មូលនិធិអប់រំដែលមានជាបន្តបន្ទាប់
http://www.lds.org/ldsfoundation/pef/welcome/0,7133,3403-1-0,00.html
មូលនិធិអប់រំដែលមានជាបន្តបន្ទាប់ (PEF) ត្រូវបានបង្កើតឡើងនៅឆ្នាំ 2001 ដើម្បីជួយដល់យុវជន និងយុវនារី ទទួលបានការអប់រំល្អ ហើយក្លាយជាមនុស្សខ្លួនទីពឹងខ្លួន បន្ទាប់ពីការបម្រើបេសកកម្មសម្រាប់សាសនាចក្រ ។
- កម្មវិធីនេះត្រូវបានបង្កើតឡើងតាមរយៈការបរិច្ចាគរបស់សមាជិកសាសនាចក្រ និងមិត្តភក្ដិទាំងឡាយ ។ វាគឺជាធនធានវិលជុំមួយ ដែលប្រាក់ត្រូវបានឲ្យទៅបុគ្គលម្នាក់ខ្ចី ដើម្បីជួយបង់សម្រាប់ការអប់រំ ឬការបំពាក់បំប៉នជាមុន ។ នៅពេលសិស្សម្នាក់ បានបញ្ចប់ការសិក្សា ហើយមានការងារធ្វើ នោះពួកគេ បង់សងប្រាក់កម្ចីទៅក្នុងមូលនិធិវិញក្នុងអត្រាការប្រាក់ទាប ។
- PEF បច្ចុប្បន្ននេះ ជួយដល់សិស្សដែលចូលរួម នៅចន្លោះអាយុ 18 ឆ្នាំ និង 30 ឆ្នាំ ក្នុងប្រទេសចំនួន 31 ប្រទេស ។
- កម្មវិធីនេះ ត្រូវបានធ្វើតាមគំរូរបស់មូលនិធិអន្តោប្រវេសន៍ដែលមានជាបន្ដបន្ទាប់ ដែលបានជួយសមាជិកសាសនាចក្រជំនាន់ដើមច្រើនជាង 30000 នាក់ ធ្វើដំណើរទៅកាន់ជ្រលងភ្នំសលត៍ លេកមកពីអើរ៉ុប នៅក្នុងពាក់កណ្ដាលសតវត្សរ៍ឆ្នាំ 1800 ។