ការអប់រំ គឺសំខាន់ និងដក់ជាប់ក្នុងដួងចិត្តរបស់សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយត្រូវគ្នាទៅនឹងគុណតម្លៃដទៃទៀតជាច្រើន ដែលពួកគេប្រកាន់យ៉ាងខ្ជាប់ខ្ជួនផងដែរ ។ ពួកមរមន ចូលចិត្តរៀនសូត្រ ហើយមានការលះបង់ដើម្បីទទួលបានចំណេះវិជ្ជា ។ ការតាំងចិត្តរបស់ពួកគេចំពោះការអប់រំ ទាំងគោលការណ៍ និងការអនុវត្តន៍ ការបង្រៀននានា និងសកម្មភាពរាល់ថ្ងៃ គឺជាភស្ដុតាងនៃជំនឿរបស់ពួកគេ ។ ពួកគេបញ្ជាក់ថា ការអប់រំ គឺជាការខិតខំដ៏ទូលំទូលាយ និងរហូតអស់មួយជីវិត ដែលមានគោលបំណងសំខាន់ផ្សេងៗគ្នាមួយ ។ ពួកគេមានការយល់ដឹងជាពិសេសមួយអំពីអត្ថន័យនៃការអប់រំ — ជាគោលការណ៍មួយដែលទទួលស្គាល់ព្រលឹងមនុស្ស ក៏ដូចជាបញ្ញាផងដែរ ។ លើសពីនោះទៀត ពួកមរមន មានទំនៀមទំលាប់នៃការអប់រំមួយ ដែលបរិបូរណ៍ និងយូរយារមកហើយ ជាអ្វីមួយដែលពួកគេរីករាយ និងបន្ដថែរក្សា ។ ដោយសារតែពួកគេជឿថា ការអប់រំសមនឹងកិច្ចខិតខំដ៏ខ្លាំងបំផុតរបស់ពួកគេ នោះពួកបរិសុទ្ធថ្ងៃចុងក្រោយ ផ្ដល់កិច្ចខិតខំខាងការអប់រំរបស់ពួកគេនូវធនធាន និងថាមពលដ៏សំខាន់ ។
| Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
I. ការយល់ដឹងរបស់ពួកមរមនអំពីការអប់រំ
គោលបំណងនៃការអប់រំ
គោលការណ៍នៃការអប់រំ គឺជាចំណែកមួយនៃជំនឿគ្រឹះបំផុត ដែលពួកមរមនជឿអំពីព្រះ អំពីជីវិត និងអំពីខ្លួនពួកគេ ។ ជាឧទាហរណ៍ ពួកបរិសុទ្ធថ្ងៃចុងក្រោយបញ្ជាក់ថា ព្រះញាណដឹងគ្រប់ការណ៍ ហើយគេត្រូវបានបង្រៀនថា « សិរីល្អនៃព្រះ គឺជាបញ្ញា ឬក៏ម្យ៉ាងទៀត ជាពន្លឺ និងសេចក្ដីពិត » [1] ពួកគេក៏ជឿថា ក្នុងនាមជាកូនចៅព្រះ គោលបំណងរបស់មនុស្សទាំងអស់ គឺដើម្បីព្យាយាមជាបន្ដបន្ទាប់ឲ្យប្រែក្លាយដូចជាទ្រង់ ហើយពួកគេមើលឃើញការអប់រំ គឺជាផ្នែកដ៏សំខាន់មួយនៃការព្យាយាមនេះ ។ ហេតុដូច្នេះ សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ជីវិតគឺពុំមែនគ្រាន់តែជាពេលនៃការសាកល្បងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសាលាដើម្បីអភិវឌ្ឍការយល់ដឹង តាមរយៈការសិក្សា និងបទពិសោធន៍ផងដែរ ។[2] ការអប់រំ គឺជាគោលបំណងដ៏សំខាន់បំផុតមួយនៃជីវិត ហើយមានគុណតម្លៃខ្ជាប់ខ្ជួនដ៏អស់កល្ប ហួសពីសេចក្ដីស្លាប់ ។ [3] ការអភិវឌ្ឍអត្តចរិកឲ្យបានស្អាតល្អ ភ្លឺថ្លា និងមានលក្ខណៈជាព្រះ គឺជាគោលបំណងចុងបំផុតនៃការអប់រំ ។ [4]
ពួកបរិសុទ្ធថ្ងៃចុងក្រោយ ជឿថា ដោយសារតែគុណតម្លៃដ៏ធំមហិមា និងយូរអង្វែងរបស់វា នោះព្រះបានធ្វើឲ្យការអប់រំជាការតាំងចិត្តដ៏ទេវភាពមួយ សម្រាប់ឲ្យកូនចៅរបស់ទ្រង់ទទួលខុសត្រូវ ។[5] ទាំង ព្រះគម្ពីរបរិសុទ្ធ និង ព្រះគម្ពីរមរមនបានមាននូវបទបញ្ញត្តិនេះ ដោយការអញ្ជើញឲ្យស្វែងរក « គោះ » និងសូមរកចំណេះដឹងវិវរណៈ និងពួកព្យាការីសម័យទំនើប បានផ្ដល់នូវការណែនាំជាក់ស្ដែង ដើម្បីរៀន និងបញ្ជាក់ថា ការរៀនសូត្រ គឺសំខាន់សម្រាប់សេចក្ដីសង្គ្រោះ ។ អ្នកកសាងសាសនាចក្រ យ៉ូសែប ស្ម៊ីធ បានបង្រៀនថា « គ្មាននរណាម្នាក់ត្រូវបានសង្គ្រោះ លឿនជាងគាត់ទទួលចំណេះដឹងនោះទេ » ហើយថា « គ្មាននរណាម្នាក់អាចត្រូវបានសង្គ្រោះនៅក្នុងភាពល្ងង់ខ្លៅនោះដែរ » [6] ពួកមរមនក៏បញ្ជាក់ផងដែរថា ព្រះជាប់ទាក់ទងយ៉ាងសកម្មនៅក្នុងការអប់រំនៃកូនចៅរបស់ទ្រង់ ។ ទ្រង់បានបំភ្លឺគំនិត ទ្រង់សន្យាថាកិច្ចខិតខំដើម្បីរៀនសូត្រនឹងត្រូវបានទទួលស្គាល់ ហើយត្រូវសមនឹងអំណោយទាននៃចំណេះដឹងដ៏ឈ្លាសវៃរបស់ទ្រង់[7]
នៅពីខាងក្រោយមធ្យោបាយទៅកាន់ការអប់រំរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាការយល់ដឹងដ៏ច្បាស់មួយអំពីការរៀនសូត្រ និងចំណេះដឹង ។ ពួកមរមន បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការអប់រំគឺសម្រាប់មនុស្សពេញមួយតួខ្លួន វាទាក់ទង ហើយមានអត្ថប្រយោជន៍ទាំងគំនិត និងវិញ្ញាណ ។ ការអប់រំពុំមែនជាប្រាជ្ញាពេញលេញទេ តែពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្វែងរកការរៀនសូត្រ « ដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿ» (គោលលទ្ធិ និងសេចក្ដីសញ្ញា 88:118) ។ ម្យ៉ាងទៀត នេះមានន័យថា ពួកមរមន ទទួលស្គាល់ការរៀនសូត្រមួយប្រភេទ ដែលបញ្ចូលទាំង បញ្ញា និងការយល់ដឹងខាងវិញ្ញាណ ។ [8] ពួកគេក៏ទទួលស្គាល់ផងដែរថា អ្វីៗទាំងនេះគឺជារឿងទាក់ទងគ្នា ៖ ឧទាហរណ៍ ការយល់ដឹងខាងវិញ្ញាណ គឺចាំបាច់ដើម្បីផ្ដល់សំណួរសមហេតុផលទៅនឹងគោលបំណងដ៏គ្មានទីបំផុតរបស់វា.[9] លើសពីនោះ ពួកបរិសុទ្ធថ្ងៃចុងក្រោយបញ្ជាក់ថា សេចក្តីជំនឿ និងហេតុផល គឺពុំមែនជាការផ្ទុយនឹងគ្នានោះទេ[10] ហេតុដូច្នេះ ការខិតខំរកសេចក្ដីពិត គឺពុំមានដែនកំណត់ ទោះជាពួកបរិសុទ្ធថ្ងៃចុងក្រោយ យល់ដឹងពីតម្លៃជាពិសេស ដើម្បីនាំពួកអ្នកស្វែងរក មកខិតកាន់តែជិតព្រះ ហើយជួយបំពេញគោលបំណងសំខាន់ៗនៃជីវិត ។ [11]
ខណៈដែលការអប់រំ មានតួនាទីដ៏សំខាន់មួយនៅក្នុងទេវាវិទ្យានៃនិកាយមរមន នោះវាក៏មានតម្លៃផ្ទាល់ខ្លួនដទៃទៀតផងដែរ ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ជឿថា ការអប់រំត្រូវតែជាប់ទាក់ទង និងពង្រីកបទពិសោធន៍ជីវិត ។ ព្រិកហាំ យ៉ង់ បានពន្យល់ថា « ការអប់រំ គឺជាអំណាចដើម្បីគិតឲ្យច្បាស់លាស់ ដើម្បីធ្វើឲ្យល្អនៅក្នុងកិច្ចការរបស់ពិភពលោក និងថ្លែងអំណរគុណដល់ជីវិត » [12] ពួកមរមន ឲ្យតម្លៃដល់ជីវិតនៃគំនិត និងភាពបរិបូរណ៍ ដែលការអប់រំបន្ថែមពីលើបទពិសោធន៍ជីវិត ។ ពួកគេលើកទឹកចិត្តឲ្យស្រឡាញ់ការរៀនសូត្រ និងការបង្រៀន ហើយពួកគេទទួលស្គាល់ថា ចំណេះដឹង គឺជាការផ្ដល់អំណាចឲ្យដោយផ្ទាល់ ។ [13]
ពួកបរិសុទ្ធថ្ងៃចុងក្រោយ ក៏ជឿថា ការរៀនសូត្រ ត្រូវតែមានតម្លៃពិត វាគួរតែកែលម្អដល់សមត្ថភាពរបស់មនុស្សម្នាក់ ដើម្បីបរិច្ចាគដល់សង្គម ដើម្បីមានភាពខ្លួនទីពឹងខ្លួនខាងហិរញ្ញវត្ថុ និងជាទូទៅ ដើម្បី « ធ្វើកិច្ចការរបស់លោកិយឲ្យបានល្អ » ។[14] ពួកបរិសុទ្ធថ្ងៃចុងក្រោយ ទទួលស្គាល់ថា ការអប់រំ សំខាន់សម្រាប់ហេតុផលខាងសីលធម៌ និងហេតុផលជាក់ស្ដែង ដែលមានលំដាប់ចាប់ពីការគាំទ្រ និងចិញ្ចឹមបីបាច់ក្រុមគ្រួសាររបស់ពួកគេ ដើម្បីចូលរួមក្នុងសង្គមឲ្យបានទូលំទូលាយ ។ ការអប់រំ គឺជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរមួយ ចំពោះឪពុកម្ដាយ ដែលទទួលខុសត្រូវដើម្បីផ្គត់ផ្គង់នូវតម្រូវការចាំបាច់នៃជីវិត សម្រាប់កូនៗរបស់ពួកគេ ។ ប្រធានសាសនាចក្រ ថូម៉ាស អេស ម៉នសុន បានលើកទឹកចិត្ត ទាំងបុរស និងស្ត្រី ឲ្យខិតខំស្វែងរកការអប់រំ ដើម្បីចូលរួមជាចាំបាច់នៅក្នុងសេដ្ឋកិច្ចដ៏ប្រគួតប្រជែងនៃពិភពលោក[15] ការអប់រំ ក៏ផ្ដល់លទ្ធភាពដល់អ្នកទាំងឡាយដែលខិតខំស្វែងរកវា ដើម្បីមានឥទ្ធិពលនៃសេចក្ដីល្អកាន់តែខ្លាំងនៅក្នុងសហគមន៍របស់ពួកគេផងដែរ ។ វាពង្រីកលទ្ធភាពរបស់ពួកគេ ដើម្បីបម្រើដល់គ្រួសារមនុស្ស ។
ប្រាកដណាស់ ពួកមរមនបញ្ជាក់ថា ការអប់រំ គឺសំខាន់នៅក្នុងគ្រួសារផ្ទាល់ផងដែរ ។ នៅពេលពួកបរិសុទ្ធយល់ដឹងថា គ្រួសារជាអង្គភាពដ៏សំខាន់បំផុតនៃសង្គមមនុស្ស នោះពួកគេគោរពគេហដ្ឋានដូចជាកន្លែងសម្រាប់ការរៀនសូត្រ ។ ឪពុកម្ដាយ ត្រូវបានឲ្យនូវអំណាចដ៏ទេវភាព ដើម្បីចិញ្ចឹមបីបាច់កូនៗរបស់ពួកគេ « នៅក្នុងពន្លឺ និងសេចក្ដីពិត » (គោលលទ្ធិ នងិសេចក្ដីសញ្ញា 93:40) ។ ពួកគេមានការទទួលខុសត្រូវជាចម្បង ដើម្បីនាំកូនៗរបស់ពួកគេទៅរកបញ្ញា ភាពចាស់ទុំខាងវិញ្ញាណ និងសង្គម តាមរយៈគោលគំនិត និងគំរូ ។ ការចិញ្ចឹមកូនៗ គឺត្រូវសហការជាមួយព្រះ ហើយឪពុកម្ដាយ និងអ្នកអប់រំដទៃទៀត មានការទទួលខុសត្រូវដើម្បីណែនាំកុមារតូចៗ តាមរបៀបដែលផ្ដល់អត្ថប្រយោជន៍ដល់ពួកគេភ្លាមៗ និងអស់កល្បជានិច្ច ។ [16]
ទំហំនៃការអប់រំ
ការយល់ដឹងរបស់ពួកមរមនអំពី ការអប់រំ គឺទូលំទូលាយ ពុំមែនគ្រាន់តែជាការរៀនសូត្រប្រភេទផ្សេងៗគ្នានោះទេ ប៉ុន្តែតាមវិធីផ្សេងៗផងដែរ ។ ការបង្រៀនរបស់សាសនាចក្រ គូសគ្រោងនូវវិស័យនៃចំណេះដឹងដ៏មានតម្លៃយ៉ាងធំទូលាយមួយ ដែលរួមបញ្ចូលនូវការរៀបចំដែលគ្មានដែនកំណត់មួយនៃប្រធានបទខាងសាសនា និងខាងអណាចក្រ ។ ភូមិសាស្ត្រ វប្បធម៌ ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រ និងប្រធានបទដទៃទៀតជាច្រើនរាប់មិនអស់ ស្ថិតនៅក្នុងព្រំដែនដ៏ទូលំទូលាយទាំងនេះ ដែលលាតសន្ធឹងហួសពីទំហំសន្មត់នៃចំណេះដឹងខាងសាសនា ។[17] ពិតណាស់ នៅកម្រិតមួយ ពួកមរមន ពុំបង្ហាញពីភាពខុសគ្នារវាងចំណេះដឹង « មិនទាក់ទងនឹងសាសនា » និងចំណេះដឹង « ខាងសាសនា » ឡើយ ។ ពួកគេគោរពរាល់ទម្រង់នៃសេចក្ដីពិត ថាទាក់ទងនឹងគ្នា ហើយពិសិដ្ឋ ។
ថ្វីបើ « ការអប់រំ » ជាញឹកញាប់ ឲ្យយោបល់ថាជាការអប់រំជាផ្លូវការក្ដី ក៏ពួកបរិសុទ្ធថ្ងៃចុងក្រោយ ទទួលស្គាល់ថា វាគួរតែជាប់ទាក់ទងច្រើនជាងនោះផងដែរ ។ ពួកគេត្រូវបានលើកទឹកចិត្តឲ្យគោរពដល់ការអប់រំ ថាជាការទទួលខុសត្រូវជាបុគ្គលម្នាក់ៗ[18] ហើយពួកគេត្រូវបានបង្រៀនថា មនុស្សម្នាក់ៗ គួរតែខិតខំស្វែងរកការអប់រំដោយឯករាជ្យ នៅក្នុងបរិបទនៃជីវិតរស់នៅផ្ទាល់ខ្លួនរបស់ពួកគេ ដោយរៀនមសូត្រតាមរបៀបជាច្រើន ហើយពង្រីកឲ្យកាន់តែធំ តាមដែលកាលៈទេសៈហុចឲ្យ ។[19] ខណៈដែលពួកគេមើលមកកម្មវិធីការអប់រំជាផ្លូវការថាចាំបាច់ នោះពួកមរមន ក៏ឲ្យតម្លៃដល់ការអាន ការសិក្សា ការគិត និងការសង្កេតជាលក្ខណៈបុគ្គល ជាច្រើនប្រភេទទៀតផងដែរ ។ ពួកគេបញ្ជាក់ថា សម្បត្តិនៃចំណេះដឹង គឺមានសម្រាប់មនុស្សទាំងអស់ ដែលនឹងទាក់ទងវា ។
នៅទីបំផុត ចំពោះពួកបរិសុទ្ធថ្ងៃចុងក្រោយ ការអប់រំ គឺជាគោលការណ៍មួយដែលលាតសន្ធឹងដល់អស់កល្បជានិច្ច ។ ព្រះគម្ពីរពួកមរមន បង្រៀនថា « គោលការណ៍នៃបញ្ញាណាក៏ដោយ ដែលយើងបាននៅក្នុងជីវិតនេះ » នឹងនៅជាប់នឹងយើងក្នុងដំណើរជីវិតក្រោយ (គោលលទ្ធិ និងសេចក្ដីសញ្ញា 130:18) ។ ពួកបរិសុទ្ធថ្ងៃចុងក្រោយ ក៏ចាត់ទុកការអប់រំជាសហគ្រាសដ៏និរន្ដន៍មួយ ដែលពួកគេចូលរួម និងសង្ឃឹមចង់រៀនយូរអង្វែង ដើម្បីលាតសន្ធឹងដោយឥតដែនកំណត់ទៅក្នុងអនាគត ។
II. ទំនៀមទំលាប់របស់ពួកមរមនអំពីការអប់រំ
ទំនៀមទំលាប់នៃការអប់រំ[20] នៅជុំវិញសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺរឹងមាំ និងយូរអង្វែង— តាមពិតវាជាសញ្ញាសម្គាល់នៃប្រជាជនរបស់ខ្លួន ។ [21] អស់រយៈពេលជិត 200 ឆ្នាំមកហើយ ពួកមរមន បានអភិវឌ្ឍគំនិតផ្តួចផ្ដើមខាងការអប់រំ ហើយថែរក្សាវប្បធម៌មួយ ដែលកាលពីមុនការអប់រំ ធ្លាប់ជាកង្វល់ដ៏ធំមួយ ។ ទំនៀមទំលាប់នេះ អាចត្រូវបានឆ្លុះបញ្ចាំងទៅនឹងសាសនាចក្រជំនាន់ដើម ។
ជាការបន្ថែមទៅលើព្រះគម្ពីរបរិសុទ្ធ និងព្រះគម្ពីរមរមន ពួកបរិសុទ្ធថ្ងៃចុងក្រោយ បានមើលទៅកាន់វិវរណៈដ៏ទេវភាព ដែលបានទទួលដោយអ្នកកសាងរបស់សាសនាចក្រ គឺយ៉ូសែប ស្ម៊ីធ ស្វែងរកគម្រោង និងការញាណដឹងមួយអំពីគោលបំណងសម្រាប់ការរៀនសូត្ររបស់ពួកគេ ។[22] នៅក្នុងចំណោមរឿងដទៃទៀត បទគម្ពីរសម័យទំនើបនេះ លើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យផ្ដល់តម្លៃ និងស្វែងរកប្រាជ្ញាគ្រប់ប្រភេទជានិរន្ដរ៍ និងដើម្បីបង្រៀនគ្នាទៅវិញទៅមកដោយឧស្សាហ៍ព្យាយាម ដើម្បីពួកគេអាច « ត្រូវបានបង្គាប់ឲ្យបានល្អទៅទៀត អំពីទ្រឹស្ដី អំពីគោលការណ៍ អំពីគោលលទ្ធិ [ និង ] អំពីក្រិត្យវិន័យនៃដំណឹងល្អ » (គោលលទ្ធិ និងសេចក្ដីសញ្ញា 88:78) ។ ការបង្រៀនដូច្នេះ បានលើកកម្ពស់ដល់កិច្ចខិតខំខាងការអប់រំតាមរបៀបផ្សេងៗ នៅទូទាំងការសិក្សានៃប្រវត្តិសាស្ត្រមរមន ។
ការបង្រៀនទាំងនេះ បានពង្រីកការតាំងចិត្តរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយជំនាន់មុន ទៅរកការអប់រំនៃកូនៗរបស់ពួកគេ ហើយចាក់ក្នុងដួងចិត្តរបស់ពួកគេនូវការលះបង់ផ្ទាល់ខ្លួន ដើម្បីមានការរីកចម្រើនផ្ទាល់ខ្លួន និងការរីកចម្រើនខាងការអប់រំ ។ ក៏ដូចជាក្រុមគ្រួសារសម័យថ្មីជាច្រើនដែរ ពួកបរិសុទ្ធថ្ងៃចុងក្រោយ បានផ្ដោតទៅលើការអប់រំនៅក្នុងគេហដ្ឋាន ប៉ុន្តែពួកគេក៏ស្វែងរកការអប់រំកាន់តែផ្លូវការផងដែរ ។ អំឡុងយុគ្គសម័យសតវត្សរ៍ទី 19 នៅពេលដែលការអប់រំ គឺជាឯកសិទ្ធិរបស់មនុស្សមួយចំនួនតូច នោះពួកមរមននៅក្នុងទីក្រុងខឺតឡង់ រដ្ឋ អូហៃអូ បានរៀបចំសាលាផ្ទាល់ខ្លួនរបស់ពួកគេ ។ សាលាមួយចំនួនទាំងនេះ ផ្ដល់ការបង្រៀនខាងការបម្រើ និងខាងសាសនា ហើយមួយចំនួនទៀត បង្រៀនដល់សមាជិកក្នុងសហគមន៍ —រួមទាំងស្ត្រី និងយុវវ័យ— នៅក្នុងការសិក្សាភាសា លេខគណិត វេយ្យាករណ៍ និងធាតុដទៃទៀតនៃកម្មវិធីសិក្សាតាមទំនៀមទំលាប់មួយ ។
ពួកមរមន ក៏បានបង្កើតកម្មវិធីការអប់រំផងដែរ នៅក្នុងរដ្ឋមីសសួរី ក្នុងសតវត្សរ៍ទី 19 ដោយបានបង្កើតសាលារៀនទីមួយនៅក្នុងទីក្រុងកាន់សាសដល់សព្វថ្ងៃនេះ ក្នុងឆ្នាំ 1831 ។ ប៉ុន្មានឆ្នាំក្រោយមក នៅក្នុងទីក្រុងដែលទើបតែសង់ថ្មីនៃទីក្រុង ណៅវូ រដ្ឋអិលលីណោយ ពួកគេបានរក្សាសង្គមដែលហ៊ុំព័ទ្ធទៅដោយភាពចាស់ទុំ ទាំងវប្បធម៌ឧត្ដុងឧត្ដម និងការអប់រំជាន់ខ្ពស់ ។ អ្នកដឹកនាំសាសនាចក្រ បានពន្យល់ថា គោលបំណងដ៏ចម្បងមួយសម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយប្រមូលផ្ដុំគ្នា គឺថា ដើម្បីឲ្យពួកគេអាចរីករាយនឹងអត្ថប្រយោជន៍នៃការអប់រំ ហើយនៅក្នុងទីក្រុងណៅវូ អត្ថប្រយោជន៍ជាច្រើនទាំងនេះ ត្រូវបានគេដឹង ។[23]សាលារៀនទូទៅ ក្លឹប រោងកុន សារមន្ទីរ សាលារៀនជាន់ខ្ពស់ និងអក្សរសាស្ត្រ និងសង្គមដទៃទៀត ត្រូវបានគេរៀបចំផែនការ និងរៀបចំឡើង ។ ពួកបរិសុទ្ធ បានបង្កើតសាកលវិទ្យាល័យមួយឡើង ជាសាកលវិទ្យាល័យនៃទីក្រុងណៅវូ ដែលគ្រប់គ្រងតាមប្រព័ន្ធអប់រំរបស់ទីក្រុង ។ អ្នកទៅទស្សនាទីក្រុងណៅវូ បានរកឃើញមនុស្សមួយក្រុម ដែលមានការតាំងចិត្តទាំងចំពោះគោលការណ៍ខាងសាសនារបស់ពួកគេ និងចំពោះការរីកចម្រើនខាងគំនិតរបស់ពួកគេ ។ [24]
ទោះជានៅក្នុងពាក់កណ្ដាលសតវត្សរ៍ទី 19 ចុងក្រោយ នៅពេលពេលពួកមរមនបានរីករាលដាលចេញទៅតាំងអាណានិគមភាគខាងលិចនៃសហរដ្ឋអាមេរិកក្ដី ក៏ការអប់រំនៅតែជាអាទិភាពមួយរបស់ពួកគេដែរ ។ នៅក្នុងកិច្ចខិតខំដើម្បីគាំទ្រដល់ការរៀនសូត្រ អ្នកដឹកនាំសាសនាចក្រ ព្រិកហាំ យ៉ង់ យ៉ូហាន ថេលើរ និង វិលហ្វូឌ វូឌដ្រុព្វ បានដឹកនាំឲ្យបង្កើតសាលារៀនស្ដេក និង « វិទ្យាស្ថានឧត្ដមសិក្សា » ជាច្រើន ដែលបានប្រើធនធានដ៏មានកំណត់របស់ពួកបរិសុទ្ធដើម្បីបង្កើតឡើងជាកម្មវិធីអប់រំមួយ ។ សាលារៀនស្ដេក និងវិទ្យាស្ថានឧត្តមសិក្សាជាច្រើនទាំងនេះ បានចាប់ផ្ដើមប្រែក្លាយជាវិទ្យាល័យ មហាវិទ្យាល័យ និងសាកលវិទ្យាល័យទំនើបរបស់ភូមិភាគ ។ ពេលមានការផ្លាស់ប្ដូរកើតឡើង នោះសាសនាចក្រ បានបញ្ឈប់កិច្ចខិតខំរបស់ខ្លួនដើម្បីផ្ដល់ការអប់រំក្រៅសាសនាជាច្រើននោះវិញ ។ វាបានចាប់ផ្ដើម អភិវឌ្ឍប្រព័ន្ធការអប់រំបន្ថែមខាងសាសនាជំនួសវិញ សម្រាប់សិស្សគ្រប់វ័យ ។
III. ការផ្ដួចផ្ដើមខាងការអប់រំអំពីសាសនាចក្រ
ជាចំណែកនៃប្រពៃណីរបស់ពួកបរិសុទ្ធ ការអប់រំត្រូវបានបន្ដមានយ៉ាងលេចធ្លោនៅក្នុងជីវិត និងជំនឿរបស់ពួកបរិសុទ្ធ ។
បន្ថែមទៅលើការគូសបញ្ជាក់អំពីការរៀនសូត្រនៅក្នុងការថ្វាយបង្គំនៅថ្ងៃអាទិត្យ ការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធ និងស្ថានភាពដទៃទៀត សាសនាចក្រមានរបៀបផ្ដួចផ្ដើមជាផ្លូវការមួយ ដើម្បីជួយសមាជិកក្នុងការខិតខំស្វែងរកការអប់រំរបស់ពួកគេ ។
ការបន្ដគាំទ្រដល់សាកលវិទ្យា និងមហាវិទ្យានានា បានឆ្លុះបញ្ចាំងអំពីការទទួលស្គាល់នូវតម្រូវការសម្រាប់ការអប់រំដ៏ទូលំទូលាយ និងវិសេសវិសាលរបស់សាសនាចក្រ ។ សាសនាចក្រ មាន និងប្រតិបត្តិការសាកលវិទ្យាល័យចំនួនបីកន្លែងគឺ (សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់, សាកលវិទ្យាល័យព្រិកហាំ យ៉ង់ ហាវ៉ៃ និង សាកលវិទ្យាល័យព្រិកហាំ យ៉ង់ អៃដាហូ ) និងមហាវិទ្យាល័យមួយគឺ (មហាវិទ្យាល័យពាណិជ្ជកម្មអិល.ឌី.អេស) ។ នៅតាមស្ថាបនទាំងនេះ ការអប់រំដែលមិនទាក់ទងនឹងសាសនា ត្រូវបានប្រមូលផ្ដុំដោយគោលការណ៍ខាងសាសនា និងគោលការណ៍វិសេសរបស់សាសនាចក្រ ។ សាសនាចក្រ ក៏រក្សានូវសាលាបឋមសិក្សា និងមធ្យមសិក្សាមួយចំនួនផងដែរ នៅក្នុងប្រទេស ម៉ិកស៊ីកូ, តុងហ្គា, សាម័រ, ហ្វ៊ីជី និង គីរីបាទី ។
ថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនាចក្រ មានបញ្ចូលប្រពន្ធ័អប់រំសាសនាចក្រ ។ វិទ្យាស្ថានទាំងនេះ គូសបញ្ជាក់អំពីសារៈសំខាន់នៃការអភិវឌ្ឍន៍ការអប់រំទូលំទូលាយមួយ ដែលដាក់បញ្ចូលនូវចំណេះដឹង និងជំនឿខាងសាសនា ។
ថ្នាក់សិក្ខាសាលា គឺជាកម្មវិធីការអប់រំខាងសាសនារយៈពេលបួនឆ្នាំ ដែលមានសម្រាប់សិស្សវិទ្យាល័យគ្រប់ជំនឿទាំងអស់ ។ សៀវភៅគម្ពីរពួកបរិសុទ្ធថ្ងៃចុងក្រោយផ្សេងៗគ្នា ត្រូវបានសិក្សារាល់ឆ្នាំ— គឺ ព្រះគម្ពីរសញ្ញាចាស់ ព្រះគម្ពីរសញ្ញាថ្មី ព្រះគម្ពីរមរមន ឬ គោលលទ្ធិ និង សេចក្តីសញ្ញា ។ ថ្នាក់សិក្ខាសាលា ត្រូវបានបង្រៀន ទាំងគ្រូបង្រៀនពេញម៉ោង និងអ្នកស្ម័គ្រចិត្ត ជាញឹកញាប់នៅក្នុងវិទ្យាស្ថានសាសនា ។ មានសិស្សសិក្ខាសាលាប្រហែលជា 350,000 នាក់នៅទូទាំងពិភពលោក ។
ថ្នាក់វិទ្យាស្ថានសាសនា ផ្ដល់ការអប់រំខាងសាសនា ដល់មនុស្សវ័យក្មេង ចន្លោះអាយុ 18 ឆ្នាំ និង 30 ឆ្នាំ នៅច្រើនជាង 2,500 កន្លែងលើពិភពលោក ដែលពួកគេជាច្រើន គឺជាសិស្សមហាវិទ្យាល័យ ឬសិស្សសាកលវិទ្យាល័យ ។ ថ្នាក់វិទ្យាស្ថាន បញ្ចូលទាំងការសិក្សាព្រះគម្ពីរ ប្រវត្តិសាសនាចក្រ គោលលទ្ធិ និងរបៀបដើម្បីរៀបចំខ្លួនសម្រាប់អាពាហ៍ពិពាហ៍ និងបេសកកម្មសាសនាចក្រ ។ បច្ចុប្បន្ន មានសិស្សប្រហែលជា 350,000 នាក់ បានចុះឈ្មោះក្នុងថ្នាក់វិទ្យាស្ថាន ។
មូលនិធិអប់រំដែលមានជាបន្ដបន្ទាប់ បានបង្កើតឡើងដោយសាសនាចក្រនៅឆ្នាំ 2001 ដែលបានផ្ដល់ឲ្យដល់យុវមជ្ឈិមវ័យនៃសាសនាចក្រក្នុងតំបន់កំពុងអភិវឌ្ឍក្នុងពិភពលោកនូវឱកាសដើម្បីទទួលការអប់រំ ដែលចាំបាច់ដើម្បីកែលម្អរឱកាសខាងសេដ្ឋកិច្ចរបស់ពួកគេ ។ សមាជិកសាសនាចក្រ បានធ្វើការបរិច្ចាគក្នុងមូលនិធិនេះ ហើយអ្នកទទួលមូលនិធិនេះ ត្រូវបានរំពឹងឲ្យបង់សងមកវិញនូវប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបមួយ ។ ចាប់តាំងពីការកកើតវាមក នោះមូលនិធិអប់រំដែលមានជាបន្តបន្ទាប់ បានរីកចម្រើនក្នុងកិច្ចខិតខំដ៏ធំមួយ ដែលបានជួយដល់មនុស្សរាប់ម៉ឺននាក់ ។
[1]គោលលទ្ធិ និង សេចក្តីសញ្ញា 93:36 ។
[2]សូមមើល ថូម៉ាស អេស ម៉នសុន « Look to God and Live » Ensign, ខែឧសភា ឆ្នាំ 1998 ទំព័រ 52-54; ប្រ៊ូស ស៊ី ហាហ្វែន « The Atonement: All for All » Ensign, ខែឧសភា ឆ្នាំ 2004 ទំព័រ 97-99 ។
[3]សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា 130:19 ។
[4]សូមមើល ដាល្លិន អេក អូក « A House of Faith » BYU Studies ( ឆ្នាំ 1996 ) ទំព័រ 117-18 ។
[5]សូមមើល ឌៀថើរ អេស្វ អុជដូហ្វ « Two Principles for Any Economy » Ensign, ខែវិច្ឆិកា ឆ្នាំ 2009 ទំព័រ 58 ។
[7]នីហ្វៃទី 2 28:30; គោលលទ្ធិ និង សេចក្តីសញ្ញា 88:11 ។
[8]យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់យ៉ាងច្បាស់ថា « ចំណេះដឹងកើតចេញមកទាំងដោយមូលហេតុ និងវិវរណៈ » ។ សូមមើល « Educating for a Golden Era of Continuing Righteousness » A Golden Era of Continuing Education ( Bringham Young University 1971 ), 2; គោលលទ្ធិ និងសេចក្ដីសញ្ញា 9:2 ។
[9]សូមមើល ហិនរី ប៊ី អាវរិង « An Education for Real Life, » Ensign, ខែតុលា ឆ្នាំ 2002 ទំព័រ 14-21 ។
[10]សូមមើល រីឆាឌ ស៊ី អែជ្ជលី « Faith—the Choice Is Yours » Ensign, ខែវិច្ឆិកា ឆ្នាំ 2010 ទំព័រ 31-33 ។
[11]សូមមើល នីហ្វៃទី 2 9:29 ។
[12]បានដកស្រង់នៅក្នុង ចច អេច ប្រ៊ីមហល « The Brigham Young University » Improvement Era, ខែកក្កដា ឆ្នាំ 1920, 831 ។
[13]សូមមើល ឌៀថើរ អេស្វ អុជដូហ្វ « Two Principles for Any Economy » 58 ។
[14]ជេម អ៊ី ហ្វោស្ដ « Learning for Eternity » (BYU devotional address, ថ្ងៃទី 18 ខែ វិច្ឆិកា ឆ្នាំ 1997 ) ទំព័រ 3 ។
[15]សូមមើល ថូម៉ាស អេស ម៉នសុន « Great Expectations » ( BYU devotional address, ថ្ងៃទី 11 ខែមករា ឆ្នាំ 2009 ) ទំព័រ 3 ។
[16]សូមមើល អិល ថម ភែរី « Mothers Teaching Children in the Home » Ensign, ខែឧសភា ឆ្នាំ 2010 ទំព័រ 29-31 ។
[17]សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា 88:79; 90:15 ។
[18]សូមមើល រ័សុល អិម ណិលសុន « Where Is Wisdom? » Ensign ។ ខែ វិច្ឆិកា ឆ្នាំ 1992, 6-8 ។
[19]សូមមើល ឌៀថើរ អេស្វ អុជដូហ្វ « Two Principles for Any Economy » 58 ។
[20]ក្នុងនាមជាធនធានមួយនៅក្នុងប្រវត្តិខាងការអប់រំរបស់អិល.ឌី.អេស សូមមើលអត្ថបទតាំងពិពណ៌របស់ប៊ីវ៉ាយយូ « Education in Zion » ដែលមាន នៅទីនេះ ។
[21]សូមមើល ជែមស៍ អ៊ី ហ្វោស្ត « Learning for Eternity » 2 ។
[22]សូមមើល ដាល្លិន អេក អូក « A House of Faith » 115 ។
[23]សូមមើល ស៊ីឌនី រិកដុន « To the Saints Abroad » Elders’ Journal, ខែ សីហា ឆ្នាំ 1838, 53 ។
[24]សូមមើល ឧទាហរណ៍ « Highly Important from the Mormon Empire » New York Herald, ថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 1842, 2 ។