Additional Resource

សុមរណៈ និង ការពន្យា​ជីវិត

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ជឿ​លើ​ភាព​បរិសុទ្ធ​នៃ​ជីវិត​មនុស្ស​លោក ហេតុដូច្នេះ​ហើយ យើង​ប្រឆាំង​នឹង​សុមរណៈ ។ សុមរណៈ​មាន​ន័យ​ថា ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​អស់​ជីវិត​ដោយ​ចេតនា​នៅ​ពេល​ដែល​គេ​រង​ឈឺចាប់​ដោយ​ស្ថានភាព ឬ ជំងឺ​ដែល​ពុំ​អាច​ព្យាបាល​ជា ។ អំពើ​ដោយ​ចេតនា​បែប​នេះ​ដើរ​តួ​ជា​អ្នក​បញ្ចប់​ជីវិត​ដែល​តាំង​ជា​អ្នក​ជំនួយ​ក្នុង​អត្តឃាតកម្ម ។ ការបញ្ចប់​ជីវិត​មួយ​តាម​របៀប​នេះ គឺ​ជា​ការបំពាន​បទបញ្ញត្តិ​របស់​ព្រះ ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពុំ​ជឿ​ថា ការទុក​ឲ្យ​បុគ្គល​ម្នាក់​អស់​ជីវិត​ទៅ​ដោយសារ​ជំងឺ​ក្នុង​ខ្លួន​ដោយ​ការយក​ឧបករណ៍​ទ្រទ្រង់​ជីវិត​ចេញ​ពី​អ្នក​ជំងឺ​ក្នុង​ករណី​ជំងឺ​រ៉ាំរ៉ៃ ថា​ជា​និយមន័យ​នៃ​សុមរណៈ​នោះ​ទេ ។ កាល​បាន​អស់​ជីវិត​ទៅ​ដោយសារ​តែ​ជំងឺ​ប្រភេទ​នោះ ឬ ឧបទ្ទវហេតុ​មួយ​បាន​ក្លាយ​ទៅ​ជា​រឿង​ដែល​ចៀស​មិន​រួច​ទៅ​ហើយ វា​គួរតែ​មើល​ឃើញ​ថា​ជា​ពរជ័យ និង ជា​ចំណែក​មួយ​នៃ​គោលបំណង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។ សមាជិក​ពុំ​គួរ​គិត​ថា ខ្លួន​មាន​តួនាទី​បន្ត​ជីវិត​រមែង​ស្លាប់​ដោយ​មធ្យោបាយ​ដែល​ពុំ​សម​ហេតុផល​ឡើយ ។ ការសម្រេច​ចិត្ត​ទាំងនេះ ប្រសើរ​បំផុត​ត្រូវ​សម្រេច​ដោយ​សមាជិក​ក្រុម​គ្រួសារ​បន្ទាប់​ពី​បាន​ទទួល​យោបល់​ខាង​វិជ្ជសាស្ត្រ​ដ៏​ឈ្លាសវៃ និង មាន​សមត្ថភាព ហើយ​ស្វែងរក​ការណែនាំ​ពី​ស្ថានសួគ៌​តាម​រយៈ​ការ​តម​អាហារ និង ការអធិស្ឋាន ។