពាក់​បំប៉ន ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ទទួល​បាន​ការ​ណែនាំ​ខាង​សាសនា និង​ការ​បំពាក់បំប៉ន​ខាង​ភាសា ហើយ​រៀន​ជំនាញ​ការ​បង្រៀន ។ ពួកគេ​ក៏​អភិវឌ្ឍ​ការ​យល់​ដឹង​អំពី​ការ​គោរព និង​វប្បធម៌​របស់​តំបន់​ និង​ប្រទេស​នានា ដែល​ពួកគេ​នឹង​បម្រើ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទិស​ដៅ​ទាំងឡាយ​ក្នុង​ប្រទេស​ច្រើន​ជាង 120 ប្រទេស​នោះ​ផងដែរ ។ ការ​បំពាក់បំប៉ន មាន​រយៈពេល​បី​សប្ដាហ៍​ទៅ​បី​ខែ អាស្រ័យ​លើ​តម្រូវការ​ខាង​ភាសា ។

សូម​មើលកម្មវិធី​អ្នក​ផ្សព្វផ្សាយ​សាសនា​ផងដែរ