Additional Resource

អាទិត្យ​តម​អាហារ

នា​ថ្ងៃ​អាទិត្យ​មួយ ជា​ធម្មតា​ជា​ថ្ងៃ​អាទិត្យ​ទី​មួយ​រាល់​ខែ​នីមួយៗ ដែល​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ តម​អាហារ និង​ទឹក​សម្រាប់​អាហារ​ពីរ​ពេល ហើយ​បរិច្ចាគ​ប្រាក់ ដែល​មាន​តម្លៃ​ស្មើនឹង​អាហារ​ពីរ​ពេល​នោះ ឬ​ច្រើន​ជាង ទៅ​ដល់​សាសនាចក្រ ដើម្បី​ជួយ​ដល់​អ្នក​ក្រីក្រ និង​អ្នក​ខ្វះខាត ។ ប្រាក់​ដែល​បាន​បរិច្ចាគ ត្រូវ​បាន​ហៅ​ថា ដង្វាយ​តម​អាហារ ។ ការប្រជុំ​សាក្រាម៉ង់ នៅ​ថ្ងៃ​អាទិត្យ​តម​អាហារ​នីមួយៗ ត្រូវ​បាន​ហៅ​ថា ការប្រជុំ​តម​អាហារ និង ថ្លែង​ទីបន្ទាល់ ដែល​ត្រូវ​បាន​ឧទ្ទិស​ដើម្បី​បង្ហាញ​ពី​ទីបន្ទាល់​ដោយ​ស្ម័គ្រចិត្ត​ពី​សមាជិក​ទាំងឡាយ ។