Additional Resource

សេវាកម្ម​គ្រួសារ​អិល.ឌី.អេស.

សេវាកម្ម LDS Family គឺ​ជា​អង្គការ​ឯកជន ពុំ​មាន​ប្រាក់​ចំណេញ​មួយ ដែលបាន​បង្កើត​ឡើង​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដើម្បី​ពង្រឹង​ដល់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ។ អង្គការ​នេះ ផ្ដល់​សេវាកម្ម​ដូច​ខាង​ក្រោម ៖

  • ការ​ប្រឹក្សា​ដល់​បុគ្គល​ម្នាក់ៗ អាពាហ៍ពិពាហ៍ និង​គ្រួសារ ។
  • សេវា​សម្រាប់​ឪពុក​ម្ដាយ​ដែល​ពុំបាន​រៀបការ រួមមាន​ការ​ប្រឹក្សា ជំនួយ​ខាង​វេជ្ជសាស្ត្រ និង​ការ​អប់រំ និង​សេវា​សុំ​កូន​ចិញ្ចឹម នៅ​ពេល​ស្នើសុំ ។
  • សេវា​សុំ​កូន​ចិញ្ចឹម ។
  • កម្មវិធី​ព្យាបាល​ការ​ញៀន ។ នេះ​គឺ​ជា​កម្មវិធី 12 ជំហាន​មួយ ដែល​ផ្ដល់​ជំនួយ​សម្រាប់​ការ​ប្រឈម​មុខ​នឹង​ការញៀន ដែល​ជាប់​ទាក់ទង​នឹង​សារធាតុ ( ដូចជា គ្រឿង​ស្រវឹង ថ្នាំ​ជក់ គ្រឿង​ញៀន កាហ្វេ និង​តែ ) ល្បែង រូប​អាសគ្រាម ឥរិយាបទ​ខាង​ផ្លូវ​ភេទ​មិន​សមរម្យ ការ​ពឹង​លើ​នរណា​ម្នាក់​ដោយ​ខ្លួន​មាន​ជំងឺ និង​មាន​បញ្ហា​សតិអារម្មណ៍​មិននឹង​នរ ទាក់ទង​នឹងការ​បរិភោគ​ជា​ដើម ។
  • ការពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។ សេវាកម្ម LDS Family មាន​ឡើង ដើម្បី​ជួយ​ដល់​អ្នក​ដឹកនាំ​សាសនាចក្រ នៅពេល​ពួកគាត់​ធ្វើ​ការ​ជាមួយ​សមាជិក​ក្នុង​ក្រុម​ជំនុំ​របស់​ពួក​គាត់ ដែល​កំពុង​ដោះ​ស្រាយ​ជាមួយ​នឹង​បញ្ហា​សង្គម ឬ​បញ្ហា​សតិអារម្មណ៍ ។