នៅក្នុងឆ្នាំ 1995 គណៈប្រធានទីមួយនិងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចេញ « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។ សេចក្ដីប្រកាសនេះ គឺជាការប្រកាស និងការបញ្ជាក់សារជាថ្មីមួយអំពីគោលលទ្ធិ និងការអនុវត្តន៍ទាំងឡាយ ដែលពួកព្យាការី បានថ្លែងដដែលៗនៅទូទាំងប្រវត្តិសាស្ត្រនៃសាសនាចក្រ ។ វាមាននូវគោលការណ៍ទាំងឡាយ ដែលសំខាន់ចំពោះសុភមង្គល និងសុខុមាលភាពនៃគ្រប់ក្រុមគ្រួសារ ៖
Temple Square is always beautiful in the springtime. Gardeners work to prepare the ground for General Conference. © 2012 Intellectual Reserve, Inc. All rights reserved. | 1 / 2 |
« យើងជាគណៈប្រធានទីមួយ និង ក្រុមប្រឹក្សា នៃពួកសាវកដប់ពីរនាក់នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ សូមប្រកាសជាឧឡារិកថា អាពាហ៍ពិពាហ៍រវាងបុរស និង ស្ត្រី គឺត្រូវបានតែងតាំងឡើង ដោយព្រះ ហើយថា គ្រួសារ ជាផ្នែកដ៏សំខាន់មួយនៅក្នុងផែនការរបស់ព្រះដ៏បង្កបង្កើតសម្រាប់គោលដៅដ៏នៅអស់កល្បជានិច្ចនៃ កូនចៅរបស់ទ្រង់ ។
« មនុស្សទាំងអស់—ទាំងប្រុស ទាំងស្រី—ត្រូវបានបង្កើតឡើងតាមរូបភាពនៃព្រះ ។មនុស្សម្នាក់ៗ សុទ្ធតែជាបុត្រា និង បុត្រីខាងវិញ្ញាណរបស់ព្រះមាតាបិតាសួគ៌ ដូច្នេះហើយ មនុស្សម្នាក់ៗ មានចរិត និង គោលដៅនៃព្រះ ។ភេទប្រុសស្រី គឺជាលក្ខណៈពិសេសនៃអត្តសញ្ញាណ និង គោលបំណងរបស់បុគ្គលម្នាក់ៗ នៅជីវិតមុនផែនដី ជីវិតរមែង ស្លាប់ និង នៅអស់កល្បជានិច្ច ។
« នៅជីវិតមុនផែនដី បុត្រា និង បុត្រីខាងវិញ្ញាណទាំងឡាយ បានស្គាល់ ហើយបានថ្វាយបង្គំព្រះ ជាព្រះវរបិតាដ៏នៅ អស់កល្បជានិច្ចរបស់ពួកគេ ហើយបានទទួលផែនការរបស់ទ្រង់ ដែលនាំឱ្យកូនចៅទាំងឡាយ អាចទទួលរូបកាយ ហើយនិងទទួលបទពិសោធន៍នៅលើផែនដី ដើម្បីរីកចម្រើនទៅរកភាពល្អឥតខ្ចោះ ហើយនៅទីបញ្ចប់ នឹងដឹងពី គោលបំណងដ៏ទេវភាពរបស់ពួកគេ ដោយទទួលជីវិតដ៏នៅអស់កល្បទុកជាមរតក ។ផែនការនៃសុភមង្គលដ៏ទេវភាពនេះ ផ្តល់លទ្ធភាពដល់ទំនាក់ទំនងក្រុមគ្រួសារ ចេះតែបន្តមានរហូតហួសពី សេចក្តីស្លាប់ ។ពិធីបរិសុទ្ធ និង សេចក្តីសញ្ញាពិសិដ្ឋនានា ដែលមាននៅក្នុងព្រះវិហារបរិសុទ្ធ អាចធ្វើឱ្យបុគ្គលម្នាក់ៗ ត្រឡប់ទៅកាន់ វត្តមាននៃព្រះវិញ ហើយដើម្បីឲ្យក្រុមគ្រួសារ អាចត្រូវបានរួបរួមគ្នាដ៏អស់កល្បជានិច្ច ។
ព្រះបញ្ញត្តិទីមួយ ដែលព្រះបានប្រទានដល់លោក អ័ដាម និង នាងអេវ៉ា ទាក់ទងទៅនឹងសមត្ថភាពរបស់ពួកគេសម្រាប់ ភាពជាឪពុកម្តាយក្នុងនាមជាស្វាមី និង ភរិយា ។« យើងសូមប្រកាសថា ព្រះបញ្ញត្តិរបស់ព្រះ សម្រាប់កូនចៅរបស់ទ្រង់ ដើម្បីបង្កើតកូនចៅឱ្យចម្រើនជាច្រើនឡើងឱ្យមាន ពាសពេញលើផែនដី នោះនៅតែឱ្យប្រតិបត្តិនៅឡើយ ។ យើងសូមប្រកាសថែមទៀតថា ព្រះបានបញ្ជាថា អំណាច ពិសិដ្ឋនៃការបង្កើតកូន គឺត្រូវបានប្រើរវាងតែបុរស និង ស្ត្រី ដែលបានរៀបអាពិហ៍ពិពាហ៍ស្របច្បាប់ ជាប្តី និង ប្រពន្ធប៉ុណ្ណោះ ។
« យើងសូមប្រកាសថា មធ្យោបាយដើម្បីបង្កើតជីវិតរមែងស្លាប់នេះ គឺត្រូវបានតែងតាំងឡើងដោយព្រះ ។យើងសូមបញ្ជាក់នូវការញែកចេញជាបរិសុទ្ធ នៃជីវិត និង សារៈសំខាន់នៃជីវិតនៅក្នុងផែនការដ៏អស់កល្បជានិច្ចរបស់ព្រះ ។
« ស្វាមី និង ភរិយា មានការទទួលខុសត្រូវដ៏ឧឡារិក ដើម្បីស្រឡាញ់ និង ថែរក្សាគ្នាទៅវិញទៅមក ព្រមទាំង កូនចៅ របស់ខ្លួនផងដែរ ។‹ កូនចៅជាមរតកពីព្រះយេហូវ៉ា › ( ទំនុកតម្កើង 127:3 )។ឪពុកម្តាយ មានកាតព្វកិច្ចដ៏ពិសិដ្ឋ ដើម្បីចិញ្ចឹមបីបាច់កូនចៅរបស់ខ្លួន ដោយក្តីស្រឡាញ់ និង សេចក្តីសុចរិត ផ្គត់ផ្គង់ សេចក្តីត្រូវការ ទាំងខាងរូបកាយ និង ខាងវិញ្ញាណរបស់ពួកគេ និង បង្រៀនពួកគេឱ្យចេះស្រឡាញ់ និង បម្រើគ្នាទៅវិញទៅមក ចេះគោរពព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយធ្វើជាពលរដ្ឋល្អ ចេះគោរពច្បាប់ គ្រប់ទីកន្លែង ដែលពួកគេរស់នៅ ។ស្វាមី និង ភរិយា—ម្តាយ និង ឪពុក—នឹងទទួលខុសត្រូវនៅចំពោះព្រះភ័ក្ត្រព្រះ តាមការប្រតិបត្តិ នៃភារកិច្ច ទាំងឡាយនេះ ។
« ក្រុមគ្រួសារ ត្រូវបានតែងតាំងឡើងដោយព្រះ ។ អាពាហ៍ពិពាហ៍រវាងបុរស និង ស្ត្រី គឺជាផ្នែកមួយដ៏សំខាន់ក្នុងផែនការ ដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ ។កូនចៅមានសិទ្ធិ នឹងទទួលកំណើត មកក្នុងចំណងនៃអាពាហ៍ពិពាហ៍ ហើយនិងត្រូវបានចិញ្ចឹមបីបាច់ដោយឪពុកម្តាយ ដែលគោរពប្រតិបត្តិតាមសច្ចានៃអាពាហ៍ពិពាហ៍ ដោយស្មោះត្រង់ទាំងស្រុង ។សុភមង្គលនៅក្នុងជីវិតគ្រួសារអាចកើតមានឡើងបាននៅពេលធ្វើតាមការបង្រៀនរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។អាពាហ៍ពិពាហ៍ និង គ្រួសារ ដែលមានជោគជ័យ នោះគឺត្រូវស្ថាបនា និង ថែរក្សា នៅលើគោលការណ៍ នៃសេចក្តីជំនឿ ការអធិស្ឋាន ការប្រែចិត្ត ការអភ័យទោស ការគោរពគ្នា សេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា ការងារ និង កម្មវិធីកំសាន្តល្អៗនានា ។តាមការរៀបចំដ៏ទេវភាពនេះ ឪពុកត្រូវបានចាត់ឲ្យធ្វើជាអ្នកដឹកនាំនៅក្នុងគ្រួសាររបស់ខ្លួន ដោយសេចក្តីស្រឡាញ់ និង សេចក្តីសុចរិត ហើយមានភារកិច្ចក្នុងការផ្គត់ផ្គង់សេចក្តីត្រូវការក្នុងជីវិត ព្រមទាំងការពារក្រុមគ្រួសារខ្លួនផង ។ ម្តាយមានភារកិច្ចសំខាន់ដើម្បីថែរក្សាបីបាច់កូនចៅរបស់ខ្លួន ។ នៅក្នុងការទទួលខុសត្រូវដ៏ពិសិដ្ឋទាំងនេះ ឪពុក និង ម្តាយមានកាតព្វកិច្ចដើម្បីជួយគ្នាទៅវិញទៅមកជាដៃគូស្នើរគ្នា ។ពិការភាព មរណភាព ឬ កាលៈទេសៈផ្សេងៗទៀត អាចនឹងត្រូវសម្របទៅតាមស្ថានភាពចាំបាច់របស់បុគ្គលម្នាក់ៗ ។ញាតិសន្តាន ក្រុមគ្រួសារ គួរតែជួយគាំទ្រ នៅពេលមានសេចក្តីត្រូវការ ។
« យើងសូមព្រមានថា បុគ្គលណាដែលបំពានលើសេចក្តីសញ្ញានៃព្រហ្មចារីភាព ដោយបានធ្វើបាបភរិយា ឬ កូនចៅ ឬ មិនបានបំពេញការទទួលខុសត្រូវក្នុងគ្រួសារ គង់តែថ្ងៃណាមួយនឹងទទួលខុសត្រូវនៅចំពោះព្រះ ។លើសពីនេះទៅទៀត យើងសូមព្រមានថា ការបែកបាក់នៅក្នុងគ្រួសារនឹងនាំមកនូវមហន្តរាយដល់បុគ្គលនោះ សហគមន៍ និង ជាតិសាសន៍ ដូចដែលបានទាយទុកជាមុន ដោយពួកព្យាការីសម័យបុរាណ និង ពួកព្យាការីសម័យទំនើប ។
« យើងសូមអំពាវនាវដល់ប្រជាពលរដ្ឋ និង មន្ត្រីរាជការទាំងឡាយ នៅក្នុងរដ្ឋាភិបាល ដែលទទួលខុសត្រូវនៅគ្រប់ទីកន្លែង ទាំងអស់ សូមឱ្យគាំទ្រនូវអ្វីៗទាំងនេះ ដែលបានរៀបរាប់ឡើង ដើម្បីទ្រទ្រង់ និង ធ្វើឱ្យក្រុមគ្រួសារមាំមួន ដូចជា អង្គភាពមួយដ៏សំខាន់នៃសង្គម » ( Ensign, ខែវិច្ឆិកា ឆ្នាំ 1995 ទំព័រ 102 )។