Additional Resource

សង្ឃ

ជា​តំណែង​មួយ​នៃ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​បព្វជិតភាព​អើរ៉ុន ដែល​ជាទូទៅ​កាន់​ដោយ​យុវជន ដែល​មាន​អាយុ​ចាប់​ពី 16 ឆ្នាំ​ទៅ 18 ឆ្នាំ និង​សមាជិក​សាសនាចក្រ​ភេទ​ប្រុស​ពេញ​វ័យ​ថ្មី ។​ ពួក​សង្ឃ​និយាយ​ការ​អធិស្ឋាន​ប្រសិទ្ធពរ​សាក្រាម៉ង់ ( ស្រដៀង​គ្នា​នឹង​ការ​រួបរួម ) ដែល​ត្រូវ​បាន​ចែក​ទៅ​ដល់​សមាជិក​សាសនាចក្រ អំឡុងកម្មវិធី​ថ្វាយ​បង្គំ​ថ្ងៃ​អាទិត្យ ។ ដោយ​មាន​ការ​អនុញ្ញាត​របស់​អ្នក​ដឹកនាំ​បព្វជិតភាពក្នុង​មូលដ្ឋាន នោះ​ពួក​សង្ឃ ក៏​អាច​ធ្វើពិធី​បុណ្យ​ជ្រមុជ​ទឹកផងដែរ ។

ក្រុម​ជំនុំ​ក្នុង​មូលដ្ឋាន ពួក​សង្ឃ​ត្រូវ​បាន​រៀបចំ​ជា​ក្រុម​តូចៗ ដែល​ហៅ​ថា កូរ៉ុម ។ សមាជិក​កូរ៉ុម ជួយ​គ្នា​ទៅ​វិញ​ទៅ​មក អភិវឌ្ឍ​ជំនាញ​ថ្នាក់​ដឹកនាំ និង​បម្រើ​អ្នក​ដទៃ នៅពេល​ពួកគេ​ព្យាយាម​ដើម្បី​ធ្វើ​តាមព្រះយេស៊ូវគ្រីស្ទ ។