Additional Resource

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បើក​មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​នៅទូទាំង​ពិភពលោក ដើម្បី​ជួយ​ពន្យល់​អំពី​ជំនឿ​របស់​សាសនាចក្រ​ទៅ​កាន់​សាធារណៈជន ។ មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​ទាំង​នេះ ជា​ទូទៅ​មាន​ទីតាំង​នៅ​ជិត​នឹង​ព្រះវិហារ​បរិសុទ្ធ ឬ​ទីតាំង​ជា​ប្រវត្តិសាស្ត្រ​មួយ ។

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​នីមួយៗ គឺ​ពិសេស ប៉ុន្តែ​មជ្ឈមណ្ឌល​ទាំងអស់ បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​តាំង​ចិត្ត​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ក្នុង​ការ​ដើរ​តាម ព្រះយេស៊ូវគ្រីស្ទ ។ ប្រធានបទ​ដទៃ​ទៀត រួមមាន​គោលបំណង​នៃ​ជីវិត និង​សារៈសំខាន់​នៃក្រុម​គ្រួសារ ។ ជំនឿ​ទាំងនេះ ត្រូវ​បាន​ទំនាក់ទំនង​តាមរយៈ​ការ​ដាក់​តាំង​ ការ​ធ្វើ​បទ​បង្ហាញ​តាម​សោតកម្ម និង​កន្លែង​វេទិកា​អេឡិចត្រូនិច​ប្រាស្រ័យទាក់ទង​ ។ ក៏មាន​អ្នក​ផ្សព្វផ្សាយ​សាសនារបស់​សាសនាចក្រ នៅ​តាម​មជ្ឈមណ្ឌល​នីមួយៗ ដើម្បី​ឆ្លើយ​សំណួរ​ផងដែរ ។ អ្នក​មក​ទស្សនា អាច​ចំណាយ​ពេល​ច្រើន ឬ​តិច តាម​ដែល​ពួក​គេ​ចង់ នៅ​តាម​មជ្ឈមណ្ឌល អាស្រ័យ​ទៅ​តាម​កាលវិភាគ​របស់​ពួកគេ ។

នេះ​គឺ​ជា​បញ្ជី​នៃ​មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​មរមន សូម​ចុច​លើ​បណ្ដាញ​សម្រាប់​ព័ត៌មាន​បន្ថែម រួមមាន​ទាំង​ការ​ណែនាំ​ឲ្យ​ស្គាល់​ទីន្លែង ម៉ោង និង​ព័ត៌មាន​ទំនាក់ទំនង ។

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​នៅ​កូន​ភ្នំ​កូម៉ូរ៉ា ( ភូមិ​ប៉ាល់មៃរ៉ា រដ្ឋ​នូវ យ៉ោក)

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​ព្រះវិហារ​បរិសុទ្ធ ឡាអិអេ រដ្ឋ​ហាវ៉ៃ

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​ព្រះវិហារ​បរិសុទ្ធ​អៃដាហូ ហ្វល

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា អ៊ិនឌីប៉ែន​ដែន្ស រដ្ឋ​មីសសួរី

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​ប្រវត្តិសាស្ត្រ ខឺតឡង់ អូហៃអូ

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​​ព្រះវិហារ​បរិសុទ្ធ​ក្រុង ឡុង

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​ព្រះវិហារ​បរិសុទ្ធ រដ្ឋ ឡូស អាន់ជើឡែស

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​ព្រះវិហារ​បរិសុទ្ធ មេសា អារីស្សូណា

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​ព្រះវិហារ​បរិសុទ្ធ​ទីក្រុង ម៉ិចស៊ីកូ

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​ណៅវូ រដ្ឋ អិលលីណោយ

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​​ព្រះវិហារ​បរិសុទ្ធ នូវ ហ្សឺលែន

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​ព្រះវិហារ​បរិសុទ្ធ អុកឡិន កាលីហ្វូញ៉ា

មជ្ឈមណ្ឌល​ដើម​ឈើ​គ្រួសារ ផាក​ស៊ីធី រដ្ឋ​យូថាហ៍

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​វិសាលនដ្ឋាន​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក​ខាង​ជើង

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​វិសាលនដ្ឋាន​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក​ខាង​ត្បូង

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​ព្រះវិហារ​បរិសុទ្ធ សេន ចច យូថាហ៍

មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​ព្រះវិហារ​បរិសុទ្ធ វ៉ាស៊ីនតោន ឌីស៊ី