Additional Resource

អាពាហ៌ពិពាហ៌​ក្នុង​ព្រះវិហារ​បរិសុទ្ធ

សមាជិក​នៃ​សាសនាចក្រ ជឿ​ថា​អាពាហ៍ពិពាហ៍​ទាំងឡាយ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ត្រូវ​បាន « ផ្សារភ្ជាប់ » ឬ ប្រសិទ្ធពរ​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច​យូរ​អង្វែង ។ គោល​គំនិត​គឺ​ថា ​អង្គភាព​គ្រួសារ អាច​បន្ដ​ហួស​សេចក្ដី​ស្លាប់ ជា​មនសិការ​មួយ តួអង្គ​ក្ដី​ស្រឡាញ់ ជាមួយ​នឹង​ដៃគូ​អាពាហ៍ពិពាហ៍ និង​ទំនាក់ទំនង​ឪពុក​ម្ដាយ-កូន គឺ​ជា​ជំនឿ​ដ៏​ខ្លឹម​របស់​សមាជិក​នៃ​សាសនាចក្រ នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

នៅ​ពេល​គូស្វាមីភរិយា​មួយ​គូ បាន​រៀបការ និង​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​កូនៗ​ដែល​បាន​កើត​មក ត្រូវ​បាន​ផ្សារភ្ជាប់​ដោយ​ស្វ័យប្រវត្តិ​នឹង​ពួកគេ​ពេល​កើត​មក ។ បើ​កូនៗ កើត​មុន​ពេល​គូស្វាមី​ភរិយា បាន​ផ្សារ​ភ្ជាប់ នោះ​កូនៗ អាច​ចូលរួម​ក្នុង​ការ​ផ្សារភ្ជាប់​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នៅ​ពេល​ក្រោយ ជាមួយ​នឹង​ឪពុក​ម្ដាយ​ពួកគេ ។ កូនៗ​ដែល​បាន​សុំ​យក​មក​ចិញ្ចឹម ក៏​មាន​ឱកាស​ដើម្បី​ផ្សារ​ភ្ជាប់​ទៅ​នឹង​ឪពុក​ម្ដាយ​ចិញ្ចឹម​របស់​ពួកគេ​ផងដែរ ។

គោលគំនិត​អំពី​ក្រុម​គ្រួសារ​ដ៏​អស់​កល្ប​ជានិច្ច ចេញ​មកពី​ព្រះគម្ពីរ និង​វិវរណៈ​សម័យ​ទំនើប ។ ឧទាហរណ៍ សេចក្ដី​យោង​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី នៅ​ម៉ាថាយ 16:19 កត់​ត្រា​ថា ព្រះយេស៊ូវ គ្រីស្ទ ប្រាប់​ដល់​សាវក​ ពេត្រុស​ថា ៖ « ខ្ញុំ​នឹង​ឲ្យ​កូន​សោ​នៃ​នគរ​ស្ថានសួគ៌​ដល់​អ្នក ៖ បើ​អ្នក​នឹង​ចង​ទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចង​ទុក​នៅ​លើ​ស្ថានសួគ៌​ដែរ ៖ ហើយ​បើ​អ្នក​នឹង​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថានសួគ៌​ដែរ »​ ។ សាសនាចក្រ ប្រដូច​ពាក្យ « ចង » ស្មើ​នឹង​ពាក្យ « ផ្សារភ្ជាប់ » ។

ស្រប​តាម​ការ​ស្រាវជ្រាវ​បាន​ទាញ​ហេតុ​សំអាង​នៅ​ក្នុង​អត្ថបទ 2000 មួយ​នៅ​ក្នុងLos Angeles Times ថា « នៅ​ក្នុង​យុគសម័យ​នៃ​ការ​លែងលះ​គ្នា​នេះ នោះ​ការ​រៀបអាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មរមន បាន​បង្កើត​ឲ្យ​មាន​ភាព​យូរ​អង្វែង » ដែល​មានអត្រា​នៃ​ការ​លែងលះ​តែ 6 ភាគរយ ។ ការ​សិក្សា​មួយ​ទៀត បាន​បោះពុម្ព​នៅក្នុង​ឆ្នាំ 1993 នៅ​ក្នុង​Demography Magazineបាន​សន្និដ្ឋាន​ថា សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មួយ​របស់​សាសនាចក្រ គឺ​ថា ជនជាតិ​អាមេរិកកាំង​ទាំងអស់ មាន​ការ​លែងលះគ្នា​តិច​បំផុត ។