Additional Resource

មជ្ឈមណ្ឌល​ពង្សប្រវត្តិ

កម្មវិធីFamilySearchមាន​ក្នុង​អគារ​មូលដ្ឋាន​ចំនួន 4600 កន្លែង នៅ​ក្នុង​ប្រទេស​ចំនួន 126 ប្រទេស ដែល​មនុស្ស​គ្រប់​គ្នា​អាច​ទៅ​រក​កំណត់ត្រា​ពង្សប្រវត្តិ ហើយ​ទទួល​ជំនួយ​ផ្ទាល់​ជាមួយ​នឹងពង្សប្រវត្តិរបស់​ពួកគេ ។មជ្ឈមណ្ឌល​ទាំង​នេះ រួម​មាន​ទាំង​បណ្ណាល័យ​ពង្សប្រវត្តិ​ល្បី​បំផុត​ក្នុងពិភព​លោក​នៅ​ក្នុង​ទីក្រុង​សលត៍ លេក ជា​អគារ​ក្នុង​ភូមិភាគ​ដ៏​ធំ​មួយ​ដូចជា មេសា អារីហ្សូណា និងឡូស អាន់ជើឡែស រដ្ឋ​កាលីហ្វូញ៉ា និង​មជ្ឈមណ្ឌល​តូចៗ ដែល​ជា​ធម្មតា​មាន​នៅ​ក្នុង​សាលា​ប្រជុំ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

មជ្ឈមណ្ឌល​ពង្សប្រវត្តិ បើក​សម្រាប់​សាធារណៈជន និង​ពុំ​គិត​ថ្លៃ​ឡើយ ហើយ​មាន​បុគ្គលិក​អ្នក​ស្ម័គ្រចិត្ត ​ដែល​ប្រកប​ដោយ​ការចេះ​ដឹង ។ អគារ​នីមួយៗ មាន​ផ្ដល់​ជា​ឧបករណ៍ និង​ធនធាន​ដល់​ទាំង​អ្នក​ពង្សប្រវត្តិ​ថ្មីៗ និង​អ្នក​ពង្សប្រវត្តិ​ដែល​មាន​បទពិសោធន៍ ដើម្បី​រៀន​អំពី​ជីដូន​ជីតា​របស់​ពួកគេ ។

មជ្ឈមណ្ឌល​ទាំង​នេះ ផ្ដល់​ការ​ចូល​ជាវ​គេហទំព័រ​ពង្សាវល្លី​ដោយ​ឥត​គិត​ថ្លៃ ។ អ្នក​ប្រើប្រាស់​ទូទៅ អាច​បញ្ចូល​ព័ត៌មាន​នៅ​ក្នុង​បណ្តុំ​បណ្តាញ​សង្គម​ដ៏​ធំ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដោយ​តម្លៃ​ថោក​ផងដែរ ដែល​រួម​មាន​មីក្រូហ្វិលម៍​ចំនួន 2.5 លាន ហ្វីល​មក​ពី​ប្រទេសច្រើន​ជាង 100 ប្រទេស ។

បណ្ណាល័យ​សាធារណៈ​ និង​សង្គម​ខាង​ប្រវត្តិសាស្ត្រ​មួយ​ចំនួន នៅ​ក្នុង​សហរដ្ឋ​ក៏​បាន​ត្រូវ​បាន​កំណត់​ជា​សាខា FamilySearch ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទូទៅ អាច​ទទួល​បាន​ធនធាន​ដូច​គ្នា​ទាំង​នេះ​ផងដែរ ។

សូម​ទស្សនាគេហទំព័រ FamilySearch ដើម្បី​ស្វែងរក​មជ្ឈមណ្ឌល​ពង្សប្រវត្តិ​ដែល​នៅ​ជិត​នឹង​អ្នក​បំផុត ។