Additional Resource

សេវា​មនុស្សធម៌

  • សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ផ្ដល់​ជំនួយ និង​គម្រោង​អភិវឌ្ឍ​ក្នុង​គោលបំណង​មនុស្សធម៌ នៅ​ក្នុង​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក ។ គម្រោង​ទាំងឡាយ ប្រតិបត្តិការ​ដោយ​ពុំ​គិត​អំពី​សញ្ជាតិ ឬ​សាសនា​របស់​អ្នក​ទទួល​គម្រោង​នោះ​ទេ ។
  • សេវា​មនុស្ស​ធម៌ ក៏​មាន​បញ្ចូល​ទាំង​ការ​ឆ្លើយ​តប​ជាបន្ទាន់​ចំពោះ​គ្រោះ​ធម្មជាតិ ដូចជា​ការ​រញ្ជួយ​ដី ឬ​ស៊ូណាមិ ឬ​គ្រោះ​មហន្តរាយ​ដែល​កើត​ឡើង​ដោយ​សារ​មនុស្ស​អ្នកធ្វើ ដូចជា​ឥទ្ធិពល​នៃ​សង្គ្រាម​ និង​គ្រោះ​ទុរភិក្ស ។ វា​ក៏​អាច​មាន​ចំណែក​នៃ​កិច្ចខិតខំ​រយៈពេល​យូរ​មួយ​ផងដែរ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​មនុស្ស​ដែល​ត្រូវការ​ខ្លាំង និង​កាន់​តែ​ជាប់គាំង ដូចជា​តម្រូវ​ការ​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ ។
  • នៅក្នុង​ម៉ោង​នៃ​គ្រោះ​មហន្ដរាយ​មួយ សាសនាចក្រ​ធ្វើ​ការ​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន ដើម្បី​កំណត់​ពី​សម្ភារ និង​ម្ហូប​អាហារ​អ្វី​ខ្លះ ​ដែល​ត្រូវ​ការ​ជាចាំបាច់ ។ រួច​ហើយ​សម្ភារ​ទាំងឡាយ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តំបន់​នោះ​ជា​បន្ទាន់ ។​
  • បន្ទាប់​ពី​តម្រូវ​ការ​ជា​បន្ទាន់​ត្រូវ​បាន​បំពេញ​ហើយ នោះ​សាសនាចក្រ ស្វែងរក​នូវ​របៀប​បន្ថែម​ដើម្បី​ជួយ​ជាមួយ​តម្រូវការ​រយៈពេល​វែង​របស់​សហគមន៍ ។ វិធីសាស្ត្រ​របស់​សាសនាចក្រ​ គឺ​ដើម្បី​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន តាមរយៈ​ការ​បង្រៀន​ជំនាញ និង​ផ្ដល់​ធនធាន​សម្រាប់​គាំទ្រ​ជីវិត​ផ្ទាល់​ខ្លួន ។
  • ជាចម្បង ការ​បរិច្ចាគ​នានា​ចេញ​មក​ពី​សមាជិក​សាសនាចក្រ ប៉ុន្តែ​ក៏​បាន​មកពី​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ផងដែរ ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ឲ្យ​មាន​គម្រោង​ជួយ​សង្គ្រោះ​ឡើង ។ ការ​បរិច្ចាគ​ដែល​បាន​ផ្ដល់​ទៅ​ឲ្យ​សេវា​មនុស្ស​ធម៌​របស់​សាសនាចក្រ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​កិច្ចការ​ជួយ​សង្គ្រោះ​មួយ​រយភាគ​រយ ។ សាសនាចក្រ ទទួល​ធ្វើ​ការ​ចំណាយ​ផ្សេងៗ​ដោយ​ផ្ទាល់​ខ្លួន ។
  • សេវា​មនុស្សធម៌ ជា​ដៃ​របស់​គម្រោង​ដែល​ឧបត្ថម្ភ​ដោយ​សាសនាចក្រ​ជា​បន្ដបន្ទាប់​ចំនួន​ប្រាំ​ក្នុង​សាកល​លោក ដើម្បី​ជួយ​មនុស្ស​ឲ្យ​កាន់​តែ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ ការ​ផ្ដួចផ្ដើម​ រួមមាន​ការ​បំពាក់​បំប៉ន​អំពី​ការ​ជួយ​សង្គោះ​បឋម​ដល់​ទារក គម្រោង​ទឹក​ស្អាត ការ​ចែកចាយ​រទេះ​ជន​ពិការ មាន​ជំងឺ​ភ្នែក និង​ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រិល ។