Additional Resource

យ៉ូសែបស៊្មីធ និង ការស្តារ​ឡើង​វិញ

យ៉ូសែប ស្ម៊ីធ ជុញ្ញ័របាន​កើត​នៅ​ថ្ងៃ​ទី 23 ខែ ធ្នូ ឆ្នាំ 1805 នៅ​ភូមិ សារ៉ុន រដ្ឋ វ័រម៉ន្ត ដែល​ឪពុក​លោក​ឈ្មោះ​ យ៉ូសែប និង ម្តាយ​ឈ្មោះ លូស៊ី ម៉ាក ស្ម៊ីធ ។ លោក​បាន​កើត​ក្នុង​គ្រួសារ​កសិករ​ក្រីក្រ ជា​កូន​ទី​ប្រាំ​ក្នុង​ចំណោម​កូន​ទាំង 11 នាក់​ដែល​—ប្រាំបួន​នាក់​បាន​នៅ​រស់ ។ ពីព្រោះ​តែ​គ្រួសារ​របស់​លោក​ពុំ​អាច​ផ្គត់ផ្គង់​ការសិក្សា​រដ្ឋ​ដែល​មាន​តម្លៃ​ថ្លៃ​បាន នោះ​យ៉ូសែប រៀន​បាន​ត្រឹម​ថ្នាក់​ទី​បី​នៅ​សាលា​ចំណេះដឹង​ទូទៅ​តែ​ប៉ុណ្ណោះ ។ លោក​បាន​ទទួល​ការអប់រំ​ជាចម្បង​នៅ​ផ្ទះ មក​ពី​ការសិក្សាព្រះ​គម្ពីរ​បរិសុទ្ធ​ជា​គ្រួសារ​ជាមួយ​នឹង​បងប្អូន​ប្រុស​ស្រី​របស់​លោក ។

ដោយ​មាន​ការច្របូកច្របល់​ខាង​សាសនា​នៅ​គ្រា​និយម​សាសនា​ក្នុង​រដ្ឋ នូវ យ៉ោក ដែល​លោក​បាន​រស់នៅ​ក្នុង​ឆ្នាំ 1820 យ៉ូសែប​មាន​អាយុ 14 ឆ្នាំ បាន​អាន​វគ្គ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដែល​ក្រោយមក​លោក​បាន​សរសេរ​ថា វា​បាន​និយាយ​ចាក់​ចូល​ទៅ​ក្នុង​ដួង​ព្រលឹង​របស់​លោក ។ វា​គឺ​ជា​ការ​ដាស់តឿន​មួយ​ចំពោះ​អ្នក​ទាំងឡាយ ដែល​ខ្វះ​ប្រាជ្ញា ដើម្បី​ស្វែងរក​វា​មកពី​ប្រភព​ដ៏​ទេវភាព​មួយ ។ ការ​ឆ្លើយ​តប​របស់​យ៉ូសែប គឺត្រូវ​ទៅ​រក​កន្លែង​ស្ងាត់​មួយ​នៅ​ក្នុង​តំបន់​ព្រៃ​មួយ នៅ​ជិត​នឹង​ផ្ទះ​លោក ហើយ​បាន​អធិស្ឋាន​ខ្លាំង​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​លោក ។

អ្វី​ដែល​បាន​កើត​មក​តាម​ក្រោយ​នោះ ​បាន​ផ្លាស់​ប្ដូរ​យ៉ូសែប ស៊្មីធ ជា​រៀង​រហូត ហើយ​លោក​បាន​ក្លាយ​ជា​មនុស្ស​សំខាន់​ម្នាក់ ​នៃ​ជំនឿ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ យ៉ូសែប​ ចែង​ទុក​ថា ព្រះ​ជា​ព្រះបិតា និង ព្រះយេស៊ូវគ្រីស្ទ បាន​បង្ហាញ​ព្រះកាយ​ដល់​លោក ។ « ខ្ញុំ​បាន​ឃើញ​បង្គោល​ពន្លឺ​មួយ​នៅ​ចំ​លើ​ក្បាល​ខ្ញុំ មាន​រស្មី​ចែងចាំង​លើស​ជាង​សុរិយា​ទៅ​ទៀត ដែល​ចុះ​សន្សឹមៗ​មក​ចំ​លើ​រូប​ខ្ញុំ ។ នៅ​ក្នុង​ពន្លឺ​នោះ លោក​បាន​ឃើញ​តួ​អង្គ​ពីរ—តួ​អង្គ​មួយ​បាន​មាន​ព្រះ​បន្ទូល​ហៅ​ឈ្មោះ​យ៉ូសែប ដោយ​ចង្អុល​ទៅ​តួ​អង្គ​មួយ​ទៀត​ថា « នេះ​ជា​ព្រះ​រាជ​បុត្រា​ស្ងួនភ្ងារ​របស់​យើង ។ ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ ! » ។សមាជិក​សាសនាចក្រ​ហៅ​បទពិសោធន៍​នេះ​ថា​ជា « ការនិមិត្ត​ដំបូង » ។ វា​បាន​ចាប់ផ្ដើម​កិច្ចការ​នៃ​ការស្ដារ​ឡើង​វិញ​នៃ​សាសនាចក្រ​ព្រះយេស៊ូវគ្រីស្ទ​នៅ​លើ​ផែនដី​នេះ ។

យ៉ូសែប ស៊្មីធ ប្រហែល​ជា​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ មក​ពី​ការបកប្រែ​របស់​លោក​នៃ​ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្មាន​ឆ្នាំ បន្ទាប់ពី​ការ​និមិត្ត​ដំបូង​របស់​លោក​មក សមាជិក​សាសនាចក្រ​ជឿ​ថា យ៉ូសែប ត្រូវបាន​នាំ​ទៅ​ឯ​កូន​ភ្នំ​មួយ​នៅ​ក្បែរ​ភូមិ​ប៉ាលម៉ៃរ៉ា រដ្ឋ​នូវ យ៉ោក ជា​កន្លែង​ដែល​លោក​បាន​ទទួល​បញ្ជី​បុរាណ​មក​ពី​ទេវតា​មួយ​អង្គ ដែល​មាន​ព្រះ​នាម​ថា មរ៉ូណៃ ។ បញ្ជី​នោះ​ បាន​ឆ្លាក់​លើ​ផ្ទាំង​លោហៈ ​ប្រាប់​ពី​ប្រវត្តិ​ប្រជាជន​មួយ ដែល​បាន​រស់នៅ​លើ​ទ្វីប​អាមេរិក​នៅ​ជំនាន់​ព្រះគ្រីស្ទ រួម​ទាំង​ការ​លេច​មក​នៃ​ព្រះគ្រីស្ទ​ដែល​បាន​រស់​ឡើង​វិញ​ចំពោះ​ពួកគេ​ផងដែរ ។ យ៉ូសែប បាន​បក​ប្រែ​កំណត់ត្រា​ ប្រហែល​ជា​រយៈពេល​បីខែ ហើយ​លទ្ធផល​នៃ​ព្រះគម្ពីរ​មរមន​ដំបូង ត្រូវ​បាន​បោះពុម្ព​នៅ​រដ្ឋ​នូវ យ៉ោក ក្នុង​ឆ្នាំ 1830 ។ ជា​ច្បាប់​មួយ​ដែល​មាន​ទំព័រ​ច្រើន​ជាង 500 សន្លឹក ព្រះគម្ពីរ​មរមន គឺ​ជា​ការ​បរិច្ចាគ​ដ៏​អស្ចារ្យ​មួយ របស់​យ៉ូសែប និង​ជា​គម្ពីរ​គ្រឹះ​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជឿ​ថា សិទ្ធិ​អំណាច​ដ៏​ទេវភាព ត្រូវ​បាន​បាត់បង់​នៅក្នុង​សាសនាចក្រ​ពី​បុរាណ បន្ទាប់​ការ​ស្លាប់​របស់​ពួក​សាវក ហើយ​តម្រូវ​ឲ្យ​មាន​ការ​ស្ដារ​ឡើង​វិញ​មួយ តាមរយៈ​ការ​ធ្វើ​អន្តរាគមន៍​ពីព្រះ ។ ការស្ដារ​ឡើង​វិញ​នៃ​សិទ្ធិ​អំណាចបព្វជិតភាព តាម​រយៈ​យ៉ូសែប ស្ម៊ីធ ​នៅ​ក្នុង​ពាក់​កណ្ដាល​សតវត្សរ៍ដំបូង​នៃ​សតវត្សរ៍​ទី 19 គឺ​ជា​ព្រឹត្តិការណ៍​ពិត​មួយ ​ដោយ​មាន​ទស្សនកិច្ច​ពីអ្នក​ទាំងឡាយ​ដែល​កាន់​សិទ្ធិ​អំណាច​ពី​បុរាណ ។

យ៉ូសែប ស្ម៊ីធ និង​សហការី​ប្រាំ​នាក់​ទៀត ព្រមទាំង​អ្នក 50 នាក់​ដទៃ​ទៀត បាន​ចូលរួម​ក្នុង​ការរៀបចំ​សាសនាចក្រ​ជា​ផ្លូវការ​នៅក្នុង​ផ្ទះឈើ​មួយ​នៅ ភូមិ ហ្វាយ៉ែតរដ្ឋ​នូវ យ៉ោក នៅថ្ងៃ​ទី 6 ខែ មេសា ឆ្នាំ 1830 ។ លោក​បាន​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ រហូត​ដល់​ថ្ងៃ​ទី 27 ខែ មិថុនា ឆ្នាំ 1844 នៅពេល​លោក​ត្រូវ​បាន​គេ​សម្លាប់ ។ នៅ​ក្រោម​ការដឹកនាំ​របស់​លោក សមាជិកភាព​ក្នុង​សាសនាចក្រ​បាន​កើន​ឡើង​ពី​ចំនួន​ដ៏​តូច​មួយ ​ទៅ​ដល់​ចំនួន​ច្រើន​ជាង 26,000 នាក់ ។

វិវរណៈ​របស់​យ៉ូសែប ស្ម៊ីធ បាន​ណែនាំ​នូវ​ការ​បង្កើត​ថ្មី​ខាង​ទេវវិទ្យា​ដ៏​ទាក់ទាញ និង​ឧបសគ្គ​នានា​ចំពោះ​ព្រះវិហារ​ជាច្រើន​នៃ​ជំនាន់​នោះ ។ លោក​រឹងមាំ​នៅក្នុង​ការការពារសេរីភាព​ខាង​សាសនារបស់​លោក​ចំពោះ​មនុស្ស​គ្រប់​ជំនឿ​ទាំងអស់ ។ វិវរណៈ​របស់​លោក បាន​ណែនាំ​គោល​គំនិត​ដូច្នេះ​ថា​ ព្រះវិហារ​បរិសុទ្ធ ដែល​កិច្ចការ​សង្គ្រោះ អាច​ធ្វើ​ឡើង​សម្រាប់​មរណជន និង​ការយល់ដឹង​អំពី​កម្រិត​ទាំង​បី​នៃ​ស្ថានសួគ៌​ដ៏​ទូលំទូលាយ និង​អំពី​ជោគវាសនា​ទីបញ្ចប់​នៅក្នុង​ជីវិត​បន្ទាប់​របស់​កូនចៅ​ស្មោះ​ត្រង់​នៃ​ព្រះ ។​ បទពិសោធន៍​របស់​លោក​ជាមួយ​នឹង​ការ​និមិត្ត​ដំបូង បាន​នាំ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យល់​អំពី​លក្ខណៈ​របស់​ព្រះ​ និង​ព្រះយេស៊ូវ​គ្រីស្ទ​ខាង​រូបកាយ ហើយ​ថា​មនុស្ស​លោក ត្រូវ​បាន​បង្កើត​ឡើង​តាម​រូប​អង្គ​ទ្រង់ ។ លោក​បាន​និយាយ និង​សរសេរ​ជា​រឿយៗ​អំពី​ការ​ប្រមូល​ផ្ដុំ​នៃ​ពួក​អ៊ីស្រាអែល​នៅថ្ងៃ​ចុង​ក្រោយ ហើយ​បាន​បង្រៀន​វា​ពុំ​មែន​គ្រាន់​តែ​ក្នុង​ពាក្យ​នៃ​ការ​ប្រមូល​ផ្ដុំ​នៃ​ពួក​យូដា ទៅ​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ប្រមូល​មនុស្ស​របស់​ព្រះ​ទាំងអស់​ទៅ​កាន់​ទី​សុវត្ថិភាព និង​បរិសុទ្ធភាព​ផងដែរ ។ សូម​មើល​ផងដែរ ៖ ហេតុអ្វី និង​យ៉ាង​ដូច​ម្ដេច បាន​ជា​ពួកមរមន​ខុស​ពីគេ ?

នៅ​ក្រៅ​សាសនាចក្រ យ៉ូសែប ស្ម៊ីធ ក៏​ត្រូវ​បាន​គេ​ស្គាល់ពី​សេចក្តី​ផ្តើម​​របស់​លោក​អំពី​ការអនុវត្តន៍​ពហុពន្ធភាព​កាល​ពី​បុរាណ តាមរយៈ​វិវរណៈ​ផងដែរ តែ​ទោះជា​យ៉ាង​ណា​រឿង​នេះ ពុំ​មាន​អនុវត្ត​នៅ​ក្នុង​សាសនាចក្រ​ឡើយ ហើយវា​ពុំ​ត្រូវ​បាន​ពួក​សមាជិក​សាសនាចក្រ​​យក​មក​ពិភាក្សា​ជាញឹកញាប់​ឡើយ លើក​លែង​តែ​វា​ស្ថិត​នៅ​ក្នុង​បរិបទ​ខាង​ប្រវត្តិសាស្ត្រ​មួយ​ប៉ុណ្ណោះ ។​

ក្នុង​គ្រា​ដែល​លោក​បាន​ដឹកនាំ​សាសនា​ទើប​នឹង​កើត​ថ្មី យ៉ូសែប បាន​បង្កើត​កម្មវិធី​បេសកកម្ម​អន្តរជាតិមួយ ហើយ​អ្វី​ដែល​បាន​ឃើញ​នៅ​សព្វថ្ងៃ​នេះ​គឺ​ជា​អង្គការ​ស្ត្រី​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ។ លោក​បាន​ត្រួតត្រា​លើ​អគារ​នៅ​ក្នុង​ទីក្រុង​ទាំង​បី និង ដឹកនាំ​ការដ្ឋាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ពីរ—នៅ​ក្នុង​ពេល​ដែល​ស៊ូទ្រាំ​នឹង​ការបៀតបៀន​ក៏​ខ្លាំង​មក​ពី​ពួក​មនុស្ស​កំណាច​ក្នុង​មូលដ្ឋាន ដែល​ទីបំផុត​បាន​បណ្ដេញ​សមាជិក​សាសនាចក្រ​ចេញ​ពី​ទីក្រុង​ទាំង​បី ​ដែល​យ៉ូសែប បាន​តាំងឡើង​នោះ ។

ពីព្រោះ​តែ​សិទ្ធិ​ខាង​សាសនា និង សិទ្ធិ​រដ្ឋ​ប្បវេណី​របស់​ពួក​សមាជិក​សាសនាចក្រ ក្នុង​នាម​ជា​ពលរដ្ឋ​អាមេរិក​កាំង ត្រូវ​គេ​បដិសេធ​ចោល​ ទោះ​ជា​មាន​ការអង្វរក​ច្រើន​លើក​ច្រើន​សារ​ដល់​សហព័ន្ធ​រដ្ឋាភិបាល​ក្ដី ក៏​ពួក​អ្នក​ដឹកនាំ​សាសនាចក្រ​ បាន​ប្រកាស​ពី​បេក្ខភាព​របស់​យ៉ូសែប ស្ម៊ីធ ធ្វើ​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក​ក្នុង​ខែ មករា ឆ្នាំ 1844 ។ មក​ដល់​ខែ​ឧសភា យ៉ូសែប ត្រូវ​បាន​ជ្រើសរើស​ដោយ​អនុសញ្ញា ទីក្រុង​ណៅវូ រដ្ឋ​អិលលីណោយ ។ វេទិកា​នយោបាយ​របស់​លោក​បាន​អំពាវនាវ​ឲ្យ​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជា​ប្រយោជន៍​ដល់​សិទ្ធិ​ខាង​សាសនា និង សិទ្ធិ​ប្បវេណី​ក្នុង​ការប្រឈម​មុខ​នឹង​ការបៀតបៀន ។ យ៉ូសែប និង បង​ប្រុស​របស់​លោក ​ត្រូវបាន​មនុស្ស​កំណាច​មួយ​ក្រុម​សម្លាប់​ក្នុង​ខែ មិថុនា នៅ​ឆ្នាំ​ដដែល​នោះ ដើម្បី​រារាំង​កុំ​ឲ្យ​លោក​ចូល​រួមកាន់​តំណែង​​នយោបាយ​បាន ។

យ៉ូសែប និង បងប្រុស​របស់​លោក ហៃរុម ត្រូវគេ​បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី 27 ខែ មិថុនា ឆ្នាំ 1844 ដោយ​ឧក្រិតជន​មួយក្រុម​ដែល​មាន​ឧក្រិតជន​ពី 150 ទៅ 200 នាក់ ។ បងប្អូន​ប្រុស​ទាំងឡាយ និង​សហការី​ជិត​ស្និត​មួយ​ចំនួន ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ក្នុង​គុក​អិលលីណោយ ដោយ​ចោទ​ប្រកាន់​ថា​ក្បត់​ជាតិ​ដោយ​ខុស​ឆ្គង បន្ទាប់​ពី​ការ​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ច្បាប់ ។ យ៉ូសែប មាន​អាយុ 38 ឆ្នាំ ហៃរ៉ុម មាន​អាយុ 44 ឆ្នាំ ។ នៅ​ថ្ងៃ​ទី 28 ខែ មិថុនា សាកសព​របស់​យ៉ូសែប និង ហៃរ៉ុម ត្រូវ​បាន​គេ​រៀបចំ និង ដាក់​នៅ​ខាង​ក្រៅ​ឲ្យ​អ្នក​កាន់​ទុក្ខ ​ប្រមាណ 10,000​នាក់ បាន​ឃើញ ហើយ​ត្រូវ​បាន​បញ្ចុះ​នៅ​ថ្ងៃ​បន្ទាប់​ដោយ​សម្ងាត់ ដើម្បី​ចៀសវាង​ពី​ការវាយ​ប្រហារ ឬ ការបំផ្លាញ​រូបកាយ​របស់​ពួក​មនុស្ស​កំណាច ។

សាសនាចក្រ​ដែល​យ៉ូសែប បាន​ស្ថាបនា​ឡើង​ក្នុង​ឆ្នាំ 1830 ​នៅ​សព្វ​ថ្ងៃ​នេះ​ មាន​សមាជិក​ច្រើន​ជាង 14 លាន​នាក់​ជឿ​ជា​សាកល ហើយ​យ៉ូសែប ស្ម៊ីធ ផ្ទាល់​ត្រូវ​បាន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គោរព​ថា​ជាព្យាការីសំខាន់​បំផុត​នៃ​សម័យ​ទំនើប ។ ជា​ការ​ផ្ទុយ​ទៅ​នឹង​ការ​អះអាង​ដោយ​ពួក​មារសត្រូវ​នៃ​សាសនាចក្រ​មួយ​ចំនួន យ៉ូសែប គឺ​ពុំ​ត្រូវ​បាន​សមាជិក​នៃ​សាសនាចក្រ​ថ្វាយបង្គំទេ ។ លោក​ត្រូវ​បាន​គេ​គោរព​ជា​ព្យាការី​ម្នាក់ ប៉ុន្តែ​លោក​ជា​មនុស្ស​ម្នាក់​ដែល​មាន​កំហុស និង​មាន​ការ​ធ្លាក់ចុះ​ជា​ធម្មតា​ដូច​មនុស្ស​ដទៃ​ដែរ ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.