Additional Resource

វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ

មាន​ទីតាំង​នៅ​កណ្ដាល​ទីក្រុង​សលត៍ លេកវិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ​ជា​ប្រវត្តិសាស្ត្រ គឺ​ជា​គោល​ដៅ​ភ្ញៀវ​ទេសចរណ៍​ដ៏​ល្បី​បំផុត​មួយ ក្នុង​រដ្ឋ​យូថាហ៍ និង​ក្នុង​ពិភពលោក ជាទីស្នាក់​ការ​កណ្ដាល​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ការដើរ​ទស្សនា​វិសាលនដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ដោយ​ឥត​គិត​ថ្លៃ មាន​ជា​ 30 ភាសា ដែល​មាន​អ្នក​នាំ​ភ្ញៀវ​ជា​អ្នក​និយាយ​ភាសា​កំណើត ។ តំបន់​ដែល​មាន​ទំហំ 35 រ៉ៃ បាន​ទាក់ទាញ​អ្នក​ទស្សនា​រាប់​លាន​នាក់ មកពី​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​បណ្ណាល័យ​ស្រាវជ្រាវ​ដ៏​ល្បី សកម្មភាព​ខាង​វប្បធម៌ និង​អគារ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ។​ ផ្នែក​ដ៏​សំខាន់​នៃ​វិសាលនដ្ឋាន​នោះ គឺ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ដ៏​អស្ចារ្យ​ដែល​ចំណាយ​ពេល 40 ឆ្នាំ ដើម្បី​សាងសង់ ។ ខណៈ​ដែល​ព្រះវិហារ​បរិសុទ្ធ ពុំ​បើក​ឲ្យ​ទស្សនា​ជា​សាធារណៈ នោះ​អ្នក​ទស្សនា​ទាំងឡាយ អាច​ទៅ​ក្នុង​រោង​ឧបោសថ​សលត៍ លេក ដែល​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​ឆ្នាំ 1867 ។ រោង​ឧបោសថ មាន​កៅអី​សម្រាប់​មនុស្ស 2900 នាក់ ហើយ​ទទួល​ភ្ញៀវ​នៃ​ព្រឹត្តការណ៍​សាសនា និង​សហគមន៍​ផ្សេងៗ រួមមាន​ទាំង​តួនាទី​របស់​វា ជា​ទីស្នាក់ការ​កណ្ដាល​នៃ​ក្រុម​ចម្រៀង​រោងឧបោសថ​មរមន​ដ៏​ល្បី​លើ​ពិភពលោក ។ ការ​ហាត់​សម​របស់​ក្រុម​ចម្រៀង គឺ​បើក​ឲ្យ​ទស្សនា​ជា​សាធារណៈ ។

មាន​មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​ចំនួន​ពីរ​នៅ​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ ដែល​មនុស្ស​អាច​រៀន​ច្រើន​អំពី​ជំនឿ​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ តាមរយៈ​ការ​តាំង​ពិពណ៌ និង​ខ្សែ​ភាពយន្ដ ។ មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​ខាង​ជើងមាន​រូប​សំណាក​ព្រះគ្រីស្ទ​របស់​ប៊ើ​ថេល ថូវ៉ាលសិន ដែល​មាន​កំពស់ 11 ហ្វីត ។ ការ​តាំង​ពិពណ៌​នៅ​មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​ខាង​ត្បូង មាន​រូប​សំណាក​នៃ​ព្រះវិហារ បរិសុទ្ធ​សលត៍ លេក ផ្ដល់​នូវ​ពន្លឺ​នៅ​ខាង​ក្នុង​អគារ​ប្រវត្តិសាស្ត្រ ។

ខាង​លិច​នៃ​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ មនុស្ស​ចាប់​អារម្មណ៍​រៀន​ច្រើន​អំពី​ពង្សាវតា ប្រមូល​ផ្ដុំ​គ្នា​នៅ បណ្ណាល័យ​ពង្សប្រវត្តិ ជា​ប្រភេទ​បណ្ណា​ល័យ​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក ។​ ក៏​មាន សារៈមន្ទីរ​ប្រវត្តិ​សាស្ត្រ​សាសនាចក្រ ដែល​ប្រាប់​អំពី​ប្រវត្តិ​សាសនាចក្រ​ទូទាំង​ពិភពលោក តាមរយៈ​កម្មវិធី ​និងការតាំង​ពិពណ៌​អប់រំ ។ អគារ​ទាំង​ពីរ​នេះ បើក​ឲ្យ​មនុស្ស​គ្រប់គ្នា​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ ។ អ្នក​ទាំងឡាយ​ណា​ដែល​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​រៀន​បន្ថែម​ទៀត​អំពី​ប្រវត្តិសាស្ត្រ​មរមន ក៏​អាច​ទស្សនា បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ដែល​មាន​ទីតាំង​នៅ​ទិស​ឦសាន​នៃ​វិសាលនដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ។

ទៅ​ទិស​ខាង​កើត​នៃ​វិសាលនដ្ឋាន​ព្រះវិហារ​បរិសុទ្ធ គឺ​ជា​អគារ​ការិយាល័យ​សាសនាចក្រ ដែល​មាន​ 28 ជាន់ ដែល​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ 1972 ។ នេះ​គឺ​ជា​អគារ​ដ៏​ខ្ពស់​បំផុត​ក្នុង​ទីក្រុង​សលត៍ លេក ហើយ​អ្នក​ទស្សនា អាច​ឡើង​ទៅ​លើ​ដំបូល​អគារ ​ដើម្បី​មើល​ទេសភាព​ដ៏​ស្រស់​ស្អាត​ក្នុង​តំបន់​នោះ ។ នៅ​ជាប់​នឹង​អគារ​ការិយាល័យ​សាសនាចក្រ គឺ​ជា​អគារ​គ្រប់គ្រង​សាសនាចក្រ ដែល​មាន​រចនាបថ​បុរាណ ដែល​ត្រូវ​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ 1917 ។ អគារ​នេះ មាន​ការិយាល័យ​របស់​អ្នក​ដឹកនាំ​សាសនាចក្រ​បច្ចុប្បន្ន ហើយ​ពុំ​បើក​ជា​សាធារណៈ​ទេ ។

កន្លែង​ដែល​អ្នក​ទស្សនា​ចូលចិត្ត គឺ​ជា​អគារ​រំឭក​ចាំ​យ៉ូសែប​ស្ម៊ីធ​ដែល​មាន​អាយុ​ចាស់​ជាសតវត្សរ៍ ដែល​ជា​សណ្ឋាគារ​យូថាហ៍​កាល​ពីមុន ។ អគារ​ដ៏​ធំ​ចំណាស់​នេះ ស្វាគមន៍​សាធារណៈជន ឲ្យ​ចូល​ទៅ​អាហារដ្ឋាន​ចំនួន​បី​របស់​វា​ និង​បន្ទប់​ជប់លៀង​ចម្រុះ និង​កន្លែង​សម្រាប់​ការិយាល័យ​សម្រាប់​បុគ្គលិក​សាសនាចក្រ ។ អ្នក​ទស្សនា ក៏​អាច​មើល​ខ្សែ​ភាពយន្ដ​ដោយ​ឥតគិត​ថ្លៃ ដែល​មាន​ឈ្មោះ​ថា យ៉ូសែប ស្ម៊ីធ ព្យាការី​នៃ​ការ​ស្ដារឡើង​វិញ អំពី​ប្រធាន​ទីមួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ខាង​ជើង​នៃ​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ​មានមជ្ឈមណ្ឌល​សន្និសីទ ដែល​មាន​ចំនុះ 21000 កៅអី ដែល​ជា​មហា​សាល​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ។ អគារ​នេះ ត្រូវ​បាន​សាងសង់​ចប់​នៅ​ឆ្នាំ 2000 ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សន្និសីទ​ទូទៅ​របស់​សាសនាចក្រ ដែល​ធ្វើ​ឡើង​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ហើយ​ចាក់​ផ្សាយ​ទូទាំង​ពិភពលោក ។ មជ្ឈមណ្ឌល​សន្និសីទ​ទូទៅ ក៏​ទទួល​ធ្វើ​ពិធី​ប្រគុំ​តន្ត្រី និង​ការ​សម្តែង​ផ្សេងៗ រួមមាន​ទាំង​ក្រុម​ចម្រៀង​រោង​ឧបោសថ​មរមន​ដ៏​ល្បី ការ​ប្រគុំ​តន្ត្រី​បុណ្យ​គ្រីស្ទម៉ាស។ ទំនៀម​ទំលាប់​ថ្ងៃ​បុណ្យ​ផ្សេង​ទៀត​ជា​ទី​ពេញចិត្ត នៅ​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ​គឺ​ការ​តាំង​ភ្លើង​បុណ្យ​គ្រីស្ទម៉ាស់ប្រចាំ​ឆ្នាំ ។

អ្នក​ទស្សនា​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ មាន​អារម្មណ៍​ថា ពួកគេ​ត្រឡប់​ទៅ​អតីតកាល ពេល​ទៅ​មើល​ផ្ទះ​ដែល​នៅជិត​នោះ​ពីរ ដែល​បាន​សាងសង់​ឡើង​នៅ​ពាក់​កណ្ដាល​សតវត្សរ៍ 1800 សម្រាប់​ប្រធាន​សាសនាចក្រ ​ព្រិកហាំ​ យ៉ង់ និង​គ្រួសារ​របស់​លោក ។ ការដើរ​ទស្សនា​ដោយ​ឥតគិត​ថ្លៃ ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅផ្ទះ​ប៊ីហៃខណៈ​ដែល​មាន​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​ ផ្ទះ​ឡាយអិន មាន​បម្រើ​អាហារ​ជា​លក្ខណៈ​អាហារ​មេផ្ទះ ។

អ្នក​ធ្វើ​ដំណើរ ដែល​ស្នាក់​នៅ​អាកាស​យាន្ដ​ដ្ឋាន​អន្តរជាតិ​សលត៍ លេក អាច​ជិះ​ឡាន​ក្រុង​ដោយ​ឥតគិត​ថ្លៃ​ទៅ​កាន់​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​អាច​ដើរ​ទស្សនា ខណៈ​ដែល​ពួកគេ​កំពុង​រង់​ចាំ​ជើង​ហោះ​ហើរ​របស់​ពួកគេ​នោះ ។