Additional Resource

សិទ្ធិ​អំណាច​នៅ​ក្នុង​សាសនាចក្រ

មាន​និកាយ​គ្រីស្ទ​សាសនា​ជា​ច្រើនបាន​ចោទសួរ​ពី​សិទ្ធ​អំណាច​— ជា​សិទ្ធិដ៏ទេវភាព​​ដើម្បី​ប្រកាស ធ្វើ​នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះ ហើយ​ដឹកនាំ​សាសនាចក្រ​របស់​ព្រះ​អម្ចាស់​ទៅ​តាម​របៀប​ខុសៗ​គ្នា ។ មាន​និកាយ​មួយ​ចំនួន ​ដូច​ជា​និកាយ​ពួក​រ៉ូម៉ាំង​កាតូលិក អុកតូដុក និង ពួក​ខបទិក​ដែរ បាន​គូសបញ្ជាក់​ពី​តំណបន្តបន្ទាប់​​នៃ​សិទ្ធ​អំណាច​ពី​សាវក​ជំនាន់​បុរាណ ។ មាន​និកាយ​មួយ​ចំនួន​ដែលបាន​​បែក​ចេញ​ពីនិកាយ​​ទាំង​នេះ​ថ្លែង​ថា ពួកគេ​រកឃើញ​​សិទ្ធិ​អំណាច​នៅ​ក្នុងភាព​ឥតខ្ចោះ​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ ។ មាន​និកាយ​ផ្សេងៗ​ទៀត​ពឹងផ្អែកយ៉ាងខ្លាំង​​ទៅ​លើ​វិញ្ញាណ​នៃ « ការហៅ » ​ឲ្យ​បម្រើ ។ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មាន​ទស្សនៈ​ខុស​ប្លែក​ស្ដីពី​សិទ្ធ​អំណាច​បព្វជិតភាព ដែល​ជួយ​កំណត់និយមន័យ​ឲ្យ​សិទ្ធិអំណាចទាំងនោះ ។

ព្រះ​គម្ពីរ​សញ្ញា​ថ្មីប្រាប់​ថាសាសនាចក្រ​ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​ព្រះយេស៊ូវគ្រីស្ទ​ ជា​សាសានចក្រ​ដែល​​មាន​រចនា​សម្ព័ន្ធ និង បែបបទ ។ ពួក​សាវក​គឺ​ជាសិរសា​នៃ​សាសនាចក្រ​នេះ ហើយ​​ក្នុង​នាម​ជា​អ្នក​ដែល​ទទួល​បាន​ទាំង​សិទ្ធិ​អំណាច​ដែល​បាន​តែងតាំង និង វិវរណៈ ​ពួកលោកមាន​ទំនួលខុស​ត្រូវ​ដើម្បី​ដឹកនាំ​សាសនាចក្រ ហើយ រក្សា​គោលលទ្ធិ​នៃ​សាសនាចក្រ​ឲ្យ​បាន​ដ៏​បរិសុទ្ធ ​នៅ​ពេល​សាសនាចក្រ​រីកចម្រើន​នៅ​ជុំវិញពិភពលោក ។

ជាការពិតណាស់ថា នៅ​ទីបំផុត​សាសនាចក្រ​​នៃ​​ព្រះយេស៊ូវគ្រីស្ទ​កាល​ពី​ដើម​បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​ការក្បត់សាសនា ដែល​ត្រូវបាន​ព្យាករ​ទុក​ជាមុន​ដោយ​ពួក​ព្យាការីពី​បុរាណ និង ដោយ​ពួក​សាវក​នៅ​ជំនាន់​ព្រះ​គ្រីស្ទ ។

ថ្វីបើ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជឿ​ថា សិទ្ធ​អំណាច​ដ៏ទេវភាព​បាន​បាត់បង់​នៅ​ជំនាន់​សាសនាចក្រ​កាល​ពី​បុរាណ​​បន្ទាប់​ពី​ការស្លាប់​របស់​ពួក​សាវក ហើយ តម្រូវ​ឲ្យ​មាន​ការស្ដារ​ឡើង​វិញ​ដោយ​អន្តរាគមន៍​ដ៏​ទេវភាព​ក្ដី ក៏​ពួកគេ​ពុំ​បដិសេធ ឬ បន្ទាប​បន្ថោក​តម្លៃ​នៃ​បទពិសោធន៏​សាសនា​របស់​មនុស្ស​ដទៃ​ឡើយ ៖

  • ភាគច្រើន​នៃ​គោលលទ្ធិ​ដ៏​ពិត​ដែល​បាន​បង្រៀន​ដោយ​ព្រះយេស៊ូវគ្រីស្ទ គឺ​មាន​នៅ​ក្នុងព្រះវិហារ​ជាច្រើន​សព្វ​ថ្ងៃ​នេះ ។
  • សមាជិក​ព្រះវិហារ​ដទៃទៀតដែល​ទទួលយក​​ព្រះយេស៊ូវគ្រីស្ទ ហើយ​ព្យាយាម​រស់នៅ​តាម​គោលការណ៍​ដែល​ទ្រង់​បាន​បង្រៀន គឺ​ត្រូវបាន​ប្រទាន​ឲ្យ​នូវ​ការណែនាំ​ និង​ការ​បំផុស​គំនិត​ដ៏ទេវភាព​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។
  • ពួក​គ្រីស្ទាន​ស្មោះត្រង់​ដែល​ពុំ​មែន​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​តែ​អាច​ទៅ​ស្ថានសួគ៌​បាន ហើយ​​ជនទាំងឡាយ​ណា​​ដែល​រស់នៅ​តាម​សេចក្ដី​ពិត​ និង ពន្លឺទាំងអស់​ដែល​ពួកគេ​មាន​ នោះ​ពួកគេ​នឹង​ទទួល​បាន​ពន្លឺ​ថែមទៀតសម្រាប់ខ្លួន​ឯង​នៅ​ឯ​​បរលោក ។
  • ជន​ណា​ដែល​ទទួល​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ​ថា ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ និង ជា​ព្រះ​​ប្រោសលោះ​នៃ​ពិភពលោក ត្រូវបាន​ហៅ​ថាជាគ្រីស្ទាន ថ្វីបើ​ពួកគេ​មាន​ទ្រឹស្ដី​ផ្សេង​ក្ដី​ ។
  • ព្រះ​គម្ពីរប៊ីប​គឺ​ជា​វិវរណៈ​ពី​ព្រះ វាមាន​តម្លៃ​ដ៏​មហិមា​ដោយសារ​ឥទ្ធិពល​ដ៏​មាន​អានុភាព​ដែល​វា​មាន ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​របស់​បុរស និង ស្ត្រី​ ។ វា​ពុំ​ត្រូវ​បាន​ដក​ចេញ​ដោយ​ហេតុ​តែមាន​​ការលេច​ឡើង​នៃ​ព្រះ​គម្ពីរ​បន្ថែម​នោះ​ឡើយ ។

ចំពោះ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ការស្ដារ​ឡើង​វិញ​នៃសិទ្ធិអំណាច​​បព្វជិតភាព​នៅ​ក្នុង​ពាក់​កណ្ដាល​សតវត្សរ៍​ទី 19 គឺ​ជា​ព្រឹត្តិការណ៍មួយ​ដ៏​មានខ្លឹមសារ​ដោយ​មាន​ទស្សនកិច្ច​ពី​ស្ថានសួគ៌​ពី​សំណាក់​អ្នក​ដែល​កាន់​សិទ្ធ​អំណាច​ពី​បុរាណ ។ សិទ្ធិអំណាចដ៏ទេវភាព​ត្រូវបាន​ស្ដារ​ឡើងវិញដល់​សាសនាចក្រ​នៃ​ព្រះគ្រីស្ទ​នៃពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយតាមរយៈយ៉ូហាន​បាទីស្ទ​ដែល​បាន​រស់​ឡើងវិញក្នុង​ឆ្នាំ 1829 នៅ​ក្បែរ​ភូមិ​ហារម៉ូនី ( នូវ អូកលែន ) រដ្ឋផែនសីលវេញ៉ា ហើយ​​ក្រោយ​មក​ទៀត តាមរយៈការ​លេច​ចេញ​មក​នៃ​សាវក​ពី​បុរាណ​កាល​ដែល​បាន​រស់​ឡើង​វិញ​គឺ​ពេត្រុស យ៉ាកុប និង យ៉ូហាន ។

សព្វ​ថ្ងៃ​នេះ សមាជិក​ទាំងអស់​នៃសាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​កាន់​បព្វជិតភាព ស្នង​សិទ្ធិ​អំណាច​របស់​ពួកគេដោយផ្ទាល់​មក​ពី​ការ​ទស្សនកិច្ចទាំងនេះ និង ប្រគល់បព្វជិតភាព​នៃ​ព្រះទៅ​ដល់​យ៉ូសែប ស្ម៊ីធ និង ពួក​អ្នក​ដឹកនាំសាសនាចក្រ​សម័យ​មុន ។ សព្វថ្ងៃ​នេះ តាម​ទម្លាប់​បុគ្គល​ម្នាក់​ដែល​ទទួល​បព្វជិតភាពត្រូវ​អង្គុយចុះ ​ខណៈ​បុគ្គល​ដែល​មាន​បព្វជិតភាព​​ឈរ រួចហើយ​ដាក់​ដៃ​របស់​ខ្លួន​​នៅ​លើ​ក្បាល​បុគ្គលនោះ រួច​ប្រគល់​សិទ្ធ​អំណាច​នោះ​តាម​ពិធី​ជា​ផ្លូវការ ។

សព្វថ្ងៃ​នេះ « កូនសោ​ជា​សាវក » នៃ​សិទ្ធិ​អំណាច​បព្វជិតភាព ដែល​មាន​ន័យ​ថា​ជា​សិទ្ធិដឹកនាំ​សាសនាចក្រត្រូវបាន​ជឿ​ថា បាន​ប្រគល់​ទៅ​ឲ្យ​ពួក​សាវក​សម័យ​ថ្មី​នេះ​តាម​របៀប​ដូច​គ្នា ដែល​ពួក​សាវក​ពី​មាន​សិទ្ធ​អំណាច​ដឹកនាំ​សាសនាចក្រ​នៅ​ជំនាន់​បុរាណ ។

បទគម្ពីរ​ជា​ច្រើនបាន​ទាយ​ទុក​ជា​មុន​ពី​ការក្បត់​សាសនា

ថែស្សាឡូនីច​ទី 2 2:3

កុំ​ឲ្យ​អ្នក​ណា​បញ្ឆោត​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា​ដែរ ៖ ត្បិត​​ថ្ងៃ​នោះ​មិន​មក​ឡើយ ទាល់តែ​មាន​សេចក្ដី​ក្បត់​សាសនា​មក​ជា​មុន ហើយ​មនុស្ស​ដែល​ជា​តួ​បាប​នោះ​បាន​លេច​មក គឺ​ជា​មនុស្ស​ដែល​ត្រូវ​ហិន​វិនាស

អេសាយ 60:2

ត្បិត​​មើល សេចក្ដី​ងងឹត​នឹង​គ្រប​លើ​ផែនដី ហើយ​សេចក្ដី​សូន្យសុង​នឹង​គ្រប​លើ​អស់​ទាំង​ជនជាតិ ៖ តែ​ព្រះយេហូវ៉ា​ទ្រង់​នឹង​រះ​ឡើង​ភ្លឺ​ដល់​ឯង ។

អេសាយ 24:5

ផែនដី​ត្រូវ​ស្មោកគ្រោក​ដោយសារ​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ពីព្រោះ​គេ​បាន​រំលង​អស់​ទាំង​ក្រិតក្រម គេ​បាន​ធ្វើ​ខុស​នឹង​ច្បាប់​ទាំង​ប៉ុន្មាន ហើយ​ផ្ដាច់​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​ជានិច្ច​ចេញ ។

ធីម៉ូថេ​ទី​1 4:1

តែ​ព្រះ​វិញ្ញាណ​ទ្រង់​មាន​បន្ទូល​យ៉ាង​ជាក់ច្បាស់​ថា នៅ​គ្រា​ជាន់​ក្រោយ​បង្អស់ អ្នក​ខ្លះ​នឹង​លា​ចាក​ចេញ​ពី​សេចក្ដី​ជំនឿ ដោយ​ស្ដាប់​តាម​វិញ្ញាណ​បញ្ឆោត និង សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស

តម្លៃ​នៃ​បទពិសោធន៏​សាសនា​របស់​មនុស្ស​ដទៃ

   « ជា​ញឹកញាប់​សំណួរ​សាកសួរ​ត្រូវបាន​សួរ​ដោយ​ខ្ញុំ តើ​អ្នក​ខុស​ប្លែក​ពី​មនុស្ស​ដទៃ​ក្នុង​ទស្សន​សាសនា​របស់​អ្នក​ត្រង់​ចំណុច​ណា ? បើ​តាម​ភាព​ពិត និង ក្លឹមសា នោះ​ពួក​យើង​ពុំ​ខុស​ប្លែក​ដាច់​នៅ​ក្នុង​ទស្សន​សាសនា​របស់​យើង​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ ពួក​យើង​ទាំង​អស់​គ្នា​អាច​ច្របាច់​បញ្ចូល​គ្នា​បាន​ទៅ​ក្នុង​គោលលទ្ធិ​នៃ​សេចក្ដី​ស្រឡាញ់ ។ គោលការណ៍​គ្រឹះ​ដ៏​សំខាន់​មួយ​របស់​ពួក​មរមន គឺ​ត្រូវ​ទទួល​សេចក្ដី​ពិត ទុក​ឲ្យ​សេចក្ដី​ពិត​មក​តាម​កាល​វេលា​របស់​វា » ។ យ៉ូសែប ស៊្មីធ ពាក្យ​ដក​ស្រង់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​សាសនាចក្រ នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ការបោះពុម្ព​លើក​ទី​ពីរ ។ ( Salt Lake City: Deseret News Press ឆ្នាំ 1949 ) 5:499 ។

   « ពួក​យើង​ពុំ​មែន​មក​ដក​យក​សេចក្ដី​ពិត និង គុណធម៌​ដែល​អ្នក​មាន​នោះ​ទេ ។ ពួក​យើង​ពុំ​មែន​មក​ចាប់​កំហុស ឬ រិះគន់​អ្នក​ឡើយ ពួក​យើង​ពុំ​មែន​មក​ទី​នេះ​ដើម្បី​ស្ដី​បន្ទោស​អ្នក​នោះ​ទេ ។ សូម​រក្សា​នូវ​អ្វី​ល្អៗ​ដែល​អ្នក​មាន ហើយ​សូម​អនុញ្ញាត​ឲ្យ​ពួកយើង​នាំ​ឲ្យ​អ្នក​នូវ​អ្វី​ដែល​ល្អៗ​បន្ថែម​ទៀត » ។ ប្រធាន ចច អ័លប៊ើត ស៊្មីធ ពាក្យ​​ដក​ស្រង់នៅ​ក្នុងSharing the Gospel with Othersរៀបរៀង​ដោយ ព្រែស្តុន និប្ល៊ី ( ទីSalt Lake City: Deseret News Press ឆ្នាំ 1948 ) ទំព័រ 12-13 អក្សរ​ទ្រេត​ត្រូវ​បាន​បន្ថែម ។

   « ខ្សែ​ស្រឡាយ​នៃសិទ្ធអំណាច​បព្វជិតភាព​ត្រូវបាន​ដាច់ ។ ប៉ុន្តែ មនុស្ស​លោក​ពុំ​ត្រូវបាន​ទុក​ឲ្យ​នៅ​ក្នុង​ភាព​ងងឹត​សូន្យសុង​ ឬ ពុំ​មាន​វិរណៈ និង ការបំផុស​គំនិត​​ទាំងស្រុង​​នោះ​ទេ ។ គំនិត​ដែល​គិត​ថា ដោយសារ​តែ​ការឆ្កាង​របស់​ព្រះ​គ្រីស្ទ នោះ​ស្ថានសួគ៌​បាន​បិទ ហើយ​ថា ស្ថានសួគ៌​បាន​បើក​ឡើង​វិញ​តាម​រយៈ​ទស្សន​និមិត្ត​ដំបូង​នោះ គឺ​មិន​ពិត​ឡើយ ។ ពន្លឺ​នៃ​ព្រះ​គ្រីស្ទ​អាច​មាន​នៅ​វត្តមាន​គ្រប់​ទិសទី​ក្នុង​ចំណោម​កូនចៅ​នៃ​ព្រះ ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​មាន​ដល់​ព្រលឹង​ទាំង​ឡាយ​ណា​ដែល​ស្វែងរក​ទ្រង់ ។ ការអធិស្ឋាន​របស់​ពួក​សុចរិត​នឹង​ត្រូវ​បាន​ឆ្លើយ​តប » ។ ប៊យដ៍ ឃេ ផាកកឺ « The Light of Christ » Ensign ខែ មេសា ឆ្នាំ 2005 ទំព័រ 11 ។

   « ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​បាន​ជ្រួតជ្រាប​ពី​គោលលទ្ធិ​ច្បាស់ ពុំ​ប្រកែក​ថា ប្រវត្តិសាស្ត្រ​នៃ​គ្រីស្ទ​ចក្រ​បាន​បាត់បង់​សេចក្ដី​ពិត ឬ ប្រែ​ជា​ពុក​រលួយ​ទាំង​អស់​នោះ​ឡើយ ។ ពួក​អុកតូដុក​អាច​បាត់បង់​ភាព​ពេញលេញ​នៃ​ដំណឹង​ល្អ ប៉ុន្តែ​ពួកគេ​ពុំ​បាន​បាត់បង់​ទាំង​អស់ ឬ ភាគ​ច្រើន​នោះ​ទេ ។ មាន​ការផ្សព្វផ្សាយ​របស់​ពួក​ប្រូតេស្តង់​ជា​ច្រើន ឬ បំផ្លើស​លើ​ទស្សន​ពិត​របស់​ពួក​អិល.ឌី.អេស ដែល​និយាយា​ថា ពួក​អុកតូដុក​ពុំ​ពេញលេញ​នោះ​ពិត​ជា​ពុក​រលួយ ។ នោះ​ពុំ​មែន​ជា​ជំនឿ​តែ​បុគ្គល ឬ សមាជិក​នីមួយៗ​នៃ​សាសនាចក្រ​នោះ​ទេ ប៉ុន្តែ វា​គឺ​ជា​គោលលទ្ធិ​ទូទៅ​របស់​ពួកគេ​ដែល​បន្ទាប់​ពី​ជំនាន់​ព្រះ​គម្ពីរ​បរិសុទ្ធ​មក ត្រូវបាន​ឲ្យ​ស្គាល់​ក្នុង​ទស្សនៈ​និមិត្ត​ដំបូង​របស់ យ៉ូសែប ស៊្មីធ ថា​ជា​អំពើ​គួរ​ខ្ពើមឆ្អើម ។ ក្រេក អិល ប្លូមប៊ើក និង ស្ទេផាន អ៊ី រ៉ូប៊ីនសុន How Wide the Divide? A Mormon and an Evangelical in Conversation ( Downers Grove, IL: InterVarsity Press ឆ្នាំ 1997 ) ទំព័រ 61 ។

Style Guide Note:When reporting about The Church of Jesus Christ of Latter-day Saints, please use the complete name of the Church in the first reference. For more information on the use of the name of the Church, go to our online Style Guide.