Additional Resource

រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

 

ចាប់តាំង​ពី​ឆ្នាំ 1915 មក កម្មវិធី​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ ត្រូវបាន​បង្កើត​ឡើង​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្របាន​លើក​ទឹកចិត្ត​ឲ្យ​ឪពុក​ម្ដាយ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បង្កើត និង ពង្រឹង​ទំនាក់ទំនង​ក្នុង​ក្រុម​គ្រួសារ ។ សព្វថ្ងៃ​នេះ « រាត្រី​ជួបជុំ​ក្រុម​គ្រួសារ » ជា​ទូទៅ​ធ្វើ​ឡើង​ជា​រៀង​រាល់​សប្ដាហ៍​នៅ​រាត្រី​ថ្ងៃ​ច័ន្ទ ។

  • រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​ដ៏​សាមញ្ញ​មួយ​ចាប់ផ្ដើម​ដោយ​ការអធិស្ឋាន និង ជា​ទម្លាប់​បូក​រួម​ការច្រៀង ការអាន​ព្រះគម្ពីរ មេរៀន​ខ្លី​ខាង​សាសនា ឬ ប្រធានបទ​ពិត​ប្រាកដ​ណាមួយ និង ការទទួលទាន​អាហារ​សម្រន់ ។ ឬ​បើ​មិន​ដូច្នេះ​ទេ ជំនួស​ឲ្យ​មេរៀន ក្រុមគ្រួសារ​អាច​ចូលរួម​ក្នុង​គម្រោង​បម្រើ ឬ ក្នុង​សកម្មភាព​មួយ​ទាំង​អស់​គ្នា ។ រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​ធ្វើ​ឲ្យ​មាន​ការរួម​ចំណែក​ពី​សមាជិក​ទាំងអស់​ក្នុង​ក្រុម​គ្រួសារ ។
  • សាសនាចក្រ​បង្កើត​ឲ្យ​មាន​ធនធាន​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ សៀវភៅ​មេរៀន និង សេចក្ដី​ណែនាំ​ដើម្បី​ជួយ​ក្រុម​គ្រួសារ​នៃ​គ្រប់​ជំនឿ​ទាំង​អស់​ដាក់​ផែនការណ៍ និង មាន​សកម្មភាព​ជាមួយ​គ្នា​ក្នុង​ពេល​វេលា​ប្រចាំ​សប្ដាហ៍​នេះ ។