Additional Resource

មណ្ឌល

ក្រុម​ជំនុំ​​ភាគ​ច្រើន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​រៀបចំ​ឡើង​តាម​ភូមិសាស្ត្រទៅ​ជា​ស្ដេក​ជាច្រើន ដែល​ស្រដៀង​គ្នា​នឹង​ភូមិភាគ ហើយត្រូវ​បាន​បង្កើត​ជា​ក្រុម​ជំនុំ​ដាច់​ដោយ​ឡែក​ពីគ្នា ដែល​ហៅ​ថា​វួដ ។ នៅ​ក្នុង​តំបន់​ជាច្រើន ដែល​មាន​សមាជិក​សាសនាចក្រ​តិចតួច នោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ អាច​រៀបចំ​ជា​មណ្ឌល ដែល​មាន​កំណែ​ទម្រង់​តូច​ជាង​ស្ដេក ។ មណ្ឌល​នីមួយៗ ត្រូវ​បាន​បង្កើត​មក​ពី សាខា​ជាច្រើន ។ អ្នក​ដឹកនាំ​ដែល​ឥត​មាន​ប្រាក់​កម្រៃ ក្នុង​មណ្ឌល​មួយ ត្រូវ​បាន​ហៅ​ថា ប្រធាន​មណ្ឌល ។ មណ្ឌល​មួយ អាច​បង្កើត​បាន​ជា​ស្ដេក​មួយ ។