Additional Resource

វួដ ៖

ក្រុម​ជំនុំ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​រៀបចំ​ឡើង​តាម​ភូមិសាស្ត្រ ហើយ​សមាជិក​ចូលរួម​កម្មវិធី​ថ្វាយ​បង្គំ​នៅ​ជិត​នឹង​គេហដ្ឋាន​របស់​ពួកគេ ។ សមាជិក​ម្នាក់ៗ ជា​សមាជិក​វួដ ឬ​សាខាមួយ ។ អ្នក​ដឹកនាំ​ដែល​ឥត​មាន​ប្រាក់​កម្រៃនៃ​វួដ​មួយ ត្រូវ​បាន​ហៅ​ថា​ជា ប៊ីស្សព ។ គាត់​គឺ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ជំនុំ ដែល​ត្រូវ​បាន​សុំ​ឲ្យ​បម្រើ​ជា​អ្នក​ស្ម័គ្រចិត្ត​ក្នុង​តំណែង​នេះ ។

វួដ​នីមួយៗ មាន​ថ្នាក់​រៀន និង​សកម្មភាព​ជាច្រើន សម្រាប់​វ័យ​ផ្សេងៗ​គ្នា រួមមាន កុមារ យុវវ័យ និង​មនុស្ស​ពេញវ័យ ។ ពេល​វេលា និង​កិច្ចខិតខំ​ដ៏​ច្រើន ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​បម្រើ​ដល់​វួដ​មួយ និង​បំពេញ​សេចក្ដី​ត្រូវការ​របស់​សមាជិក គឺ​ត្រូវ​បាន​អនុវត្ត​ដោយ​សមាជិក​ផ្ទាល់ ។ សមាជិក​ភាគ​ច្រើន ត្រូវ​បាន​សុំ​ដោយ​អ្នក​ដឹកនាំ​ក្នុង​មូលដ្ឋាន ដើម្បី​បរិច្ចាគ តាម​សមត្ថភាព​ជាក់លាក់ ។ កាតព្វកិច្ច​ជាច្រើន​រួមមាន ការ​គ្រប់គ្រង​ក្នុង​មូលដ្ឋាន ការ​បង្រៀន ឬការ​បម្រើ​តាម​តំណែង​ដែល​បាន​ណែនាំ​ ។ ការ​ទទួល​ខុស​ត្រូវ​ទាំងនេះ ត្រូវ​បាន​ផ្លាស់ប្ដូរ​ពី​មួយគ្រា​ទៅ​មួយគ្រា ស្រប​តាម​តម្រូវការ​របស់​ក្រុម​ជំនុំ ។

សមាជិក​នៃ​វួដ​មួយ ថ្វាយ​បង្គំ​ជាមួយ​គ្នា​នៅ​ថ្ងៃ​អាទិត្យ ហើយ​មាន​សកម្មភាព​អំឡុង​សប្ដាហ៍ ។ វួដ​មួយ គឺ​ជា​សហគមន៍​មួយ ដែល​ពួក​មរមន អាច​បង្កើត​មិត្តភាព ហើយ​គាំទ្រ​ដល់​សមាជិក​សាសនាចក្រ​ដែល​ជា​បងប្អូន​ពួកគេ ក្នុង​កិច្ចខិតខំ​ដើម្បី​ថ្វាយ​បង្គំ និង​ធ្វើ​តាម ព្រះយេស៊ូវគ្រីស្ទ ។ មនុស្ស​គ្រប់គ្នា ត្រូវ​បាន​ស្វាគមន៍​ឲ្យ​មក​ទស្សនា​កម្មវិធី​ថ្វាយ​បង្គំ​វួដ នៅ​ថ្ងៃ​អាទិត្យ ។

វួដ​ជាច្រើន បង្កើត​បាន​ជា​ស្ដេក​មួយ ដែល​ស្រដៀង​គ្នា​នឹង​ភូមិភាគ​កាតូលិក​មួយ ។ អ្នក​ដឹកនាំ​ស្ដេក​មួយ ត្រូវ​បាន​ហៅ​ថា​ជាប្រធាន​ស្ដេក ។ នៅ​ក្នុង​តំបន់​ដែល​មាន​សមាជិក​សាសនាចក្រ​តិច នោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​រៀបចំ​ជាមណ្ឌល និង​សាខា ជំនួស​ពាក្យ​ថា​ស្ដេក និង​វួដ ។ អ្នក​ដឹកនាំ​នៃ​សាខា​មួយ​ពុំ​មាន​ប្រាក់​ខែ​ទេ ត្រូវ​បាន​ហៅ​ជា​ប្រធាន​សាខា ។​