Additional Resource

សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ

សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ប្រាប់​រឿង​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ តាមរយៈ​ការ​តាំង​ពិពណ៌​​ និង​កម្មវិធី​អប់រំ ។ សារៈមន្ទីរ គឺ​ចូល​មើល​ដោយ​ឥត​គិត​ថ្លៃ ហើយ​បើក​ជា​សាធារណៈ ដែល​មាន​ទីតាំង​នៅ​កណ្ដាល​ទីក្រុង សលត៍ លេក នៅ​ខាង​លិច វិសាលនដ្ឋាន​ព្រះវិហារ​បរិសុទ្ធ​ តែ​បន្ដិច​ប៉ុណ្ណោះ ។ សារៈមន្ទីរ ប្រមូល​ផ្ដុំ និង​ដាក់​តាំង​រូប​ចម្លាក់ និង​សិល្បៈ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មក​ពី​ជុំ​វិញ​ពិភពលោក ក្នុង​របៀប​មួយ ដែល​ផ្ដល់​ជា​បទពិសោធន៍​ការ​អប់រំ​សម្រាប់​គ្រួសារ​ទាំង​មូល ។

សារៈមន្ទីរ ថែររក្សា​ទាំង​រូបភាព​អចិន្ត្រៃយ៍ និង ការ​តាំង​ពិពណ៌​បណ្ដោះ​អាសន្ន និង​ផ្លាស់ប្ដូរ តាម​ប្រធាន​បទពិសេស ។ វត្ថុ​តាំង​ពិពណ៌​ជាច្រើន ក៏​អាច​មើល​តាមអ៊ិនធើរណិត​ ផងដែរ ។

សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​សាសនាចក្រ មាន​ទីតាំង​នៅ​ផ្លូវ 45 North West Temple Street, Salt Lake City, Utah ហើយ​ត្រូវ​បាន​បើក​ជា​សារធារណៈ​ចាប់​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង 9:00 ព្រឹក​ ដល់​ម៉ោង 9:00 យប់ និង​ចាប់​ពី​ម៉ោង​10:00 ព្រឹក​ ដល់​ម៉ោង 7:00 ល្ងាច ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ។