Additional Resource

សង្ឃ​ជាន់​ខ្ពស់

ជា​តំណែង​មួយ​នៃ​ការទទួល​ខុស​ត្រូវ​ក្នុង​បព្វជិតភាព​មិលគីស្សាដែក ។ សមាជិក​សាសនាចក្រ​ភេទ​ប្រុស​ដែល​មាន​ភាពសក្ដិសម ត្រូវ​បាន​រៀបចំ​ជា​ពួកសង្ឃ​ជាន់ខ្ពស់ នៅ​ពេល​ពួកគេ​ត្រូវ​បាន​ហៅ​ទៅ​ក្នុង​គណៈប្រធាន​ស្ដេក ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ឬ​គណៈប៊ីស្សព ឬ​នៅពេល​កំណត់​ដោយ​ប្រធាន​ស្ដេក​ផងដែរ ។ បុរស​មរមន​ជា​ច្រើន គឺ​ជា​សង្ឃ​ជាន់​ខ្ពស់ ហើយ​ពុំ​ទទួល​ការ​បំពាក់បំប៉ន​ជា​ផ្លូវ​ការ តម្រូវ​ឲ្យ​មាន​សម្រាប់​តំណែង​នេះ​ទេ ។

ស្ដេក​នីមួយៗ មាន​កូរ៉ុមសង្ឃ​ជាន់​ខ្ពស់​មួយ ។ ប្រធាន​ស្តេក គឺ​ជា​គណៈប្រធាន​នៃ​កូរ៉ុម​នោះ ។ នៅ​ក្នុង​វួដ​នីមួយៗ ពួក​សង្ឃ​ជាន់​ខ្ពស់ ត្រូវ​បាន​រៀបចំ​ក្រុម​សង្ឃ​ជាន់​ខ្ពស់​មួយ ។