Additional Resource

អន្តោប្រវេសន៍

នៅ​ពេល​ព្រះវិហារ​នៅ​ទូទាំង​ពិភពលោក ប្រឈម​មុខ​នឹង​បញ្ហា​ស្មុគស្មាញ​ជា​ច្រើន​ពេញ​សាកល​លោក នោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ លើក​កម្ពស់​គោលការណ៍​គ្រឹះ​ជាទូទៅ ដែល​អនុវត្ត​ទូទាំង​ពិភពលោក ។​ សាសនាចក្រ​គិត​ថា ការ​ប្រកាស​អំពី​កតិកាសញ្ញា​រដ្ឋ​យូថាហ៍ ជា​មធ្យោបាយ​ទទួល​ខុស​ត្រូវ​មួយ ចំពោះ​សំណូម​ពរ​បន្ទាន់​នៃ​ការ​កែ​ទម្រង់​អន្តោប្រវេសន៍ ។ វា​ត្រូវ​ជាមួយ​នឹង​គោលការណ៍​សំខាន់​ដែល​យើង​មាន ៖

  • យើង​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការ​ស្រឡាញ់​អ្នកជិត​ខាង​យើង ។ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា អត្ថន័យ​នៃ​ពាក្យ « អ្នក​ជិត​ខាង » រួមមាន​នូវ​កូនចៅ​ទាំងអស់​របស់​ព្រះ គ្រប់​ទីកន្លែង គ្រប់​ពេល​វេលា ។
  • យើង​ទទួល​ស្គាល់​ពី​សេចក្ដី​ត្រូវការ​ជា​បន្ដ​បន្ទាប់ ​ដើម្បី​ពង្រឹង​ដល់​ក្រុម​គ្រួសារ ។ ក្រុម​គ្រួសារ គឺ​ត្រូវ​នៅ​ជាមួយ​គ្នា ។ ការ​បំបែក​គ្នា​ដោយ​បង្ខំ​នៃ​ឪពុក​ម្ដាយ​ធ្វើការ បែក​ពី​កូនៗ​របស់​ពួកគេ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ទន់​ខ្សោយ ហើយ​ធ្វើ​ឲ្យ​សង្គម​អន្តរាយ ។
  • យើង​ទទួល​ស្គាល់​ថា គ្រប់​ជាតិ​សាសន៍ មាន​សិទ្ធិ​ដើម្បី​ដាក់​បង្គាប់​ច្បាប់ ហើយ​ពង្រឹង​ដល់​ព្រំដែន​វា ។ មនុស្ស​ទាំងអស់​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​ជាតិ​សាសន៍​មួយ គឺ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ​ ដែល​ទាក់ទង​នឹង​ច្បាប់​ជាតិ​សាសន៍​ពួកគេ ។
 

មន្ត្រី​សាធារណៈ គួរ​តែ​បង្កើត និង​គ្រប់គ្រង​ច្បាប់ ដែល​ឆ្លុះ​បញ្ចាំង​អំពី​គោលដៅ​ដ៏​ខ្ពស់​បំផុត​របស់​យើង​ថា​ជា សង្គម​យុត្តិធម៌ និង​យក​ចិត្ត​ទុក​ដាក់​មួយ ។ ច្បាប់​ដូច្នេះ នឹង​មាន​តុល្យភាព​សេចក្ដី​ស្រឡាញ់​ដោយ​ត្រឹមត្រូវ​ចំពោះ​អ្នក​ជិត​ខាង ​អង្គការ​គ្រួសារ និង​ការ​អង្កេត​នៃ​ច្បាប់​យុត្តិធម៌ និង​អាច​ប្រតិបត្តិ​បាន *

 

*សាសនាចក្រ​បាន​ចេញ​ផ្សាយ​សេចក្ដី​ថ្លែង​ថ្មីៗ​បំផុត​ស្ដីអំពី អន្ដោប្រវេសន៍ នៅ​ថ្ងៃ​ទី 10 ខែ មិថុនា ឆ្នាំ 2011 ។