Additional Resource

រចនា​សម្ព័ន្ធ​អង្គការ​របស់​សាសនាចក្រ

ទីស្នាក់ការ​កណ្តាល

សាសនាចក្រ ត្រូវ​បាន​ដឹកនាំ​ដោយ​សាវក 15 រូប ។ សាវក​រៀម ច្បង​បំផុត គឺ​ជា​ប្រធាន​នៃ​សាសនាចក្រ ហើយ​លោក​ជ្រើសរើស​សាវក​ពីរ​នាក់​ទៀត ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា ។ មុខងារ​ទាំង​បីនេះ ក្នុង​នាម​ជា​គណៈប្រធាន​ទីមួយ គឺ​ជា​តួអង្គ​គ្រប់គ្រង​ដ៏​ខ្ពស់​បំផុត​នៃ​សាសនាចក្រ ។​ ពួក​ដប់ពីរ​នាក់​ដទៃ​ទៀត បង្កើត​ជា​កូរ៉ុម​នៃ​ពួក​ដប់ពីរ​នាក់ — ជា​តួអង្គ​គ្រប់គ្រង​ខ្ពស់​បំផុត​ទីពីរ​របស់​សាសនាចក្រ ។ គណៈប្រធាន​ទី​មួយ និង​ពួក​ដប់ពីរ​នាក់ មើល​ខុស​ត្រូវ​លើ​សាសនាចក្រ​ទាំងមូល​រួមគ្នា ។ សមាជិក​សាសនាចក្រ ចម្លង​រចនា​សម្ព័ន្ធ​អង្គការ​នេះ​តាម​គម្ពីរ​សញ្ញា​ថ្មី ។

ពួកសាវក​ទាំងអស់ ត្រូវ​បាន​សមាជិក​សាសនាចក្រ គោរព​ជា « សាក្សី​​ពិសេស » របស់​ព្រះយេស៊ូវគ្រីស្ទ នៅ​ទូទាំង​ពិភពលោក ។ ពួក​លោក​ធ្វើ​ដំណើរ​ជា​ញឹកញាប់ ថ្លែង​សុន្ទរកថា និង​លើក​ទឹកចិត្ត​សមាជិក​នៃ​ក្រុម​ជំនុំ​ដ៏​ធំ ហើយ​ជួយ​អ្នក​ពុំ​មែន​ជា​សមាជិក​ទទួល​ចំណាប់​អារម្មណ៍ ព្រមទាំង​ប្រជុំ​ជាមួយ​នឹង​ពួក​អ្នក​ដឹកនាំ​ក្នុង​មូលដ្ឋាន ។

ពួក​អ្នក​ដឹកនាំ បាន​ហៅ​ពួក​ចិតសិប​នាក់— តាម​តំណែង​មួយ​ទៀត​ក្នុង​គម្ពីរ​សញ្ញា​ថ្មី— ដើម្បី​ជួយ​ពួក​សាវក​ដប់ពីរ​នាក់​ និង​បម្រើ​នៅក្នុង​ទីតាំង​ផ្សេងៗ​គ្នា​នៅលើ​ពិភពលោក​ ។ មាន​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់​ចំនួន​ប្រាំបី​កូរ៉ុម​នា​ពេល​បច្ចុប្បន្ន​នេះ ។ កូរ៉ុម​នីមួយៗ អាច​មាន​ចំនួន​ដល់​ទៅ 70 នាក់ ។ ពួក​ចិតសិប​នាក់​មួយ​ចំនួន ត្រូវ​បាន​ចាត់​ទៅ​មុខងារ​គ្រប់គ្រង​នៅ​ទីស្នាក់ការ​កណ្តាល ប៉ុន្តែ​ភាគច្រើន​រស់នៅ និង​ធ្វើ​ការ​នៅតាម​តំបន់​ភូមិសាស្ត្រ​របស់​សាសនាចក្រ​ជាក់លាក់ ។

សូម​មើល​ផងដែរ ៖ « របៀប​ដែល​ប្រធាន​សាសនាចក្រ​ត្រូវ​បាន​ជ្រើសរើស » ។

ក្រុម​ជំនុំ​ក្នុង​មូលដ្ឋាន

អ្នក​ដឹកនាំ​នៃ​ក្រុម​ជំនុំ​មួយ ត្រូវ​បាន​ហៅ​ថា​ជា​ប៊ីស្សព ។ « តំបន់ » គ្រប់គ្រង​របស់​គាត់ ត្រូវ​បាន​ហៅ​ថា វួដ ។

វួដ​មួយ​ក្រុម បង្កើត​បាន​ជា​ស្ដេក​មួយ ហើយ​អ្នក​ដឹកនាំ​ស្ដេក​ គឺ​ជា​ប្រធាន​ស្ដេក ។ « ស្ដេក » ពុំ​មែន​ជា​ពាក្យ​ដែល​មាន​នៅក្នុង​គម្ពីរ​សញ្ញា​ថ្មី​ទេ ប៉ុន្តែ​វា​ដក​ចេញ​មកពី​និមិត្តរូប​ត្រសាល​ក្នុង​គម្ពីរ​សញ្ញា​ចាស់ ដែល​ « ត្រសាល » ឬ​ព្រះវិហារ ត្រូវ​បាន​ឈរ​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​ចំរឹង​ទាំងឡាយ ។

ជាទូទៅ​ប្រធាន​ស្ដេក និង​ប៊ីស្សព គឺ​ជា​អ្នក​ដឹកនាំ​ដែល​សមាជិក​នៃ​សាសនាចក្រ​ជួប​ច្រើន​បំផុត ។​ ពួក​អ្នក​ដឹកនាំ​ទាំងនេះ ពុំ​មាន​ប្រាក់​ខែ​ទេ ហើយ​មាន​ឯករាជ្យ​ក្នុង​មូលដ្ឋាន​ដ៏​ជាក់លាក់​មួយ ។

ពេល​វេលា និង​កិច្ចខិតខំ​ដ៏​ច្រើន ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​បម្រើ​ដល់​ស្ដេក​ ឬ​វួដ​មួយ និង​បំពេញ​សេចក្ដី​ត្រូវការ​របស់​សមាជិក គឺ​ត្រូវ​បាន​អនុវត្ត​ដោយ​សមាជិក​ផ្ទាល់ ។ សមាជិក​ភាគ​ច្រើន ត្រូវ​បាន​សុំ​ដោយ​អ្នក​ដឹកនាំ​ក្នុង​មូលដ្ឋាន ដើម្បី​បរិច្ចាគ តាម​សមត្ថភាព​ជាក់លាក់ ។ កាតព្វកិច្ច​ជាច្រើន​រួមមាន ការ​គ្រប់គ្រង​ក្នុង​មូលដ្ឋាន ការ​បង្រៀន ឬ​ការ​បម្រើ​តាម​តំណែង​ដែល​បាន​ណែនាំ​ ។ ការ​ទទួល​ខុស​ត្រូវ​ទាំងនេះ ត្រូវ​បាន​ផ្លាស់​វេន​គ្នា​ពី​មួយគ្រា​ទៅមួយ​គ្រា ។ ជាទូទៅ ប៊ីស្សព បម្រើ​សម្រាប់​រយៈពេល​ប្រហែល​ជា​ប្រាំ​ឆ្នាំ ហើយ​ប្រធាន​ស្ដេក​បម្រើ​ប្រហែល​ជា​ប្រាំបួន​ឆ្នាំ ។

អង្គការ​ជំនួយ

 

សាសនាចក្រ ផ្ដល់​ជា​អង្គការ​ជំនួយ​ក្នុង​មូលដ្ឋាន ដែល​ហៅ​ថា សមាគម​សង្គ្រោះ ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ថ្នាក់​យុវជន ថ្នាក់​យុវនារី និង​ថ្នាក់​អង្គការ​បឋម​សិក្សា ។

សាសនាចក្រ ប្រតិបត្តិការ​ប្រព័ន្ធ​អប់រំ ប្រព័ន្ធ​សុខុមាលភាព និង​កម្មវិធី​ផ្សព្វផ្សាយ​សាសនា ។