Additional Resource

អត្ថបទ​របស់​យ៉ូសែប ស្ម៊ីធ

យ៉ូសែប ស៊្មីធ ( ឆ្នាំ 1805–ឆ្នាំ 1844 ) គឺ​ជា​ព្យាការី​ដំបូង​ និង ជា​ប្រធាន​ទី​មួយ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ គម្រោង​អត្ថបទ​របស់​យ៉ូសែប ស្ម៊ីធ គឺ​ជា​កិច្ចខិតខំ​មួយ ដើម្បី​ប្រមូល​ផ្ដុំ​រាល់​ឯកសារ​ដែល​មាន​ទាំងអស់ ដែល​បាន​ផលិត​ដោយ​យ៉ូសែប ស្ម៊ីធ​ផ្ទាល់ ឬ​ដោយ​អ្នក​ដទៃ​ទៀត ដែល​លោក​បាន​តែងតាំង​ជា​ស្មៀន ។ ការ​ប្រមូល​ផ្ដុំ​ដ៏​ពេញលេញ​នេះ គឺ​ជា​ធនធាន​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ប្រាជ្ញ និង​សិស្ស​ អំពី​ជីវិត និង​កិច្ចការ​របស់​យ៉ូសែប ស្ម៊ីធ, និកាយ​មរមន​ជំនាន់​ដើម និង​សាសនា​អាមេរិកកាំង​សតវត្សរ៍​ទី​ដប់​ប្រាំ​បួន ។

អ្នក​ប្រវត្តិសាស្ត្រ និង​អ្នក​កត់ត្រា​របស់​សាសនាចក្រ ឈ្មោះ​អែលឌើរ ម៉ាលីន ឃេ ជែនសិន បាន​និយាយ​ថា « យើង​ជឿ​ថា អត្ថបទ​របស់​យ៉ូសែប ស្ម៊ីធ នឹង​ជា​គម្រោង​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ដ៏​សំខាន់​បំផុត​ក្នុង​ជំនាន់​នេះ » ។

ការ​ប្រមូល​ផ្ដុំដ៏​សំខាន់​នេះ​ នឹង​ដាក់​បញ្ចូល​សៀវភៅ 20 ក្បាល ដែល​បាន​រៀបចំ​ ទៅ​ជា​ប្រាំ​មួយ​ឈុត​គឺ ៖ កំណត់​ហេតុ, វិវរណៈ និង​ការ​បកប្រែ, ប្រវត្តិសាស្ត្រ, ឯកសារ, កំណត់ត្រា​ការ​គ្រប់គ្រង, និង​កំណត់ត្រា​ច្បាប់ និង​អាជីវកម្ម ។ ឯកសារ​ទាំងអស់​ច្រើន​ជាង 2000 ច្បាប់ នឹង​ត្រូវ​បាន​បោះពុម្ព​ជា​អេឡិចត្រូនិច នៅ​លើ​គេហទំព័រ​របស់​គម្រោង ហើយ​នឹង​ត្រូវ​បោះពុម្ព​លើ​ក្រដាស​ក្នុង​ចំនួន​ដ៏​ច្រើន​មួយ​ផងដែរ ។

គម្រោង​ស្រាវជ្រាវ បាន​ទទួល ការ​ចារ​យល់​ព្រមមួយ ដោយ​គណៈកម្មការ​កំណត់ត្រា និង​ការបោះពុម្ព​ខាង​ប្រវត្តិសាស្ត្រ​ជាតិ​របស់​បណ្ណាសារ​ជាតិ ជា​ការ​ប្រកាស​អនុម័ត​មួយ​ថា បទដ្ឋាន​សិក្សា​ដ៏​​ខ្ពស់​បំផុត ត្រូវ​បាន​ប្រើ​ក្នុង​គ្រប់​ដំណាក់កាល​នៃ​ការងារ ។

គម្រោង​នេះ ត្រូវ​បាន​ធ្វើ​ការ​ដោយ​ពួក​អ្នក​ប្រាជ្ញ បណ្ណាសារក្ស និង​អ្នក​ពិនិត្យ​កែសម្រួល ដែល​បាន​ជួល​ឲ្យ​ធ្វើ​ការ​ដោយ​បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។  ចាង​ហ្វាង​ការ​បោះពុម្ព​ និង​ការ​បោះពុម្ព​លើ​គេហទំព័រ​នៃ​គម្រោង​នេះ គឺ​ជាអ្នក​សារព័ត៌មាន​របស់​ប្រវត្តិវិទូ​សាសនាចក្រ​ជា​ការ​បោះ​ពុម្ព នៃ​នាយកដ្ឋាន​ប្រវត្តិសាស្ត្រ​សាសនាចក្រ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។