Additional Resource

លោក​អយ្យកោ

ពាក្យលោក​អយ្យកោ គឺ​ត្រូវ​បាន​ប្រើ​ពីរ​យ៉ាង​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

  1. ជា​តំណែង​នៃ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​បព្វជិតភាព​មិលគីស្សាដែក ។ ការហៅ​បម្រើ​របស់​លោក​អយ្យកោ គឺ​ត្រូវ​ផ្ដល់​ពរ​របស់​លោក​អយ្យកោ​ពិសេស​ដល់​សមាជិក​នៃ​សាសនាចក្រ ។ លោក​អយ្យកោ តាម​ធម្មតា បម្រើ​នៅ​ក្នុង​តំណែង​នេះ​ពេញ​មួយ​ជីវិត​របស់​ពួក​លោក ។
  2. ពាក្យ​មួយ​ទៀង សម្រាប់​ជីដូនជីតា ។ អ័ដាម គឺ​ជា​លោក​អយ្យកោ​ដំបូង​គេ ហើយ​លោក​មាន​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​ប្រសិទ្ធពរ​ដល់​កូនចៅ​របស់​លោក ហើយ​ជួយ​ពួកគេ​ឲ្យ​រស់នៅ​ដោយ​សុចរិត ។