Additional Resource

សាកល​វិទ្យាល័យ​ និង​មហា​វិទ្យា​របស់​សាសនាចក្រ

សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់-ហាវ៉ៃ សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់-​អៃដាហូ និង​សាកល​វិទ្យាល័យ​ពាណិជ្ជកម្ម​អិល.ឌី.អេស មាន​ឡើង​ដើម្បី​ផ្ដល់​ការ​អប់រំ​ដែល​មិន​ទាក់ទង​នឹង​សាសនា​ដ៏​ល្អ​មួយ ដែល​ជួយ​ពង្រឹង​ដល់​គោលការណ៍​ខាង​សាសនា និង បទដ្ឋាន​របស់​សាសនាចក្រ នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ 

សិស្ស​ទាំងអស់​ដែល​ចូល​រៀន​ក្នុង​សាលា​ទាំង​នេះ រួមមាន​ទាំង​អ្នក​មាន​ជំនឿ​ផ្សេង បាន​ចុះ​ហត្ថលេខា​យល់​ព្រម​តាម​ក្រម​សីលធម៌ ដើម្បី​រក្សា​បទដ្ឋាន​ខ្ពស់​បំផុត​នៃ​ការគោរព សេចក្ដី​ថ្លៃថ្នូរ សីលធម៌ និង​ការ​យោគយល់​ដល់​អ្នក​ដទៃ​នៅ​ក្នុង​អាកប្បកិរិយា​ផ្ទាល់​ខ្លួន ។ បទដ្ឋាន​ទាំង​នេះ រួមមាន​ការ​ប្រើ​ភាសា​ស្អាត​ស្អំ ការ​ចូល​រួម​ក្នុង​កម្មវិធី​ព្រះវិហារ​ជា​ទៀងទាត់ ការ​ចៀសវាង​ពី​ទំនាក់ទំនង​ខាង​ផ្លូវ​ភេទ​នៅ​ក្រៅ​ចំណង​អាពាហ៍ពិពាហ៍ ហើយ​មិន​ទទួល​ទាន​ភេសជ្ជៈ​គ្រឿង​ស្រវឹង ឬ​ការ​ជក់​បារី​ជា​ដើម ។


សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់

គេហទំព័រ ៖ www.byu.edu
ទីតាំង ៖ ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍
បាន​បង្កើតឡើង ៖ ឆ្នាំ 1875
ចំនួន​សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​ឆ្នាំ 2005 ៖ មាន​ប្រហែល​ជា 27,000 នាក់
ប្រធាន​បច្ចុប្បន្ន​ឈ្មោះ ៖ សែសីល អូ សាំយូអែល


សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់-ហាវ៉ៃ

ពើរ កាប់ពីតាល់ គឺ​ជា​បរិវេណ​សាលា​អន្តរជាតិ​ដែល​ប្លែក​ពី​គេ​បំផុត​នៅ​ក្នុង​ជាតិ​សាសន៍​ ដែល​មាន​ច្រើន​ជាង 74 ប្រទេស​ជា​តំណាង ។​
គេហទំព័រ ៖ www.byu.edu
ទីតាំង ៖ ឡាអ៊ីអេ ហាវ៉ៃ
បាន​បង្កើត​ឡើង​ ៖ ឆ្នាំ 1955
ចំនួន​សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​ឆ្នាំ 2005 ៖ មាន​ប្រហែល​ជា 2,400 នាក់
ប្រធាន​បច្ចុប្បន្ន ៖ អ៊ីរីក ប៊ី ស្សាមវ៉េ 


សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់​-អៃដាហូ

ដែល​ពី​មុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា សាកល​វិទ្យាល័យ​រ៉េច, ប៊ី.វ៉ាយ.យូ.-អៃដាហូ បាន​ក្លាយ​ជា​សាកល​វិទ្យាល័យ​សិក្សា​បួន​ឆ្នាំ​មួយ នៅ​ក្នុង​ឆ្នាំ 2000 ។
គេហទំព័រ ៖ www.byu.edu
ទីតាំង ៖ រ៉េចប៊ើក អៃដាហូ
បាន​បង្កើត​ឡើង​ ៖ ឆ្នាំ 1888
ចំនួន​សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​ឆ្នាំ 2005 ៖ មាន​ប្រហែល​ជា 12,000 នាក់
ប្រធាន​បច្ចុប្បន្ន ៖ ឃីម ប៊ី ក្លាក ជា​អតីត​ព្រឹទ្ធបុរស​នៃ​សាលា​ពាណិជ្ជកម្ម​ហាវ៉ើត ។


សាកល​វិទ្យាល័យ​ពាណិជ្ជកម្ម អិលឌីអេស

មាន​ផ្ដល់​កម្មវិធី​សិក្សា​ខាង​វិជ្ជាជីវៈ​រយៈពេល​មួយ​ឆ្នាំ និង​ពីរ​ឆ្នាំ ។
គេហទំព័រ ៖ www.byu.edu
ទីតាំង ៖ ទីក្រុង សលត៍លេក រដ្ឋ យូថាហ៍
បាន​បង្កើត​ឡើង ៖ ឆ្នាំ 1886
ចំនួន​សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​ឆ្នាំ 2005 ៖ មាន​ប្រហែល​ជា 1,300 នាក់
ប្រធាន​បច្ចុប្បន្ន​ឈ្មោះ ៖ ស្ទេផាន ខេ វូឌហោស